ក្រោយថ្ងៃ១៧ មេសា ១៩៧៩ កងកម្លាំងប្រដាប់អាវុធរំដោះជាតិបានអនុវត្តតាមបញ្ហារបស់លេខាបក្សកុំមុយនីសកម្ពុជាប្រជាធិបតេយ្យមាន ៨ ប្រការគឺ៖ • ជម្លៀសប្រជាជនចេញពីទីក្រុងទាំងអស់ • លុបបំបាត់ផ្សារ • លុបបំបាត់រូបិយបណ្ណរបស់របប លន់ នល់ហើយដករូបិយបណ្ណបដិវត្តដែលបោះពុម្ពរួចហើយ • ផ្សឹកលោកសង្ឃកាន់ព្រះពុទ្ធសាសនាទាំងអស់ ហើយឪ្យទៅធ្វើស្រែចម្ការតាមទិសដៅដែលពួកគេទៅដល់មូលដ្ឋាននីមួយៗ • ប្រហារជីវិតមេដឹកនាំរបប លន់ នល់ • បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេសដោយបង្កើតឪ្យមានរោងបាយរួម • បណ្ដោញជនជាតិភាគតិចវៀតណាមឪ្យចេញទាំងអស់ • បញ្ជូនទ័ពទៅតាមព្រំប្រទល់ ជាពិសេសព្រំប្រទល់វៀតណាម
vrean.com Latest Questions
លោកហ្គោបាឆូវ គឺជាអ្នកកំណែទម្រង់ប្រព័ន្ធនយោបាយ សេដ្ឋកិច្ច និងសង្គមនៅសូវៀត ដែលបានទុំជោរ តាំងពីឆ្នាំ ១៩១៧ មក។ ក្នុងកំណែទម្រង់នេះគាត់បានធ្វើដូចតទៅ៖ • បើកឪ្យមានអ្នកវិនិយោគទុន ខាងវិស័យឧស្សាហកម្ម មកពីខាងក្រៅប្រទេសចូលមកបណ្ដាក់ទូន។ • បំផុសឪ្យមានការប្រកួតប្រជែងសេដ្ឋកិច្ច តាមទម្រង់សេដ្ឋកិច្ច ទីផ្សារសេរី។ • បើកឪ្យមានការរិះគន់ជាចំហ ដល់បុគ្គលមិនល្អក្នុងជួរអ្នកដឹកនាំរដ្ឋាភិបាល • បើកឪ្យមានការជ្រើសតាំង តាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ • ដោះលែងអ្នកទោសនយោបាយទាំងអស់ ឪ្យបានសេរីភាពឡើងវិញ • កំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលបានចែងពីអាណត្តិរបស់ប្រធានាធិបតីគឺ៥ ឆ្នាំ • បើកឪ្យមានការប្រកួតប្រជែងជាពហុបក្ស ...
កិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា ត្រូវបានធ្វើឡើងនៅថ្ងៃ២៣ តុលា ១៩៩១ នៅទីក្រុងប៉ារីសប្រទេសបារាំង។
ប្រទេសនិងស្ថាប័នដែលបានចូលរួមមានដូចជា៖ • មកពីអាស៊ីមាសនប្រទេស ចិន ជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ វៀតណាម កម្ពុជា ឡាវ និងប្រ៊ុយណេ។ • មកពីអឺរ៉ុបមាន បារាំង អង់គ្លេស យូហ្គោស្លាវី និងសហភាពសូវៀត។ • មកពីអាមេរិកមាន សហរដ្អអាមេរិក និងកាណាដា។ • មកពីអូសេអានីមាន អូស្ដ្រាលី • តំណាងអង្គការសហប្រជាជាតិ • តំណាងចលនាមិនចូលបក្សសម្ព័ន្ធ។
កិច្ចព្រមព្រៀងនេះបានលើចំណុចសំខាន់ៗចំនួន២គឺ៖ • កិច្ចព្រមព្រៀងទាក់ទងអធិបតេយ្យភាព បូរណភាព ទឹកដីអព្យាក្រឹត និងឯករាជ្យជាតិកម្ពុជា។ • សេចក្ដីថ្លែងការណ៍រួមស្ដីពីការស្ដារ និងកសាងប្រទេសកម្ពុជាឡើងវិញ។
ស្ថាបត្យករដ៏ល្បីល្បាញរបស់ខ្មែរ នៅសម័យសង្គមរាស្រ្ដនិយម មានឈ្មោះថា វណ្ណ ម៉ូលីវណ្ណ។
ការរីកចម្រើននៃសេដ្ឋកិច្ចសហព័ន្ធអាឡឺម៉ង់ត្រូវពឹងផ្អែកលើកត្តាសំខាន់ៗដូចជា៖ • ប្រទេសនេះសម្បូរធនធានរ៉ែយកតម្លៃនៅតំបន់រូ • មានកម្មករជំនាញៗយកតម្លៃថោក • ការបើកទីផ្សារអឺរ៉ុបដើម្បីទទួកយកទំនិញអាឡឺម៉ង • ការនាំចេញមានបរិមាណច្រើនជាងការនាំចូល។
បញ្ហាកំណើនប្រជាជនយ៉ាងឆាប់រហ័ស បានបង្កឪ្យមានវិបត្តិ ស្បៀងអាហារកើតឡើង។ ដូច្នេះដើម្បីកាត់បន្ថយវិបត្តិនេះអ្នកវិទ្យាសាស្រ្ដបានធ្វើដូចតទៅ៖ • ប្រើប្រាស់បច្ចេសវិទ្យាថ្មីៗនៅលើរៀបចំដី និងជម្រើសពូជល្អៗក្នុងវិស័យកសិកម្ម • ប្រើប្រាស់ដីឪ្យអស់លទ្ធភាព ក្រោមពាក្យស្លោកថា បដិវត្តន៍បៃតង។ • លើកកម្ពស់វិស័យកសិកម្ម តាមបណ្ដាប្រទេសជច្រើនលើសកលលោក • បង្កើតប្រព័ន្ធស្រោចស្រពធំៗ ហើយពង្រីកផលិតផលនេសាទ សមុទ្រដើម្បីជួយផ្តត់ផ្គង់កង្វះខាយម្ហូបអាហារ។
សង្រ្គាមនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧០-១៩៧៥ និងឆ្នាំ ១៩៧៩-១៩៩៨ និងរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) មានផលិតវិបាកសម្រាប់កម្ពុជា។ សង្រ្គាមឆ្នាំ១៩៧០-១៩៧៥ និងឆ្នាំ ១៩៧៩-១៩៩៨ ផ្ដល់នូវវិនាសកម្មដូចតទៅ៖ ខាងសង្គម • សម្លាប់ជីវិតមនុស្សជាតិជាងបីលាននាក់ • បន្សល់ទុកអ្នករងរបួស ជនពិការ ក្មេងកំព្រា ស្រ្ដីមេម៉ាយ • បាត់បង់ធនធានមនុស្ស • ព្រាត់ប្រាស់គ្រួសារ ផ្ទះសម្បែង រងទុក្ខវេទនា គ្រោះទុរភិក្ស • ជួបនូវអនាធិបតេយ្យ ចោរកម្ម អំពើពុករលួយ អយុត្តិធម៌ • បំាបត់សិទ្ធិសេរីភាព ...
បានជាគេចាត់ទុកថា សម្ដេចនរោត្តម សីហនុ ហ៊ុន សែន ជាបិតាសន្ដិភាពនៅកម្ពជាព្រោះ៖ សម្ដេចនរោត្តម សីហនុ • ជាអ្នកផ្គួចផ្ដើមឪ្យមានការចារចររកសន្ដិភាព • ជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់(SNC) • ជាអ្នកចុះហត្ដលេខាលើសន្ធិសញ្ញាទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ • ជាអ្នកបង្រួបបង្រួមជាតិ ជាអ្នកផ្សះផ្សារជាតិដោយដោយធ្វើការផ្សះផ្សារវិបត្តិក្រោយបោះឆ្នោតឆ្នាំ ១៩៩៣ ដែលកើតចេញពីការដណ្ដើមឥទ្ធិពលគ្មានរវាងគណបក្ស ហ្វុំនស៊ិនប៊ីន និងគណបក្សប្រជាជនកម្ពុជាបង្កើតបានជរដ្ឋាចម្រុះ • ជាអ្នកផ្សះផ្សាយរាល់វិបត្តិនយោបាយក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដឆ្នាំ១៩៩៨ និងឆ្នាំ ២០០៣។ សម្ដេច ហ៊ុន ...