កំណែទម្រង់របស់បារាំងមកពីលើប្រទេសកម្ពុជាមានវិជ្ជមាននិងអវិជ្ជមានមានដូចជា៖ ផលវិជ្ជមាន • បារាំងបានស្រាវជ្រាវ និងចងក្រងប្រវត្តិសាស្ដ្រខ្មែរ • បារាំងជួយអភិរក្សនិងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរ • បារាំងបានជួយទាមទារខ្មែរមួយចំនួនពីសៀមមកវិញតាមរយៈ កិច្ចព្រមព្រៀងឆ្នាំ ១៩០៤ និង១៩០៧ ដូចជាម្លូព្រៃ ស្ទឹងត្រែង បាត់ដំបង់ សៀមរាប • ធ្វើទំនើបកម្មប្រព័ន្ធអប់រំ កសាងសាលារៀន មន្ទីរពេទ្យ រៀបចំវចនានុក្រមខ្មែរ • ធ្វើកំណែទម្រង់វិស័យរដ្ឋបាល សេដ្ឋកិច្ច និងកសិកម្ម • កសាងហេដ្ឋារចនាសម្ព័ន្ធដូចជាកសាងផ្លូវថ្នល់ ស្ពាន រថភ្លើង។ ផលអវិជ្ជមាន
vrean.com Latest Questions
ព្រះហិររក្សារាមាធិបតីអង្គឌួងជាបុត្ររបស់ក្សត្រអង្គ ព្រះបាទអង្គអេង។ ហើយបានសោយរាជ្យ៖ • សោយរាជ្យពីឆ្នាំ ១៨៤០-១៨៦០ • រាជវាំង ”វាំងស្បែក” (ពញាលឺ)។
ក្នុងការគ្រប់គ្រងប្រទេសព្រះហិររក្សាមាធិបតីព្រះអង្គឌួងបានធ្វើកំណែទម្រងសង្គមដូចជា៖ វិស័យរដ្ឋបាល • កែច្បាប់ បន្ធូរបន្ថយវិស័យផ្សេងៗ សេដ្ឋកិច្ច • ជម្រុញការស្ដារហេដ្ឋាហេដ្ឋារចនាសម័្ពន្ធ • កសាងផ្លូវគមនាគមន៍ ទំនប់ កំពង់ផែសមុទ្រនៅកំពត • បោះពុម្ពៈប្រាក់សម្រាប់សម្រួលជីវភាពប្រជាជន • បន្ថយពន្ធដារ…។ នយោបាយ • ដឹកនាំប្រទេសដោយមានប្រជាជនចូលរួមយ៉ាងច្រើន • លើកតម្កើងវប្បធម៌អក្សរសាស្រ្ដជាតិ…។
របបសង្គមរាស្រ្ដនិយមគិតពីឆ្នាំ ១៩៥៥ ដល់ ឆ្នាំ ១៩៧០។
សព្វថ្ងៃនេះពិភពលោកបានជួបប្រទះនឹងបញ្ហាធំៗជាច្រើនមានដូចជា ៖ • បញ្ហាបរិស្ថានដូចជា គ្រោះរញ្ជួយដី ទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត កំណើនកំដៅផែនដី។ ល។ • បញ្ហាសង្រ្គាម និងស្ថេរភាពសន្ដិសុខសង្គម មានដូចជាការ ផ្ទុះគ្រាប់បែក ចលាចលក្នុងសង្គម ភេរវកម្ម ការរើសអើង ជាតិសាសន៍ សាសនា ការគំរាមកំហែង។ ល។ • បញ្ហាសន្ដិសុខស្បៀង មានដូចជា កង្វះខាតម្ហូបអាហារ ទឹកស្អាត សម្លៀកបំពាក់ ...
ព្រះបាទជ័យវរ័្មនទី៧ បានសោយរាជ្យពីឆ្នាំ ១១៨១ ដល់ឆ្នាំ១២១៨។ ស្នាព្រះហស្ថសំខាន់ៗរបស់ព្រះអង្គមាន៖ • រំដោះប្រទេសចេញពីការត្រួតត្រារបស់ចាម្ប៉ា ហើយបានវាយ យកចាម៉្បាដាក់ជាចំណុះវិញ។ • កសាងក្រុងអង្គរទី៤ • ពង្រីងកិត្តិស័ព្ទប្រទេស និងទឹកដីខ្មែរឪ្យល្បីរន្ទី • សាលាសំណាក់១២១កន្លែង • កសាងមន្ទីរពេទ្យ១០២ • សាង់សង់ប្រាសាទបុរាណជាច្រើន ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ • សាង់សង់ផ្លូវថ្នល់ ស្ពាន និងសាកលវិទ្យាល័យ • ប្រមូលអ្នកប្រាជ្ញ បណ្ឌិតកវី… មកបណ្ដុះបណ្ដាលកូនខ្មែរ • អាចមានចម្លើយផ្សេងៗពីនេះ។
រដ្ឋធម្មនុញ្ញអាស៊ានមាន ៖ ១៣ជំពូក ៥៥ មាត្រា និង ៤ ឧបសម្ព័ន្ធ។
គោលការណ៍ក្នុងរដ្ឋធនុម្មញ្ញអាស៊ានចែកថា៖ រាល់សេចក្ដីសម្រេចត្រូវធ្វើឡើងដោយកុងសង់ស៊ីល ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា និងការមិនប្រើប្រាស់កំលាំងយោធា។
មាត្រាទី៣១ នៃរដ្ឋធម្មនុញ្ញអាស៊ានចែកថា “ប្រធានអាស៊ានត្រូវប្ដូរវេនគ្នារៀងរាល់ឆ្នាំ ទៅតាមលំដាប់អក្ខរក្រមនៃឈ្មោះជាភាសាអង់គ្លេសរបស់រដ្ឋជាសមាជិក” ហើយរដ្ឋសមាជិកដែលទទួលបានឋានៈជាប្រធានអាស៊ាននោះ ត្រូវធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំមួយចំនួនទៀត។
សមាហរណកម្មអាស៊ាន ប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៥ ក្នុងគោលបំណងដើម្បីកាត់បន្ថយគំលាតរវាងប្រទេសសមាជិកចាស់និងប្រទេសសមាជិកថ្មី។ ហើយសមាហរណកម្មនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៨ ដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០០២។