សង្រ្គាមស៊ីវិលបណ្ដាលឪ្យខូចខាតដូចជា៖ • បំផ្លាញគេឈ្មោះរបស់ខ្មែរនិងក្ដីសុខរបស់រាស្រ្ដ ប្រជាជនព្រាក់ប្រាសគ្រួសារ • បំផ្លាញហេដ្ឋារចនាសម័្ពន្ធនិងអាយុជីវិតមនុស្សសត្វ • បំផ្លាញគ្រឹះស្ថានសិក្សា សិស្សមិនអាចទៅរៀនសូត្រ គ្មានការងារធ្វើ • អសន្ដិភាព ចោរកម្ម អនាធិបតេយ្យ អំពើហិង្សា ទុរភិក្ស និងជំងឺ • បង្កអំពើស៊ីសំណូក ពុករលួយ បក្សពួក និងបង្ខំឪ្យធ្វើទាហ៊ាន • បង្កឪ្យមានពួកទមិឡគ្មានសាសនាខ្មែរក្រហមរបបប៉ុន ពត • រាស្រ្ដខ្មែរ១លាននាក់ស្លាប់ ផ្លូវថ្នល់៧០%-៨០% រងការបំផ្លេចបំផ្លាញ វាលស្រែសុទ្ធតែមិនបំផ្លាញរោងចក្រអស់៧៥%។
vrean.com Latest Questions
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់មានរយៈពេល០៥ ឆ្នាំម្ដង។ ប្រទេសកម្ពុជាឆ្លងកាត់ការបោះឆ្នោតកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់បានចំនួន៤លើករួចមកហើយគឺ៖ • អាណត្តិទី១ គឺថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០០២ • អាណត្តិទី២ ថ្ងៃទី០១ ខែមេសា ឆ្នាំ ២០០៧ • អាណត្តិទី៣ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ • អាណត្តិទី៤ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០១៧។
ប្រាសាទអង្គវត្តត្រូវបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
ការបែរមុខទៅទិសខាងលិចនៃប្រាសាទអង្គរវត្តគេទស្សនៈយល់ឃើញថា៖ • បែរគេសង់ប្រាសាទនេះបែរមុខទៅខាងកើត គឺជិតស្ទឹងសៀមរាបនាំឪ្យគ្មានកន្លែងសម្រាប់ប្រារព្ធពិធីបុណ្យហើយផ្លូវចូលទៅរាជធានីអង្គរធំនោះនៅទិសខាងលិចស្រាប់ • បើគេសង់អង្គរវត្តបែរទៅទិសខាងកើត ប្រាសាទនេះហាក់ដូចជាបែរខ្នងហុចកូនទៅ លើប្រាសាទសំខាន់ៗឯទៀត • អ្នកខ្លះថាបានជាបុព្វបុរសយើងកសាងអង្គរវត្តបែរមុខទៅទិសខាងលិច ពីព្រោះប្រាសាទនេះជាប្រាសាទផ្លូវរបស់ព្រះបាទសុរិយាវរ្ម័នទី២។
UNTAC បានធ្វើសកម្មភាពនៅកម្ពុជាដោយបានប្រជាជនក្នុងក្រុង។ ថវិកា៣០០០លានដុល្លារដើម្បីបំពេញសកម្មភាព៤ យ៉ាងនៅកម្ពុជាមាន៖ • ដកអាវុធពិភាគីខ្មែរទាំង៤ភាគី • បញ្ជូលរដ្ឋអំណាចទាំង៤ឪ្យចូលគ្នា • រៀបចំការបោះឆ្នោតដោតសេរីនៅកម្ពុជា • នាំជនភៀសខ្លួនខ្មែរចូលមាតុភភូមិវិញ។
កត្តាដែលបានធ្វើឪ្យបារាំងបានដាក់អាណានិគមមកលើខ្មែរគឺ៖ • ដោយសារបាំងបានចាប់ចិត្តនឹងទេសភាពដ៏ស្រស់សត្រកាលនៅអមច្រាំងទឹកទន្លេទាំងសងខាងដែលមានដំណាំរដូវដ៌ខៀវស្រងាត់ដូចជា សណ្ដែក ល្ង ពោតនិងបន្លែលាយឡំដើមឈើហូបផ្លែជាច្រើនប្រភេទ។ • បារាំងបានយល់ថាប្រទេសកម្ពុជាគឺជាប្រទេសដែលសម្បូរទន្លេដែលជាទូរគមនាគមន៍ដ៏សំខាន់ជំនួសផ្លូវគោកសម្រាប់ដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារអឺរ៉ុប។ • កម្ពុជាជាប្រទេសដែលសម្បូរទៅដោយព្រៃនិងភ្នំប្រកបដោយឈើមានគុណភាពខ្ពស់។ • ក្រោមដីសម្បូរទៅដោយរ៉ែត្បូងពេជ្រជាច្រើនប្រភេទ។
ព្រះករុណាព្រះបាទសម្ដេច សីហនុ ព្រះអង្គបានសោយទីវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ ១០១២ ត្រូវនឹងថ្ងៃទី១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ វេលាម៉ោង ០១:២០រំលងអធ្រាត្រ(ម៉ោងនៅរាជធានីភ្នំពេញ)នៅទីក្រុងប៉េកាំង នៃប្រទេសចិន ក្នុងព្រះជន្មាយុ៩០ព្រះវស្សា។
ពិភពលោកសព្វថ្ងៃកំពុងជួយប្រទះនឹងបញ្ហាធំៗដូចតទៅ៖ • បញ្ហាបរិស្ថាន រញ្ជូយដី ខ្យល់ព្យុះ ទឹកជំនន់ កំណើនកម្ដៅ និងគ្រោះរាំងស្ងួត។ • បញ្ហាកំណើនប្រជាជន កង្វះអនាម័យ បញ្ហាជំងី បញ្ហាសុខភាព • បញ្ហាអន្ដោប្រវេសន៍ មានការចំណាកស្រុក កើតចលាចល មានបញ្ហាការប្រកាន់ជំនឿ • បញ្ហាសន្ដិសុខស្បៀង ស្បៀងឡើងថ្លៃ បញ្ហាឥទ្ធិពលបដិវត្ត • បញ្ហាភេវរកម្មអន្តរជាតិ សង្រ្គាមបង្កើតចលាចលសង្គម ការរកាប់សង្គម និងការជួញដូចមនុស្ស។
ពួកភេវរកម្មអន្តរជាតិគឺសំដៅលើពួកឧក្រិដ្ឋជនដែលធ្វើសកម្មភាពដោយគ្មានព្រំដែន។ ក្រៅពីសម្លាប់ឥស្សរៈសំខាន់ៗនិងប្រជាជន ពួកភេវរកម្មអន្តរជាតិបានបង្ក វិនាសកម្មមួយចំនួនដល់សន្ដិសុខនិងស្ថេរភាពសង្គមដូចជា៖ • បើកយន្ដហោះបំផ្លាញអាគារពាណិជ្ជកម្មពិភពលោក នៅទីក្រុងញ៉ូវញ៉កថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១១។ • ធ្វើសកម្មភាពពាក់ព័ន្ធនិងការជួញដូរថ្នាំញៀន និងជួញដូរមនុស្ស។ • ធ្វើចរាចរលុយក្លែងក្លាយ និងក្លែងឯកសារលុយពីធនាគារ។
ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឪ្យចូលមកទស្សនាតំបន់ប្រាសាទសំបូរព្រៃគុកឪ្យបានច្រើនយើងត្រូវ៖ • ធានាឪ្យមាននូវសុខសន្ដិភាព សុវត្ថិភាពគ្រប់គ្រាន់ • កសាងនិងពង្រីកផ្លុវទូរគមនាគមន៍បន្ថែមដើម្បីងាយស្រួលទៅទស្សនាតំបន់នោះ • ថែរក្សាព្រៃឈើឪ្យបានគង់វង្ស និងខិតខំដាំដើមឈើឡើងវិញ • បង្កើតឪ្យមានមន្ទីរពេទ្យ សន្ដិសុខ ប៉ូលីសប្រចាំការក្នុងតំបន់រមណីដ្ឋាននេះ • រៀបចំលំនៅដ្ឋានក្នុងតំបន់ឪ្យមានរបៀបរៀបរយមានអនាម័យ • ថែរក្សាបរិស្ថានឪ្យបានស្អាតមានធុងសម្រាប និងបង្គន់អនាម័យនៅក្នុងតំបន់ប្រាសាទនេះ • រៀបចំទីតាំងសម្បត្តិវប្បធម៌ សំដែងសិល្បៈជូនភ្ញៀវទស្សនា • រៀបចំឪ្យមានចំណតរថយន្ដធំទូលាយ • មានប្រព័ន្ធទូរគមនាគមន៍ទំនើប(សេវាទូរសព្ទ័ និងអ៊ីនធីណែតល្អ) • ផ្ដល់មធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទសម្រាប់ភ្ញៀវ • ផ្ដល់នូវតម្លៃសេវាកម្មទេសចរណ៍ផ្សេងៗក្នុងសមរម្យ • លក់ដូរនូវផលិតផល សិប្បកម្ម វត្ថុអនុស្សារីយ៍ផ្សេងៗជូនភ្ញៀវ។