នៅប្រទេសអ៊ីតាលី ផ្ទៃដីកសិកម្មមានចំនួន ៤០% កសិករមានដីកសិដ្ឋានតូចៗ ប៉ុន្ដែ មិនលើសពី ៥ហិចតា ។ ដីកសិកម្មមានលក្ខណៈទំនើប ប៉ុន្ដែកសិករនៅភាគខាងត្បូងមានជីវភាពមិន ទាន់ល្អ ។
vrean.com Latest Questions
ដើម្បីសម្រចបាននូវសុភមង្គលគ្រួសារឪពុកម្តាយត្រូវយកចិត្តទុកដាក់ និងប្រតិបត្តិតាមចំណុចមួយចំនួនដូចខាងក្រោម ៖ • មានទំនាក់ទំនង់ល្អជាមួយសមាជិកគ្រួសារ គ្រប់រូបពោលគឺ បង្កើតបរិយាកាស សប្បាយរីករាយ និងយល់ពីសេចក្តីត្រូវការរបស់សមាជិកគ្រប់រូប ។ • យល់ពីធុរៈសំខាន់នៃការស្រឡាញ់ និងយកចិត្តទុកដាក់ចិញ្ចឹមបីបាច់ថែរក្សាក្រុមគ្រួសារ • រកប្រាក់ចំណូលដើម្បីទំនុកបម្រុងគ្រួសារ • ធ្វើការសម្រេចចិត្តដោយផ្អែកលើផលប្រយោជន៍រួមនៅក្នុងគ្រួសារ • ធ្វើជាគំរូល្អ ដល់គ្រួសារ • អប់រំកូនឲ្យកូនមានអាកប្បកិរិយា និងសីលធម៌ល្អ • ស្រឡាញ់កូនឲ្យបានស្មើៗគ្នា • បំពេញតម្រូវការរបស់កូនទាំងផ្លូវកាយ ចិត្តសម្ភារៈឲ្យសមស្របតាមធនធាន ឬ លទ្ធភាពមាន • ចេះស្តាប់ហេតុផល និងមានការអត់ធ្មត់ ។
កត្តាដែលធ្វើឪ្យនយោបាយរបស់បក្សកុំមុយនីស្ដសូវៀត ធ្លាក់ចុះ និងបានជំនឿមាន ៖ • វិបត្តិខាងកសិកម្ម ដោយការប្រើជីគីមី និងថ្នាំពុលហួលប្រមាណ ដែលបានធ្វើឪ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងខូចដីធ្លីដែលបានជិះឥទ្ធិពលលអាក្រក់ដល់ការអភិវឌ្ឍន៍កសិកម្ម ។ • វិបត្តិខាងសង្គមដូចជា ការធ្លាក់ទឹកចិត្ត ការប្រមឹកស្រា បញ្ហារលួយចាប់ពី ថ្នាក់ក្រោមដល់ថ្នាក់លើការថយចុះអាយុ និងកំណើនអត្រាមរណៈ កុមារ ។
របបមាតាធិបតេយ្យ ជារបបដែលឲ្យតម្លៃទៅលើក្នុងការដឹកនាំគ្រួសារក្តី សង្គមទាំងមូលក្តី ។
ឧស្សាហកម្មដែលប្រើប្រភពថាមពល ភាគច្រើនប្រើដោយ ធ្យូងថ្ម និងប្រេងកាត ដែលជិះឥទ្ធិពលដល់ស្រទាប់អូសូន និងកង្វក់បរិស្ថាន ។
ដើម្បីជ្រើសរើសដៃគូរបន្តពូជសម្រាប់អនាគតប្រកបដោយសុភមង្គលគេត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម ៖ ក. លក្ខខណ្ឌសំភារៈ • បុរសស្រ្តីត្រូវមានសុខភាពល្អ • ត្រូវពិនិត្យសុខភាពមុនពេលរៀបការ • ត្រូវមានចំណេះវិជ្ជាមានសមត្ថភាពក្នុងការ ប្រកបការងារ ចិញ្ចឹមគ្រួសារ • ត្រូវមានធនធានដើម្បីផ្គត់ផ្គង់គ្រួសារ ខ. លក្ខខណ្ឌវេទនា • ត្រូវមានសញ្ចេតនាចំពោះគ្នាទោវិញទៅមក • ចៀសវាងអាពាពិពាហ៍ដោយបង្ខំចិត្ត ដែលអាចនាំមកនូវការលែងលះគ្នានាពេលក្រោយ គ. លក្ខខណ្ឌសង្គម • ត្រូវរៀបចំតាមទនៀមទំម្លាប់ប្រពៃណី សាសនាតាមការនិយមរបស់គ្រួសារទាំងសងខាង • ត្រូវចុះសំបុត្រអាពាពិពាហ៍តាមច្បាប់សង្គម ឃ. លក្ខខណ្ឌសីលវិជ្ចា • ត្រូវមានចិត្តស្មោះត្រង់និងគ្នា • គោរពសិទ្ធិបន្តពូជ សិទ្ធិសម្រេចចិត្ត ...
ទីតាំងភូមិសាស្រ្តនៃរដ្ឋផេនីស៊ី ៖ រដ្ឋផេនីស៊ី មានទីតាំងនៅចន្លោះប្រទេសលីបង់សព្វថ្ងៃ និងសមុទ្រមេឌីទែរ៉ាណេ មានទទឹងតូចចង្អៀតហើយសម្បូរទៅដោយជួរភ្នំ ។ តំបន់វាលទំនាបមានតិចតួច ហើយស្ថិតនៅតាមឆ្នេរសមុទ្រជាប់នឹងកំពង់ផែសំខាន់ៗរួមមាន កំពង់ផែតៀ ( Tyr ) ប៊ីប្លូស ( ...
ការបោះឆ្នោតឃុំ សង្កាត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានអាណត្តិចំនួន ៤ឆ្នាំ ។ ចំនួននិងសមាសភាពក្រុមប្រឹក្សាឃុំ សង្កាត់ អាចមាន ៥នាក់ ៧នាក់ និង១១នាក់ ។ ចំនួនក្រុមប្រឹក្សាឃុំ សង្កាត់ ៖ • មេឃុំ ឬចៅសង្កាត់ • ជំទប់ទី១ ឬហៅថាសង្កាត់រង់ទី១ • ជំទប់ទី២ ឬហៅថាសង្កាត់រង់ទី២ • សមាជិក ក្រុមប្រឹក្សាឃុំសង្កាត់ ។
ស្ថានភាពប្រជារាស្រ្តខ្មែរក្រោយថ្ងៃរំដោះ ៧ មករា១៩៧៩ រួមមាន ៖ • ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ប្រជារាស្រ្តខ្មែរបានរួចផុតពី របបប្រល័យពូជសាសន៍នាំគ្នាវិលត្រឡបមកកាន់ស្រុកកំណើតវិញ • អ្នកខ្លះអស់សង្ឃឹមនឹងរស់នៅស្រុកខ្មែរ បាននាំគ្នាភៀសខ្លួនទៅកាន់ជំរុំជនភៀសខ្លួននៅព្រំដែនថៃ • មកដ់ល់ស្រុក កំណើត អ្នកខ្លះបានជួបជុំបងប្ងូន ឬ ឪពុកម្តាយ អ្នកខ្លះព្រាត់ប្រាស់ឪពុកម្តាយ ឬសាច់ញាតិ គ្រួសារ ខ្លះស្លាប់អស់ទាំងពួជ • ប្រជារាស្រ្តសល់ពីស្លាប់ជច្រើនជាងស្រ្តីមេម៉ាយ ក្មេងកំព្រា ចាស់ជរា ។ ...
ការផ្ដល់សេវាកម្មសាធារណៈមានគោលដៅ បំរើប្រជាពលរដ្ឋឪ្យកាន់តែប្រសើរឡើងមានន័យថា រដ្ឋបាលត្រួវធ្វើដូចជា ៖ • ធានាភាពងាយស្រួលក្នុងការទទួលយកការប្រើប្រាស់ ផ្ដល់ពត៌មានគ្រប់គ្រាន់ ច្បាស់លាស់និងងាយយល់ កាត់បន្ថយការិយាល័យធិបតេយ្យនិងនីតិវិធីស្មុគស្មាញ សំដៅកាត់បន្ថយការលំបាករបស់អ្នក ប្រើប្រាស់សេវាក្នុងការស្វែងរកសេវាដោយខ្លួងឯង និងចំនាញបន្ថែមលើអ្នករត់ ការក្រៅផ្លូវការ ។ • ផ្តោតទៅលើតម្រូវការជាក់ស្ដែងរបស់អ្នកប្រើប្រាស់ កន្លងមកមន្រី្តរាជការ ក្នុងឥរិយាបថជាអ្នកគ្រប់គ្រងបានកំណត់ជាស្រេចនូវប្រភេទ សេវាដែលត្រូវផ្ដល់ជូនអ្នកប្រើប្រាសា់ ទោះជាសេវាមួយចំនួនអ្នកប្រើប្រាស់ មិនត្រូវការក៏ដោយ ។ ប៉ុន្ដែក្នុងឥរិយាបថជាអ្នករបស់ទីផ្សារ និងរបស់អ្នកប្រើប្រាស់វិញ • ផ្តល់សេវាឪ្យចំទីកន្លែងនៃតម្រូវការរបស់អ្នកប្រើប្រាស់ រដ្ឋបាលសាធារណៈ ត្រូវផ្លល់សេវាដល់ទីកន្លែងដែលអ្នកប្រើប្រាស់ ...