ប្រទេសអៀកឡង់ស្ថិតនៅប៉ែកខាងលិចបំផុតនៃទ្វីបអឺរ៉ុបនៅក្នុងមហាសាគរអាត្លង់ទិក ដែលមានជួរភ្នំព័ទ្ធជុំវិញនៅប៉ែកកណ្ដាលលាតសន្ធឹងដោយវាលរាប ។
vrean.com Latest Questions
ដើម្បីកាត់បន្ថយភាពតានតឹងនៅលើពិភពលោកលោកប្រធានាធិបតីសហភាពសូវៀតកូបាឆូវបានធ្វើដូចតទៅ ៖ • កាត់បន្ថយការចំណាយរបស់សហភាពសូវៀតលើប្រទេសខ្លះនៅបរទេស • ដកកងទ័ពសហភាពសូវៀតចេញពិប្រទេសអាហ្គានីស្ថាន • បដិសេធឈប់ផ្ដល់ចំនួយដល់រដ្ឋាភិបាលសម្ព័ន្ធភាពលើពិភពលោក • ប្រើនយោបាយសម្រេចសម្រួលជាមួយលោកខាងលិចបញ្ចប់ភាពតានតឹង • កាត់បន្ថយគ្រឿងសព្វាវុធទាំងសងខាងឲ្យអស់ពីអឺរ៉ុបតាមរយៈសន្ធិសញ្ញារបស់វ៉ាស៊ីនតោនឆ្នាំ១៩៨៧ • កាត់បន្ថយអាវុធនុយក្លេអ៊ែររវាងអូតង់ និង វ៉ាសូវី តាមរយៈការចរចាររបស់ទីក្រុងប៉ារីសឆ្នាំ១៩៩០ ។
អំណាចប្រធានាធិបតីនៅសហរដ្ឋអាមេរិក គឺជាអំណាចនីតិប្រតិបត្ដិ មានសិទ្ធិទូលំទូលាយ ។ ប្រធានាធិបតីត្រូវបានជើសចេញពីការបោះឆ្នោត ដែលមានអាណត្ដិ៤ឆ្នាំហើយអាចឈរឈ្មោះបាន២អាណត្ដិ ។ ប្រធានាធិបតីគឺជាអគ្គមេបញ្ជាការកងទ័ពជាតិព្រមទាំងមានសិទ្ធិផ្ដួចផ្ដើមក្នុងធ្ចើច្បាប់ផងដែរ ។
ប្រាសាទព្រះវិហារមានលក្ខណៈអស្ចារ្យ ពីប្រាសាទអង្គរវត្ដត្រង់ ៖ • សាងសង់លើកំពូលភ្នំ (ភ្នំដងរែក) ពេលធាតុអាកាសត្រជាក់មានចុះអ័ព្ទ • មានលក្ខណៈធម្មជាតិស្រស់បំព្រងនិងបរិកាសមនោរម្យ • ស្នាដៃសិល្បៈប្រកបដោយក្បាច់ក្ន្បររចនាល្អប្រណិត • សម្បូរដោយរចនាបទច្រើនប្រភេទ • ផ្លូវឡើងមានលក្ខណៈជាថ្នាក់ៗពិសេសតាមលក្លោងទ្វារនិមួយៗ រចនាចម្លាក់ក្បាច់ក្បូរល្អពិសេស • ប្រាសាទមានកម្ពស់ប្រហែល៦២៥ម៉ែត្រ ។
អង្គការកុំម៉ុនវីលត្រូវបានបង្កើតឡើងដោយគោលបំណង ៖ • គ្រប់គ្រងសេដ្ឋកិច្ចដែលឆ្លាប់ស្ថិតក្រោមអាណានិគម • ធ្វើកិច្ចសហប្រតិ្ដការរវាងប្រទេសទាំងឡាយដែលជាអតីតស្ថិតក្រោយអាណានិគមអង់គ្លេស ។
នៅឆ្នាំ ១៩៦១ ប្រទេសអង់គ្លេសបានធ្វើអន្ដគមន៍ទៅរកប្រកាន់សាសន៍រវាងពួកស្បែកស និងស្បែកខ្មៅ ដែលហៅថា របបអាប៉ាថេរ ។
បារាំងឡោមព័ទ្ធព្រះបរមរាជវាំងចតុមុខ ភ្នំពេញ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ១៨៨៤ ដោយមេដឹកនាំឈ្មោះ Charles Thompson
ដើម្បីស្ដារសេដ្ឋកិច្ច និងសង្គម រដ្ឋាភិបាលបារាំងបានធ្វើដូចតទៅ ៖ • កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន…និងធ្វើឪ្យមានកំណើនខាងផលិតផល ឧស្សាហកម្ម និងកសិកម្ម ប្រហាក់ប្រហែលមុនឆ្នាំ ១៩៣៨ ។ • ធ្វើជាតួបនីយកម្មរោងចក្រឧស្សាហកម្មធ្បូងថ្មនិងឧស្ម័នរហូតដល់ធនាគារ ។ • បង្កើតអង្គមានជំងឺ គ្រោះថ្នាក់ក្នុងការងារ និងប្រាក់បំណាច់សម្រាប់គ្រួសារ ។
ខេត្តក្រចេះ មានចំនួន ៥ ស្រុក ៤៦ឃុំ ២៥០ភូមិ ។
បក្សវ៉ាសូរីត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ១៩៥៥ ដោយសហភាពសូវៀត ។