ដើម្បីឆ្លើយតបទៅនឹងកំណើបប្រជាជន គេបានធ្វើដូចតទៅ៖ • ប្រើប្រាស់បច្ចេកវិទ្យាថ្មីនៅលើការរៀបចំដី ជម្រើសពូជ • ការបង្កើតប្រព័ន្ធស្រោចស្រពធំៗ • ការប្រើប្រាស់ដីឪ្យអស់កលទ្ធភាព ក្រោមពាក្យស្លោក បដិវត្តន៍បៃតង។ • លើកកម្ពស់វិស័យកសិកម្មនៅតាមបណ្ដាប្រទេសជាច្រើនលើសកលលោក • បង្កើតឧបករណ៍នេសាទធំៗឪ្យមានលទ្ធភាពពង្រឹកផលិតនេសាទសមុទ្រដើម្បីជួយផ្គត់ផ្គងកង្វះខាតម្ហូបអាហារ។
vrean.com Latest Questions
ដើម្បីតបទៅនឹងសេចក្ដីត្រូវការគ្រឿងបរិភោគ ដែលគេកំពុងតែកើនឡើង គេត្រូវធ្វើដូចតទៅ៖ • ទាមទារឪ្យមានរចនាសម្ព័ន្ធផលិតកម្មឪ្យកាន់តែប្រសើរឡើង • ពង្រីកផលិតកម្ម ចិញ្ចឹមសត្វ ដោយបង្កើតការផ្គត់ផ្គង់ដូចជា សាច់ ទឹកដោះគោ ស៊ុតនិងផលិតផល សមុទ្រ។
បានជាបដិវត្តន៍មានការធ្លាក់ចុះ ពីព្រោះ៖ • គេមិនអនុញ្ញាតឪ្យធ្វើអាជីវកម្មស្រែចម្ការនៅលើផ្ទៃលើសពី១៥%នៃផ្ទៃដីទាំងអស់។ • បាត់បង់ធនធានទឹកនៅក្នុងការស្រោចស្រព លើដីដាំដំណាំ ដែលបណ្ដាលឪ្យមានការអស់ទឹកដីទន្លេព្រែក បឹង។ ល។ • ដីឆាប់ខ្សោះជីជាតិ ដោយការប្រើគីកី ហើយទីបំផុតដីកសិកម្មទាំងនេះ នឹងក្លាយជាទីហោស្ថាននិងត្រូវគេបោះបង់ចោល។
ក្រៅពីសម្លាប់ឥស្សរៈជនសំខាន់ៗនិងប្រជាជន ពួកភេវរកអន្តជាតិបានបង្ក វិនាសកម្មមួយចំនួន ដល់សន្ដិសុខ និងស្ថេរភាពសង្គមដូចជា៖ • បើកយន្ដហោះបំផ្លាញអាគារពាណិជ្ជកម្មពិភពលោក នៅទីក្រុងញ៉ូយ៉ល នៅថ្ងៃទី១១ ខែកញ្ញាឆ្នាំ ២០០១។ • ធ្វើសកម្មភាពពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀន និងជួញដូរមនុស្ស • ធ្វើចចរាចរលុយក្លែងក្លាយ និងក្លែងឯកសារលុយពីធនាគារ។
ប្រភពមូលដ្ឋាននាំឪ្យលេចឡើងបញ្ហារួមលើសកលលោករួមមាន៖ • កំណើននិងទំហំសេដ្ឋកិច្ចសកលលោកមិនស៊ីចង្វាក់ទៅនឹងលទ្ធភាពពិតប្រាកដដែលផ្ដល់ពីធនធាននៅលើដី។ • ការរីកចម្រើននៃបដិវត្តន៍នៃវិទ្យាសាស្រ្ដបច្ចេកទេស។ • កំណើនប្រជាជនទាមទារឪ្យមានការផ្គត់ផ្គងនូវគ្រឿងឧបភោគកាន់តែច្រើនដោយប្រើប្រាស់ធម្មជាតិ ដែលចេះតែរីកចម្រើនដែលចេះតែរេចវីលទៅៗ។ • ការចំណាយធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើសព្វាវុធ និងកងទ័ព។ • ភាពយឺតយ៉ាវរបស់ស្ថាប័នអំណាចជាតិក្នុងការឆ្លើយតបនិងស្វែងរកវិធីដោះស្រាយ បញ្ហាឪ្យបានទាន់ពេលវេលា។
អាឡឺម៉ង់ខាងលិច និងអាឡឺម៉ង់ខាងកើតប្រកាន់យករបបនយោបាយ៖ • អាឡឺម៉ងខាងលិចប្រកាន់យករបបសាធារណរដ្ឋសហព័ន្ធមានរដ្ឋធានីឈ្មោះបោន • អាឡឺម៉ង់ខាងកើតប្រកាន់យករបបប្រជាធិបតេយ្យប្រជាមានិតដែលមានរដ្ឋធានីឈ្មោះ ប៊ែកឡាំង។
ការកសាងជញ្ជាំងក្រុងប៊ែកឡាំងបញ្ជាក់ថាទ្វីបអឺរ៉ុបមានប្លុកពីរគឺខាងកើតនិងខាងលិចជាពិសេសវាគឺជានិមិត្តរូបនៃសង្រ្គាមត្រជាក់ដែលជម្រុញឪ្យពិភពលោកស្ថិតនៅលើផ្លូវសង្រ្គាម។
ដើម្បីតម្រូវការទីផ្សារបានអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនដូចជា៖ • បើកចំហរទីផ្សារអាឡឺម៉ង់កាន់តែធំទូលាយថែមទៀត។ • ពង្រីកតំបន់ឧស្សាហកម្មធំៗជាច្រើនកន្លែងទូទាំងប្រទេស។
សន្និសីទយ៉ាល់តា ត្រូវបានបង្កើតឡើងក្នុងគោលបំណងមិនឪ្យរបបយោធានិយមអាឡឺម៉ង់រស់នៅឡើងវិញបាន ។
សនិ្នសីទយ៉ាល់តាមានទិសដៅដូចជា៖ • រៀបចំប្រទេសអាឡឺម៉ង់ជាបួនតំបន់សម្រាប់ត្រួតត្រា • នៅភាគខាងកើតសហភាពសូវៀតត្រួតត្រាលើតំបន់បាល់ទិច និងរំកិលព្រំដែន ចូលប្រទេសប៉ូឡូញ ចំនែកប្រទេសវិញបានបង្ខិតព្រំដែនបន្ដចូលប្រទេសអាឡឺម៉ង។ • សហភាពសូវៀតបានសន្យា និងជួយវាយពួកជប៉ុនឪ្យជរាជ័យនៅក្រោយពេលដែលអាឡឺម៉ង់ចុះចាញ់ចំនួន៣ ខែ។