ក្នុងការអនុវត្តវិធានការថ្មីដើម្បីព្យាបាលវិបត្តិសេដ្ឋកិច្ចពិភពលោកនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកបានបង្កើត ៖ • បង្កើតភ្នាក់ងាររដ្ឋបាលសហព័ន្ធ • ទិសដៅ : ជួយដល់អ្នកអត់ឃ្លាន និងគ្មានជម្រក • ភ្នាក់ងារកិច្ចការរដ្ឋបាលស៊ីវិល • ទិសដៅ : បង្កើតមុខរបរឲ្យបានច្រើន • ភ្នាក់ងារកិច្ចការរដ្ឋបាលសាធារណៈ • ទិសដៅ : សម្រាប់ជួយកសិករ • ភ្នាក់ងាររដ្ឋបាលកសិកម្ម • ទិសដៅ : ជួយកសិករបង្កើតប្រាក់ចំណូល • ភ្នាក់ងារមូលនិធិសាជីវកម្មកម្ចី • ទិសដៅ : ជួយប្រាក់ដល់ប្រជាជន ដើម្បីបង់ការប្រាក់ទៅម្ចាស់បំណុលជៀសវាងការបាត់បង់ផ្ទះ ...
vrean.com Latest Questions
បានជាជួបប្រទះបញ្ហាគឺពលកម្មហួលកម្លាំង គ្មានសិទ្ធិសេរីភាព ហូបមិនគ្រប់គ្រាន់ គ្មានជម្រកគ្មានសម្លៀកបំពាក់ កាប់សំលាប់គ្មានជំនុំជំរះ ។
ប្រទេសណាខ្លះគាំទ្រសាឡុតស គឺ ចិន និងយួនខាងជើង ។
តាមកំណែទម្រង់ឆ្នាំ ១៨៨៤ បារាំងបានផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រង នៅកម្ពុជាដូចជា ៖ • បានរៀបចំថ្នាក់ដឹកនាំខេត្តដោយផ្ទាស់ ។ ខេត្ត៥៨ ត្រូវបានបង្រួមបញ្ជូលគ្នាមត្រឹម ៨ ខេត្តឲ្យស្ថិតនៅក្រោមអំណាចរ៉េស៊ីដង់ ។ • រ៉េស៊ីដង់ស៊ុបពែរីយ័រធ្វើការគ្រប់គ្រងការងារពេញផ្ទៃប្រទេសកម្ពុជាក្រោមបញ្ជាផ្ទាល់ពីរ៉េស៊ីដង់សេណេរ៉ាល់ ( កូសាំងស៊ីន ) ។ • ព្រះមហាក្សត្រកម្ពុជាលែងមានសិទ្ធិសម្រេចអ្វីទៀតហើយ ក្រៅពីចាំ ទទួលនឹងយល់ព្រមរាល់សេចក្តីសម្រេចចិត្តរបស់រ៉េស៊ីដង់ស៊ុបពែរីយ័រ ។
សន្និសីទក្រុងសឺណែវ ឆ្នាំ ១៩៥៤បានអនុម័តលើកិច្ចព្រមព្រៀងសម្រាប់កម្ពុជាដូចជា ៖ • កិច្ចព្រមព្រៀងស្តីពីការបញ្ឈប់បទបាញ់គ្នានៅក្នុងប្រទេសកម្ពុជា • សេចក្តីប្រកាសរបស់រដ្ឋាភិបាលកម្ពុជាអំពីសិទ្ធិរបស់ប្រជាពលរដ្ឋនិងការបោះឆ្នោត • សេចក្តីប្រកាសរបស់រដ្ឋាភិបាលកម្ពុជាទាក់ទងនឹងសម្ព័ន្ធភាពយោធា ការតាំងមូលដ្ឋានទ័ពបរទេស និងការជួយឩបត្ថម្ភកម្លាំងយោធា ពីបរទេស • សេចក្តីប្រកាសរបស់រដ្ឋាភិបាលបារាំងស្តីអំពីការដកកងទ័ពបារាំង ចេញពីទឹកដីប្រទេសឥណ្ឌូចិន និងគោរពឯករាជ្យ អធិបតេយ្យភាពប្រទេសឥណ្ឌូចិន • សេចក្តីថ្លែងការរបស់សន្និសីទទាក់ទងនឹងកិច្ចព្រមព្រៀងសឺណែវ • សេចក្តីថ្លែងការបិទកម្មវិធី ។
ប្រាសាទព្រះវិហារបស់ខ្មែរកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ក្នុងសតវត្សទី១១ និងរួចរាល់ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ( សាងសតវត្សទី១២ ហើយសតវត្សទី១៣ ) ។ ឩទ្ទិសដល់អាទិទេពសិទរេស្វរៈ ។