ដើម្បីធ្វើឲ្យមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាឲ្យកាន់តែទំនើបតាមបែបសម័យនិយមរដ្ឋាភិបាលបានកសាងផែនការឡើង ៖ • ធ្វើឲ្យប្រាក់ហ្រ្វង់មានលំនឹង ហើយរំលាយរោងចក្រឧស្សាហកម្មតូចៗ • បង្កើតឧស្សាហកម្មខ្នាតធំដែលមានខ្នាតអន្ដរជាតិដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋ អាមេរិក។ • បន្ដការស្រាវជ្រាវលើ វិស័យថាមពលបរមាណូ ការសិក្សាពីទីអវកាសការកែតម្រូវនៃទូរទស្សន៍ពណ៍ • ការបង្កើតសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាស ដោយការស្ថាបនាយន្ដហោះយក្សរួម គ្នាជាមួយអង់គ្លេស ។
vrean.com Latest Questions
ទំនាក់ទំនងនៃកូរ៉េទាំងពីរមានទំនាក់ទំនងភាពជាបងប្អូន (ជនជាតិកូរ៉េដូចគ្នា) ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ។
បុព្វហេតុដែលនាំឱ្យមានមង្គល៣៨ប្រការកឺមានរឿងដំណាលថា កាលដើមឡើយមានអាចារ្យមួយក្រុមបានជជែកគ្នាពីរឿងមង្គលដោយអាចារ្យខ្លះប្រកាន់ថាឃើញដោយភ្នែកគឺជាមង្គលខ្លះទៀតប្រកាន់ថាលឺដោយត្រចៀកគឺជាមង្គល ខ្លះទៀតយល់ថាការដឹងរសជាតិគឺជាមង្គល។ ការជជែកគ្នាពីរឿងមង្គលនេះគឺគ្មានយោបល់ស្របគ្នាឡើយ។ ដោយសារការយល់ឃើញនិងប្រកាន់ទិដ្ឋិផ្សេងៗគ្នានេះធ្វើឱ្យមហាជនដែលបានស្គាល់ការជជែកនិងដោយការស្រលាញ់់ ចូលចិត្តជឿតាម អាចារ្យរៀងៗខ្លួនផងក្រុមមនុស្សទាំងឡាយនោះក៏បានចែកគ្នាជាបី ក្រុមទៅតាមមនុស្សដែរ។ អស់រយៈពេល១២ឆ្នាំ ក្រុមនីមួយៗបានស្វែងរកមង្គលតែពួកគេនៅតែរកមិនឃើញ។ ទេវតាទាំងឡាយក៏នាំគ្នាទៅសួរព្រះឥន្ទ្រាធិរាជដើម្បីរកមង្គលបន្ទាប់ព្រះឥន្ទ្របានសាកសួរបុព្វហេតុនិងដឹងពីហេតុផលចប់សព្វគ្រប់ហើយព្រះឥន្ទ្រប្រាប់ទេវតាទាំងនោះថារឿងនេះកើតឡើងនៅឋានមនុស្សដូចនេះអ្នកទាំងឡាយចូនាំគ្នាទៅក្រាបបង្គំទួលសួរមង្គលនេះក្នុងសំណាក់ព្រះពុទ្ធជាម្ចាស់នៅវត្តជេតពនចុះព្រះអង្គនឹងសំដែងដល់អ្នកទាំងអស់ហើយ។ ទេវាតាទាំងឡាយបានចូលទៅទូលសួរព្រះពុទ្ធហើយព្រះអង្គក៏ទ្រង់សម្តែងនូវមង្គលដល់ពួកទេវតា។
មនុស្សធ្វើការពេញពេលត្រូវមានប្រាក់កម្រៃគ្រប់គ្រាន់សម្រាប់រស់នៅសមរម្យក្នុងសេចក្តីថ្លៃថ្នូរជាមនុស្ស ។
មាត្រាទី១ ជំពូក១ ត្រង់វាក្សខ័ណ្ឌទី២ បានចែងថាព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្ដិភាព អព្យាក្រឹតអចិន្រ្ដៃយ៍ មិនចូលបក្ស-សម្ព័ន្ធ និងនៅមាត្រាទី៥១ វាក្សខ័ណ្ឌទី១ ជំពូក៤ ដែលចែងថា “ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋអនុវត្តរបបនយោបាយសេរីពហុបក្ស”។
សន្និសីទយ៉ាល់តា មានទិសដៅដូចជា៖ • រៀបចំប្រទេសអាឡឺម៉ង់ជាបួនតំបន់សម្រាប់ត្រួតត្រា។ • នៅភាគខាងកើតសហភាពសុវៀតត្រួតត្រាលើតំបន់បាល់ទិច និងរំកិលព្រំដែនចូលប្រទេសប៉ូឡូញវិញបានបង្ខិតព្រំដែនបន្ដចូលប្រទេសអាឡឺម៉ង់។ • សហភាពសូវៀតបានសន្យា និងជួយវាយពួកជប៉ុនឲ្យបរាជ័យនៅក្រោយពេលដែលអាឡឺម៉ង់ចុះចាញ់ចំនួន៣ខែ។
នៅអ៊ីតាលី មានសាលាមុខជំនាញមុខរបរ សាលាជំណាញបុរាណវត្ថុ និងសាលាភាសា។
នៅសារធារណរដ្ឋទី៥ តើប្រធានាបតីអាចឈរឈ្មោះបាន២អាណត្ដិ ក្នុងមួយអាណត្ដីមានរយៈពេល៧ឆ្នាំ ហើយប្រធានាធិបតីមានសិទ្ធិ៖ • មានសិទ្ធិរំលាយសភា • មានសិទ្ធិរុះរើសគណៈរដ្ឋមន្រ្ដី។ • ជាអគ្គមេបញ្ជាការលើកកងទ័ពជាតិ។ ជាអ្នកជ្រើតាំងនាយករដ្ឋមន្រ្ដី និង មន្រ្ដីផ្សេងៗតាមការស្នើរសុំពីនាយករដ្ឋមន្រ្ដី។ • មានសិទ្ធិទទួលសារតាំងចុះហត្ថលេខាលើសន្ធិសញ្ញាក្រឹត្យ និងចេញបទបញ្ជាផ្សេងៗ។
• ទំនោរ ជាផ្នែកមួយនៃចរិកលក្ខណៈដែលធ្វើឱ្យប្រជាជនណាម្នាក់ចង់អភិវឌ្ឃគិត ឬប្រព្រឹត្តិតាមរបៀបជាក់លាក់មួយ។ • ទំនោរ គឺជាលក្ខណៈផ្លូវចិត្តមួយដ៏ស្មុគស្មាញរបស់បុគ្គរួមមានកម្លាំងនៃប្រព័ន្ធកម្លាំងចលករដែលកំណត់បាននូវចរិកសកម្មរបស់មនុស្សនៅក្នុងសកម្មភាព និងជម្រើសឥរិយាបថផ្លាល់ខ្លួន។
អានុភាពនៃការលែងលះ ៖ • ក្នុងការលែងលះនេះ ទ្រព្យសម្បត្តិត្រូវបែងចែកទៅតាម ការព្រមព្រៀងនៃភាគីទាំងសងខាង ។ បើគ្មានការព្រមព្រៀងសហព័ទ្ធម្នាក់ៗត្រូវយកតែទ្រព្យសម្បត្តិផ្ទាល់របស់ខ្លួនដែលមានមុនពេលរៀបការ និងទ្រព្យសម្បត្តិដែលខ្លួនបានទទួលជាមរតកក្តីជា អំណោយក្តីក្នុងរយៈពេលមានចំណងអាពាហ៍ពិពាហ៍ប៉ុណ្ណោះ ។ ក្រៅពីនេះសហព័ទ្ធ ម្នាក់ៗមានសិទ្ធិត្រូវបានទ្រព្យសម្បត្តិរួមពាក់កណ្តាលម្នាក់លើកលែងករណីពិសេស និងតាមសំណើរបស់សហព័ទ្ធណាមួយតុលាការអាចសម្រេចចែកទ្រព្យសម្បត្តិរួមផ្សេងពីគោលការណ៍ខាងលើបានដោយគិតទៅដល់ផលប្រយោជន៍របស់កូន និងផលិតកម្ម ។ • អំណាចមេបាត្រូវប្រគល់ទៅឪពុក ឬទៅម្តាយ និងការប្រាស្រ័យទាក់ទងរវាងឪពុកម្តាយ និងកូនផង ។ ឯការរក្សាកូនត្រូវសម្រេចតាមការយល់ព្រមនៃប្តី ប្រពន្ធដែលលែងលះគ្នា ។ តាមគោលការណ៍កូនដែលនៅបៅដោះត្រូវឱ្យ ទៅម្តាយរក្សា ...