vrean.com Latest Questions
ភ្នាក់ងារបំផ្លាញកំលាំងពលកម្មនៅកម្ពុជាយើងបច្ចុប្បន្ននេះមាន ដូចជា កង្វះអាហារ មីន អេដស៍ របេង គ្រុនចាញ់ ។
ប្រទេសឥណ្ឌាបានឯករាជ្យពីពួកអាណានិគមនៅឆ្នាំ ១៩៤៧ ។
ព្រះចៅអធិរាជ ឬត្សារ កាន់អំណាចផ្តាច់ការ ។ ព្រះអង្គជាប្រមុខលើអង្គការគ្រប់គ្រងទាំងអស់ក្នុងចក្រភព ។ ព្រះចៅជាអ្នកបង្កើតច្បាប់សម្រាប់រដ្ឋដោយព្រះអង្គឯង ។ ព្រះចៅអធិរាជតែងតាំងនាម៉ឺនមន្រ្តីនាយទាហានទាំងឡាយ ឬបណ្តេញចោលតាមព្រះទ័យព្រះអង្គ ។ ពេលខ្លះព្រះចៅអធិរាជទ្រង់ប្រើអំណាចផ្តាច់ការក្នុងវិស័យសាសនាទៀតផង ។ រាជរដ្ឋាភិបាលរូស៊ីបំបិទសិទ្ធិ សេរីភាពមិនឱ្យគោរពសាសនាអ្វីក្រៅពីអរតូដុកឡើយ ។ បន្ទាប់ពីព្រះចៅអធិរាជមក គេឃើញមានក្រុមជំនុំជាច្រើនជាន់ថ្នាក់កាន់កាប់កិច្ចការធំៗ របស់ប្រទេស ។ សភាជាន់ខ្ពស់នៃអភិជនជាអង្គការធំបំផុតនិងមានអំណាចខ្ពស់បំផុតដែលមានតួនាទីជាអង្គការនីតិបញ្ញត្តិផងជានីតិប្រតិបត្តិផងនិងតុលាការផងហើយពិសេសទៅទៀតត្រូវត្រួតពិនិត្យកិច្ចការទាំងអស់ក្នុងអង្គការរដ្ឋ ។
សាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់ខាងកើតមានបន្ទាត់នយោបាយតាមបែបសហភាពសីវៀតដែលដឹកនាំដោយគណបក្សកុំមុយនីស្ដ។ រដ្ឋាភិបាលត្រូវបានបង្កើតឡើងតាមទម្រង់រដ្ឋធម្មនុញ្ញថ្ងៃទី០៦ ខែមេសា ឆ្នាំ១៩៦៨ដែលជំនួសរដ្ឋធម្មនុញថ្ងៃទី០៧ ខែតុលា ឆ្នាំ១៩៤៩។
វិភាគ ជាការបំបែកអ្វីដែលសាំញាំឱ្យទៅជាងាយ បំបែកពីវត្ថុទៅជាធាតុផ្សំ
និយមន័យសំណល់រឹង គឺជារូបធាតុទាំងឡាយក្នុងរូបភាពដែលគេបោះចោល ក្នុងបំណង់ឈប់ប្រើបន្តទៀត ។
សង្រ្គាមនៅកម្ពុជាក្នុងឆ្នាំ ១៩៧០-១៩៧៥ និងឆ្នាំ ១៩៧៩-១៩៩៨ និងរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) មានផលវិបាកសម្រាប់កម្ពុជាដូចតទៅ ៖ ខាងសង្គម ៖ • សម្លាប់ជីវិតមនុស្សជាងបីលាននាក់ • បន្សល់ទុកអ្នករងរបូស ជនពិការ ក្មេងកំព្រា ស្រ្ដីមេម៉ាយ • បាត់បង់ធនធានមនុស្ស • ជួបនូវអនាធិបតេយ្យ ចោរកម្ម អំពើពុករលួយ អយុត្តិធម៌ • បំបាត់សិទ្ធិសេរីភាព ជំនឿ សាសនា ខាងសេដ្ឋកិច្ច ៖
ព្រំប្រទល់ខ្មែរទាំងមូលមានចម្ងាយ ២៦០០ គ.ម ។
បញ្ញាសត្វ និងបញ្ញាមនុស្ស ខុសគ្នាដូចជា៖ • បញ្ញាសត្វ ជាបញ្ញាអព្ភន្តរញាណ និងអរូបី។ បញ្ញានេះមិនអាចគ្រប់គ្រងពេលវេលាបានទេ គឺថាអតីតកាល អនាគតកាលគ្មានរូបរាងនៅក្នុងខួរក្បាលសត្វទេ • បញ្ញាមនុស្ស អាចគ្រប់គ្រងពេលវេលាបាន អាចរំលឹកពីអតីតកាល អាចគិតពីអនាគតកាល ហើយអាចធ្វើឱ្យមាប្រវត្តិ មានអនុស្សាវរីយ៍។