កសិកម្ម បានជួបវិបត្តិដោយប្រព័ន្ធធារាសាស្រ្ដគ្មានប្រសិទ្ធភាព ជាហេតុធ្វើឪ្យទិន្នផលកម្មថយចុះ។ • បញ្ហាឧស្សាហកម្ម រដ្ឋគ្រប់គ្រងដោយឧស្សាហកម្មមិនបានល្អ ហើយការចំណាយខ្លះតុល្យភាព • បញ្ហាពាណិជ្ជកម្ម សម្ដេច នរោត្តម សីហនុ បានធ្វើជាតូយនីយកម្មលើវិស័យនីហរ័ណអាហរ័ណ ផ្នែកសេដ្ឋកិច្ច និងបិទទ្វារធនាគារឯកជនខ្មែរទាំងអស់ ហើយបានជម្រុញឪ្យមានពាណិជ្ជកម្មលួចលាក់ ឬគេចពន្ធកើតឡើង។ • បញ្ហាជំនួញបរទេស នៅឆ្នាំ ១៩៦៥ សម្ដេច នរោត្តម សីហនុ បានប្រកាសឈប់ទទួលយកជំនួយពីសហរដ្ឋអាមេរិក ព្រោះព្រះអង្គចង់គេចចេញពីសង្រ្គាមវៀតណាម ហើយចង់មានទំនាក់ទំនងល្អជាមួយប្លុកកុំម្មុយនីស្ដ។
vrean.com Latest Questions
កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស បានផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជាដូចជា៖ • បញ្ចប់វិបត្តិនយោបាយនៅកម្ពុជា • រៀបការបោះឆ្នោតជាសកល • ជាការចាប់កំណើននៃលទ្ធប្រជាធិបតេយ្យសេរីពហុបក្ស • ពលរដ្ឋមានសិទ្ធិទទួលបានព័ត៌មាន និងការបញ្ចេញមតិ • វិនិយោគទុនបរទេសកាន់តែច្រើនមកបណ្ដាក់ទុនរកស៊ី • សេដ្ឋកិច្ចជាតិមានការរីកចម្រើនឆាប់រហ័ស • ទំនាក់ទំនងការបរទេសកាន់តែល្អប្រសើរ • ប្រទេសជាតិទាំងមូលមានសនិ្ដភាព • កម្រិតជីវភាពរបស់ពលរដ្ឋមានការប្រែប្រួល • មានការប្រែប្រួលគ្រប់វិស័យ • មាដៃគូសហការណ៍ អភិវឌ្ឍនដ៍សង្គមកាន់តែច្រើន អង្គការសង្គមស៊ីវិល។
សកលភាវូបនីយកម្ម គឺជាដំណើរវិវត្តន៍នៅក្នុងចរន្ដនៃការបង្កើតឡើងនូវ ប្រព័ន្ធតែមួយនៅក្នុងពិភពលោកទាំងមូល។
ចក្រភពអង់គ្លេសសម្រេចចាកចេញពីទីផ្សារសហភាពអឺរ៉ុបនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦។
កំណើនប្រជាជនច្រើនបានបង្កឪ្យមានបញ្ហាស្មុគស្មាញមួយចំនួនដូចជា បញ្ហាឧបត្ថមថាមពល សុវត្ថិភាពស្បៀងអាហារ បញ្ហាជនអន្ដោប្រវេសន៍។ ល។
កត្តាដែលធ្វើឪ្យប្រជាជនប្រទេសជឿនលឿន មានអាយុវែងជាងបណ្ដាលប្រជាជន ប្រទេសតតិយលោក គឺបញ្ហាសុខាភិបាល សិក្សាធិការ និងការថែទាំបរិស្ថានធម្មជាតិឪ្យបានល្អ។
នៅពាក់កណ្ដាលទសវត្សឆ្នាំ ៨០ និងដើមទសវត្ស ៩០ បញ្ហាសំខាន់ៗដែលបានលេចឡើងគឺបញ្ហាសន្ដិសុខស្បៀងនិងកង្ខះខាតអាហារ ។ បញ្ហានេះបណ្ដាលមកពីដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចលើទីផ្សារពិភពលោក ។
បេតិកភណ្ឌពិភពលោក គឺជាអ្វីៗដែលវត្ថុរូបិយ និងអរូបិយរបស់មនុស្សជាតិធម៌និងធម្មជាតិ។ចំពោះសម្បត្តិវប្បធម៌រូបិយ គឺជាសំណង់ផ្សេងៗដូចជា ប្រាសាទបុរាណ ឬវត្តអារាម ។ ល។ រីឯ សម្បត្តិវប្បធម៌អរូបិយវិញមាន សិល្បៈ របាំផងទាំងឡាយដូចជា របាំបុរាណ របាំអប្សរា ជាដើម។
សម្បត្តិវប្បធម៌ ជាបេតិកភណ្ឌជាតិគេបានចាត់ទុកថា គឺជារបបមួយមានតម្លៃខ្លាំងណាស់មិនអាចកាត់ថ្លៃបាន ពីព្រោះវត្ថុទាំងអស់នោះគឺតំណាងឪ្យអត្តសញ្ញាណ ឬជាដួងព្រលឹងរបស់ជាតិ សាសន៍នីមួយៗ។
បេតិកភណ្ឌពិភពលោកបែងចែកជា៣ គឺ៖ • បេតិភណ្ឌវប្បធម៌ បណ្ដុំទីកន្លែងបូជនីយដ្ឋាន សំណល់ប្រវត្តិសាស្រ្ដ រូបភាពបែបវប្បធម៌ជាដើម។ • បេតិកភណ្ឌធម្មជាតិ សណ្ថានដី និងភូមិសាស្រ្ដ ប្រព័ន្ធអេកូ ហើយរាប់បញ្ជូលតំបន់ជំរក សត្វ រុក្ខជាតិ ដែលជាបេតិកភណ្ឌមានជីវិតខ្លាចក្រែងមានការបំផ្លេចបំផ្លាញ។ • បេតិកភណ្ឌរួម គឺជាឪ្យតម្លៃរួមទៅលើ បេតិភណ្ឌវប្បធម៌និងបេតិភណ្ឌធម្មជាតិ។