បញ្ហាបរិស្ថានដែលបណ្ដាលមកពីកំណើននគរូបនីយកម្មមាន៖ • កង្វក់អាកាស បណ្ដាលពីធូលី,ផ្សែងម៉ាស៊ីនភ្លើង, និងយានយន្ដគ្រប់ប្រភេទ, ក្លិនសំរាមរលួយ,លូទឹកស្អុយនិងស្ថានីយ៍បូមទឹកស្អុយ ឧស្ម័នពុលចេញពីគ្រឿងបរិក្ខារចាស់ៗ។ • ការរំខានដោយសំឡេង ទាក់ទងនឹងម៉ាស៊ីនភ្លើង, និងយានយន្តគ្រប់ប្រភេទប្រភេទ,(ជាពិសសគ្រឿងយន្តចាស់ៗ),ការប្រើប្រាស់ឧគ្ឃោសនស័ព្ទ, សម្លេងយន្តបហោះចុះចត,ឬចេញដំណើរ។ • កាកសំណង់រាវនិងប្រព័ន្ធលូទឹកស្អុយ ការបូមទឹកស្អុយទៅក្នុងទន្លេ,និងបឹងមិនបានធ្វើប្រព្រឹត្តកម្មជាមុន, រួមជាមួយបណ្ដាញលូចាញ់ទ្រុឌទ្រោមខូចខាត,ទឹកភ្លៀងហូរមិនទាន់ និងលិចចូលលំនៅឋាន។ • បញ្ហាទឹកជំនន់ ជំនន់ទឹកភ្លៀងកើតមាននៅក្នុងដោយសារភ្លៀងធ្លាក់ខ្លាំងប្រព័ន្ធលូតូចៗកកស្ទះដោយសំរាម នាំឪ្យលិចផ្លូវនិងលំនៅឋាន ក្នុងរយៈពេលខ្លីឬយូរផងដែរ។
vrean.com Latest Questions
អំពីរបៀបគ្រប់គ្រងសំណល់រាវនៅទីក្រុងភ្នំពេញ៖ សំណល់រាវត្រូវបង្ហូរតាមបណ្ដាយលូកប់ក្នុងដី ឬប្រឡាយយកទៅស្តុកទុកក្នុងអាងដែលជាបឹងធម្មជាតិ។ បន្ទាប់មកគេបូមទឹកស្អុយទាំងនោះ ទម្លាក់ទៅក្នុងទន្លេ និងបឹងនានា ដោយមិនបានធ្វើប្រព្រឹត្តកម្មទឹកសំអុយនោះជាមុនទេ។ នៅភ្នំពេញមានបណ្ដាលលូបង្អូរទឹកស្អុយ។ ស្ថានីយ៍បូមទឹក៩កន្លែង និងអាងស្តុកទឹកមួយចំនួនទៀតដែលត្រូវរៀបចំឡើង ដើម្បីរំដោះទឹកចេញពីទីក្រុងកុំឪ្យលិចលង់លំនៅឋានផ្លូវថ្នល់ជាដើម។
ការទុកដាក់សំណល់រឹង និងរាវនៅកម្ពុជាសព្វថ្ងៃ៖ • មិនទាន់មានកន្លែងទុកដាក់កាកសំណល់ • ខ្វះខាតបច្ចេកទេសគ្រប់គ្រងកាកសំណល់ • មិនបានធ្វើប្រព្រឹត្តកម្មទឹកសំអុយ មុនបង្ហូរចូលទន្លេ ស្ទឹង បឹង។
ង្គមរាស្រ្ដនិយកហៅកាត់ថាសង្គមត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៥។ ដឹកនាំដោយព្រះបាទនរោត្តមសីហនុ។
របបសង្គមរាស្រ្ដនិយមក្លាយជាកម្លាំងនយោបាយមួយដ៏ធំសម្បើមគឺបណ្ដាលមកពីកម្លាំងសំខាន់ៗមួយចំនួនគឺ៖ • ប្រជាប្រិយភាពប្រធាន • ភាពរឹងមុំានៃរចនាសម័្ពន្ធដឹកនាំអង្គការសង្គមមូលដ្ឋាន • ក្បាលម៉ាស៊ីនដឹកនាំ • វិស័យហរិញ្ញាវត្ថុ។
នយោបាយអព្យាក្រិត្យក្នុងរបបសង្គមរាស្ដ្រនិយមត្រូវបានកំណត់ក្នុងសេចក្ដីសម្រេចចិត្តនៃសន្និសិទ សឺណែវឆ្នាំ ១៩៥៤។ សេចក្ដីសម្រេចនេះជាការទាមទាររបស់ចិននិង សហភាពសូរៀតដើម្បីបញ្វៀសមិនឪ្យអាមេរិកកសាងមូលដ្ឋានទ័ពនៅក្នុងប្រទេសកម្ពុជា។
នយោបាយអព្យាក្រឹត្តរបស់ប្រទេសកម្ពុជាល្បីរីកសុះសាយក្នុងតំបន់និងត្រូវបានពង្រីកបន្ថែមទៀត។ • នយោបាយអព្យាក្រឹត្តធ្វើឪ្យយើងរស់នៅដោយសុខសន្ដិភាពរយៈពេល១៥ឆ្នាំក្នុងខណៈពេលប្រទេសជីតខាងកំពុងឆាប់ឆេះក្នុងភ្លើងសង្រ្គាមវៀតណាម។ • ដោយសារតែប្រទេសមហាអំណាចនៃប្លុកទាំងពីរមិនទុកប្រទេសកម្ពុជាសន្ដិភាពតាមផ្លូវអព្យាក្រត្យរបស់ខ្លូនឡើយ។
សម្ព័ន្ធវ៉ាសូវីមានគឺបង្កើតឡើងនៅថ្ងៃ ១៤ ឧសភា ១៩៥៥ មានសមាជិកជាប្រទេសកុំម្មុនីស្ដ នៅអឺរ៉ុបខាងកើតបង្កើតឡើងដើម្បីប្រឆាំងនឹងអង្កការអូតង់។ ប្រទេសជាសមាជិកមាន សូវៀត រ៉ូម៉ានី អាល់បានី ប៊ុលការី ហុងគ្រី ប៉ូឡូញ ឆេកូស្លូវ៉ាគឺ និងអាឡឺម៉ង់ខាងកើត។ អង្គការនេះមានទីស្នាក់ការនៅទីក្រុងវ៉ាសូរី ប្រទេសប៉ូឡូញ។
សម្ដេចនរោត្តម សីហនុបានដាក់ថ្វាយព្រះបិតានៅថ្ងៃទី ០២ ខែ មីនា ឆ្នាំ ១៩៥៥។ ដោយសារមូលហេតុដូចជា៖ • មូលធម្មនុញ្ញឆ្នាំ ១៩៤៧ បានបញ្ញក្រឹត្សអំណាចព្រះមហាក្សត្រព្រះ (មិនអនុញ្ញាតឪ្យព្រះអង្គនៅជាសេ្ដចដឹកនាំរដ្ឋាភិបាល) • បង្កើតអង្គការសង្គមរាស្ត្រនិយម ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតសកលនៅនៅក្នុងខែ កញ្ញា ១៩៥៥ ដែលជាមធ្យោបាយតែមួយក្នុងការដឹកនាំរដ្ឋាភិបាលដើម្បីប្រជែងអំណាចជាមួយគណបក្សនយោបាយផ្សេងៗ។ • បម្រើប្រជារាស្រ្ដដោយផ្ទាល់ ដាក់ខ្លួនឪ្យមានបម្រើរាស្រ្ដ។
នៅដើមសតវត្សទី២០ អង់គ្លេសជាប្រទេស៖ • ជាមហាអំណាចអាណាមនិគមធំជាងគេនៅមុនសង្រ្គាមលោកលើកទី១ • ជាប្រទេសរៀមច្បងខាងបដិវត្តន៍ឧស្សាហកម្ម(ដោយសារសម្បូរ ធ្យូងថ្ម) • ជាមហាអំណាចជើងទឹកទី១ នៅលើពិភពលោកមុនសង្រ្គាមលោកលើកទី២ • ជាប្រទេសនាំមុខគេខាងវិស័យពាណិជ្ជកម្មនិងយោធា។