នៅក្នុងសង្រ្គាមលោកលើកទី២ ប្រទេសបានដើរតួនាទីសំខាន់ក្នុងសង្រ្គាមនេះគឺសហរដ្ឋអាមេរិកនិងសហភាពសូវៀត។
vrean.com Latest Questions
សន្ធិសញ្ញាសឺណែវឆ្នាំ ១៩៥៤ បានអនុម័តលើកិច្ចព្រមព្រៀង សេចក្តីថ្លែងការណ៍ទាក់ទងនឹងកម្ពុជាដូចជា • កិច្ចព្រមព្រៀងស្ពីពីការបញ្ឈប់បទបាញ់គ្នានៅក្នុងប្រទេសកម្ពុជា • សេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងសម្ព័ន្ធភាពយោធា ការតាំងមូលដ្ឋានទ័ពបរទេស និងការជួយឩបត្ថម្ភកម្លាំងយោធាពីបរទេស • សេចក្តីប្រកាសរបស់រដ្ឋាភិបាលបារាំងស្តីពីការដកកងទ័ពបារាំងចេញពីទឹកដីប្រទេសឥណ្ឌូចិន និងគោរពដល់ • ឯករាជ្យ អធិបតេយ្យភាពនៃប្រទេសនៅក្នុងឥណ្ឌូចិន • សេចក្តីថ្លែងការណ៍របស់សន្និសីទទាក់ទងកិច្ចព្រមព្រៀងសឺណែវ • សេចក្តីថ្លែងការណ៍បិទសន្និសីទ ( សមាជិកទាំងអស់បានប្រកាសស្តីពីកាតព្វកិច្ចរបស់ខ្លួន គោរពខ្លួនឯករាជ្យនិងអធិបតេយ្យភាពរបស់នៃប្រទេសកម្ពុជានៅក្នុងឥណ្ឌចិន ) ។
ល្បិចនៃពុទ្ធិចែកចេញជា ២ប្រភេទគឺ៖ • វិភាគៈ ជាការបំបែកអង្គធាតុមួយឲ្យទៅជាធាតុផ្សំផ្សេងៗឬបំបែកអ្វីមួយដែលសាំញុំាឲ្យទៅជាការងាយស្រួល។ វិភាគចែកចាញជា២ផ្នែកគឺ៖ • វិភាគពិត ជាការបំបែកធាតុផ្សំដែលមានស្រាប់ដែលមាននៅក្នុងអង្គវត្ថុភាវះឬបាតុភូតមួយដោយពឹងផ្អែកទាំងស្រុងលើគោលការណ៍ពិសោធន៍និងការពិចារណា។ • វិភាគក្នុងគំនិត ជាការបំបែកក្នុងកត្តាផ្សេងៗនៃបាតុភុតដោយប្រើគំនិត។ វិភាគក្នុងគំនិតមិនអាចផ្តល់ដល់យើងនូវការដឹងជាក់លាក់ទេតែផ្ដល់ឲ្យយើងបានត្រឹមសម្មតិកម្មតែប៉ុណ្ណោះ។ • សំយោគ គឺការប្រមូលធាតុផ្សេងៗឲ្យបានជាវត្ថុរាវមួយ។ សំយោគមាន២បែបគឺ៖ • សំយោគពិត ជាការប្រមូលផ្តុំធាតុផ្សំចាំបាច់ទាំងឡាយក្នុងលក្ខខណ្ឌជាក់លាក់បង្កើតឲ្យបានអង្គវត្ថុមួយ។ • សំយោគក្នុងគំនិត ជាសំយោគគ្មានអត្ថិភាពផ្នែករូមធាតុទេដែជាសំយោគមួយដែលប្រព្រឹតឡើងដែក្នុងចិត្តប៉ុណ្ណោះ។ សំយោគក្នុងគំនិតចែកចេញជាសំយោគបញ្ញត្តិសំយោគណិតវិទ្យានិងសំយោគបដិសំយោគ។
អច្ឆរិយៈក្នុងទីកន្លែង គឹជាភាពអស្ចារ្យដែលកើតមានតាមរយៈការបប្រើប្រាស់ទីតាំងក្នុងដំណើររឿងដែលទីកន្លែងទាំងនោះពុំមានឃើញពិតនៅក្នុងសង្គមជាក់ស្តែងនោះឡើយ ។ ឧទាហរណ៍ ៖ នគរពារាណសី ស្ថានត្រៃត្រឹង្សា ឋានភុជង្គនាគ ព្រៃហេមពាន្ត ភ្នំព្រះសុមេរុ ស្ថានព្រះចន្ទ្រ…. ។
សំបុត្រអាពាហ៍ពិពាហ៍មានប្រយោជន៍ជាអាទិ៍គឺ • បានទទួលសិទ្ធិប្រពន្ធមានខាន់ស្លាពេញច្បាប់មិនអាចលែងលះគ្នាតាមទំនើងចិត្តដូចអនីតិសង្វាសឡើយ • ប្តីប្រពន្ធមានសិទ្ធិជ្រើសដោយសេរីនូវវិជ្ជាជីវៈសកម្មភាព នយោបាយ វប្បធម៌ និងសង្គម • ធ្វើប្លង់កម្មសិទ្ធិទ្រព្យសម្បត្តិរួម • ប្តីប្រពន្ធមានសិទ្ធិស្មើគ្នាលើទ្រព្យសម្បត្តិរូម • មានសិទ្ធិទទួលបានអត្តាធិនភាព ចំពោះគូស្វាមីអនីតិជន • មានសិទ្ធិទទួលអាហារកិច្ចនៅពេលលែងលះ ។
វត្តមានបារាំងនៅលើកទឹកដីខ្មែរផ្តល់ផលវិជ្ជមាន និងអវិជ្ជមាន ដូចជា៖ ផលវិជ្ជមាន • ការពារប្រទេសកម្ពុជាពីការឈ្លានពានរបស់យួននិងសៀម • ទាមទារខេត្តបាត់ដំបង សេរីសោភ័ណ្ឌ និងសៀមរាបពីសៀម • កសាងផ្លូវរថយន្ត និងរថភ្លើង • បង្កើតសាលារៀនក្នុងស្រុក សាលាចុងបូពា៍ (ហាណូយ ) សារមន្ទីរជាតិ • រៀបចំរដ្ឋបាលគ្រប់គ្រងយុត្តិធម៍ ( បណ្តុះបណ្តាលធនធានមនុស្ស )ឮ • នាំចូលវប្បធម៍បារាំងចូលស្រុកខ្មែរ ។ ផលអវិជ្ជមាន • ដកហូតសិទ្ធិរបស់ព្រះរាជាខ្មែរ ( រដ្ឋបាល ...
ដែលហៅថា កាយរូបារម្មណ៍ គឺជារូបារម្មណ៍ដែលកើតចេញពីពាក្យពេចន៍ ឃ្លោងឃ្លា ប្រយោគ របស់អ្នកនិពន្ធទាក់ទង់ជាមួយនឹង តួកាយសម្ជស្ស សាច់ស្បែកដោយបញ្ជូននូវលក្ខណៈសិល្បៈរស់រវើកធ្វើឲ្យអ្នកអាន អ្នកស្តាប់មានអារម្មណ៍ហាក់ដូចជារូបរាងរបស់ខ្លនកំពុងតែទទួលរងការប៉ះពាល់ផ្លូវកាយនោះដោយផ្ទាល់ ។ ឧទាហរណ៍ ៖ អង្អែលត្រង់ណា រំភើបមំសា ...
ភាពស្មោះត្រង់ គឺជាតម្លៃមួយដែលប្រសើរបំផុត ចំពោះទំនាក់ទំនងមិត្រភាព។ភាពស្មោះត្រងគឺជាការស្មោះត្រង់អស់ពីចិត្តគ្មានអ្វីលាក់លៀម។