ឧទាហរណ៍ រលកស៊ូណាមីមកបញ្ជាក់ពីគ្រោះមហន្តរាយដោយរញ្ជួយដីៈ កាលពីឆ្នាំ១៩២៣មានការរញ្ជួយដីដ៏ធំមួយនៅទីក្រុងតូក្យូនិង កាណាកាវ៉ាស្លាប់មនុស្សជាង១០០០០នាក់បាត់ខ្លួន ៤៣០០០០នាក់ និងបាត់បង់ជំរក ៣៤០០០០០នាក់ ហើយបំផ្លាញគេហដ្ឋានអស់ចំនួន ៧០០០០០ខ្នង ។
vrean.com Latest Questions
ការបំពុលប្រភពទឹកជាចម្បងបណ្តាលមកពី៖ • មីក្រុបបង្ករោគ • អង្គធាតុសរីរាង្គ • អង្គធាតុអសរិរាង្គ • សំណល់វិទ្យុសកម្ម ។
ដើម្បីការពារប្រភពទឹកកុំឲ្យមានការបំពុល៖ • មិនសង់បង្គន់ក្បែរទឹកនិងប្រភពទឹក • មិនសង់ប្រព័ន្ធបង្ហូរទឹកស្អុយចូលក្នុងប្រភពទឹក • មិនចោលសំរាមផ្សេងៗទៅក្នុងទឹក • មិនប្រើប្រាស់ថ្នាំគីមីក្នុងវិស័យកសិកម្ម • ធ្វើរបងព័ន្ធជុំវិញប្រភពទឹកដែលប្រើប្រាស់ប្រចាំថ្ងៃ…។
អ្នកបង្កើតទ្រឹស្តីទ្វីបរសាត់គឺ លោកអាល់ព្រីដវ៉េសនឺ(Alfred Wegener) ជនជាតិ អាឡឺម៉ងនៅឆ្នាំ ១៩១០ ។
ដែលហៅថាប៉ងសៀ គឺទ្វីបទាំងអស់ស្ថិតនៅរួមគ្នាជាផ្ទាំងដីដ៏ធំមួយ ។
អ្នកបង្កើតទ្រឹស្តីគម្លាតបាតសមុទ្រ គឺលោកហារីហេស ជនជាតិអាមេរិកនៅឆ្នាំ១៩៦០ ។
និយមន័យផ្លាកតិចតូនិចជាទ្រឹស្តី ដែលពន្យល់ថាមណ្ឌលថ្មរបស់ភពផែនដី បានប្រះបែកជាផ្លាកតិចតូនិចយ៉ាងច្រើននិងព្វើចលនា លើមណ្ឌលខាប់។
ព្រំដែនផ្លាកតិចតូនិចមានបីប្រភេតគឺ៖ • ព្រំដែនរួមឬព្រំដែនជំនួបគ្នា • ព្រំដែនបែកចេញពីគ្នាឬព្រំដែនបែកចេញសំណង់ • ព្រំដែនជ្រូសគ្នា ។ព្រំដែនផ្លាកតិចតូនិចមានបីប្រភេតគឺ៖ • ព្រំដែនរួមឬព្រំដែនជំនួបគ្នា • ព្រំដែនបែកចេញពីគ្នាឬព្រំដែនបែកចេញសំណង់ • ព្រំដែនជ្រូសគ្នា ។
ផ្លាកតិចតូនិចធ្វើចលនាលឿនឬយឺតអាស្រ័យដោយកត្តា៖ • ប្រភេទផ្លាក • រូបរាង • អន្តរកម្មផ្លាកតិចតូនិចផ្សេងទៀតដែលនៅជុំវិញវា ។
សិលាខូចទ្រង់ទ្រាយដោយសារកម្លាំងមាន៣ប្រភេទ៖ • កម្លាំងរុញផ្ទប់ • កម្លាំងប្រទាញ • កម្លាំងបំបាត់ ។