រៀបរាប់អំពីបំណាក់ស្រុកនិងពំនើងផ្នត់ ៖ • បំនាក់ស្រុកគឺជាបំនាក់នៃសំបកផែនដី សងខាងបំនាក់នេះជាផ្ទៃដីដែលនៅជាប់គ្នាពីមុនស្រាប់តែម្ខាងផុសឡើងម្ខាងស្រុតចុះក្រោមមណ្តាលឲ្យកើតកម្ពស់ធៀបនៅលើសណ្ធានដី ហៅថាមុខចំណោត។បំណាក់ស្រុក បង្កើតឲ្យមានសណ្ធានដីរាងគម្លាំងឬជាជ្រុងហើយមានកម្ពស់ធៀប ពីកន្លែងមួយទៅទៅកន្លែងមួយទៀត។ • ពំនើងផ្នត់កម្លាំងធ្វើឲ្យផ្ទាំងសិលាដែលជាសំបកផែនដីកោងតែមិនអាចបាក់បាន។
vrean.com Latest Questions
ដែលហៅថាទឹកលើផ្ទៃដី គឺជាកំណកអាកាសដែលធ្លាក់មកលើផ្ទៃដីក្នុងទម្រង់ជាភ្លៀង ភ្លើងលាយព្រិលព្រិល និងទឹកកក សំឡី ដែលមិនជ្រាបចូលក្នុងដីនិងមិនត្រឡប់ទៅក្នុងបរិយាកាសវិញ តាមរយះរំភាយ ឬរំហួតចំហាយទឹក ។
គេប្រើប្រាស់ទឹកសម្រាប់ • ក្នុងគេហដ្ឋាន • ក្នុងវិស័យកសិកម្ម • វិស័យឧស្សាហកម្ម • គមនាគមន៍ • ថាមពល • ទេសចរណ៍…។ ឧទាហរណ៍ៈ កសិកម្មដែលទទួលបានជោគជ័យ និងមិនបានជោគជ័យក៏អាស្រ័យទៅលើលទ្ធភាពនៃការផ្គត់ផ្គង់ទឹក ផងដែរ ។
សកម្មភាព ដែលនាំឲ្យមានការបំពុលប្រភពទឹក ខ្លាំងជាងគេគឺ កាកសំណល់ចេញពីរោងចក្រឧស្សាហកម្ម ។
កត្តាបណ្តាលឲ្យប្រភពទឹករង់ការបំពុល៖ • សំណល់ឧស្សាហកម្ម • ទឹកសំអុយ • សំណល់គីមី • ការជីកយកករ៉ែ • កសិកម្ម…។
ប្រសិនបើមនុស្សប្រើប្រាស់ទឹករងការបំពុលនិងធ្វើឲ្យមានជម្ងឺដូចជា រាករូស អាសន្នរោគផ្សេងៗ …។
ឈ្មោះមហាសមុទ្រ និងសមុទ្រនៅលើពីភពលោក៖ • មហាសមុទ្រ មហាសមុទ្រប៉ាស៊ីភិច ឥណ្ឌា អាត្លង់ទិច និងមហាសមុទ្រអង់តាកទិច ។ • សមុទ្រ សមុទ្រចិន មេឌីទែរ៉ានេ ខ្មៅ កាស់ព្យែន សមុទ្រក្រហម…។
គេអាចយកទឹកក្នុងដីមកប្រើប្រាស់តាមរយះការវិនិយោគលើ អណ្តូង… ។
ដែលហៅថាទឹកក្នុងដី គឺជាកំណកអាកាសដែលថ្លាប់មកលើផ្ទៃដិមិនស្ថិតននៅលើដី ហើយជ្រាបចូលក្នុងដីទៅបំពេញ ចន្លោះឬប្រហោងដីសិលានៅសំបកផែនដីរួចធ្វើចលនារហូតដល់ស្រទាប់មិនជ្រាបទឹកក៏ស្ថិតនៅទីនោះ ។
ឧស្ម័នពុល ដែលធ្វើឲ្យផែនដីឡើងកម្តៅគឹ ឧស្ម័នកាបូនិច និងអាសូតអុកស៊ីត ។