មូលហេតុដែលនាំឪ្យមានការកាត់ទោសមេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យពីព្រោះ៖ ជារបបដឹកនាំសដ៏អាក្រក់ដែលពីលោកមិនធ្លាប់មាន៖ • ជម្លៀសប្រជាជនចេញីទីក្រុងនិងទីប្រជុំជននានា • បង្ខំឪ្យប្រជាជនធ្វើការហួសកម្លាំង២៤ម៉ោងក្នុង១ថ្ងៃហើយទទួលទានអាហារមិនគ្រប់គ្រាន់ • បំបិទសិទ្ធសេរីភាពគ្រប់បែបយ៉ាង • ផ្ដាច់មនោសញ្ចេតនាក្នុងគ្រួសារ • លុបបំបាត់ជំនឿ ប្រពៃណី ទំនៀមទម្លាប់ សាសនា • កាប់សម្លាប់ប្រជាជនស្លូតត្រង់យ៉ាងរង្គាល • ធ្វើវិសុទ្ធកម្ម • ការបង្កើតមន្ទីរសន្ដិសុខគ្រប់ទីកន្លែង អំពើវិនាសកម្មខាងលើនេះវាផ្ទុយទាំងស្រុងទៅនឹងសន្ទិសញ្ញាអន្តរជាតិដែលចែងអំពី៖ – ឧក្រិដ្ឋកម្មសង្រ្គាម • ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ • ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ បញ្ហាទាំងអស់ខាងលើនេះនាំឪ្យរដ្ឋាភិបាលកម្ពុជាធ្វើសំណើរទៅអង្គការសហប្រជាជាតិបង្កើតតុលាកាត់ទោសមេដឹកនាសម័យខ្មែរក្រហម។ ការកាត់ទោសនេះមានទិសដៅដើម្បី៖ • ផ្សះផ្សារជាតិ • បង្រួបបង្រួមជាតិ • ទប់ស្កាត់កុំឪ្យមានរបបនេះម្ដងទៀត • ព្យាបាលផ្លូវចិត្តដល់ជនរងគ្រោះ • ជាមេរៀនដល់មេដឹកនាំជំនាន់ក្រោយ។
vrean.com Latest Questions
របបសាធារណៈរដ្ឋខ្មែរដួលលំដោយសារមូលហេតុដូចជា នៅទីក្រុងភ្នំពេញនឿយណាយនិងរបបសាធារណៈរដ្ឋខ្មែរដែលប្រកបដោយអំពើពុករលូយ និងពោរពេញដោយភាពអាប់អួរ។
បានជាមានការកើតឡើងនៅរបបសាធាណរៈរដ្ឋខ្មែរពីព្រោះ ដោយសារមនោគមវិជ្ជារបស់ពូកមហាអំណាចសេរី និងកុំមុយនីស្ដ។
នៅថ្ងៃទី ១៧ មេសា ឆ្នាំ១៩៧៥ ដើម្បីបោសសំអាតប្រជាជនឪ្យអស់ពីទីក្រុងខ្មែរក្រហមបានប្រើល្បិចថាអង្កការត្រូវការបោសសំអាតខ្មាំងក្នុងក្រុងខ្លាចអាមេរិកទម្លាប់គ្រាប់បែក និងខ្វះមធ្យោបាយដឹកស្បៀងឪ្យប្រជាជនក្នុងទីក្រុងភ្នំពេញ។
ខ្មែរក្រហមបានបែងចែកប្រជាជនជា ពីវណ្ណៈគឺ ៖ • ប្រជាជនមូលដ្ឋាន ឬ ប្រជាជនចាស់ • ប្រជាជនថ្មី ឬ ពូក១៧ មេសា។
ប្រទេសកម្ពុជាត្រូវបានបែងចែកជាភូមិសាស្រ្ដរដ្ឋបាល គឹភូមិភាគ តំបន់ ស្រុក ឃុំ និងសហករណ៍។
សន្ដិសុខមាននៅថ្នាក់ឃុំ តំបន់ និងភូមិភាគ។ សត្រូវរបស់អង្គការមានដូចជា៖ • សត្រូវខាងក្នុង អ្នករាជការក្នុងរបបចាស់របស់ លន់នល់ ជនជាតិភាគតិច ខ្មែរ ឥស្លាម ជនជាតិវៀតណាម បញ្ញវ័ន្ត ជាដើម។ • សត្រូវខាងក្រៅ មានសហរដ្ឋអាមេរិក សេអ៊ីនអាថៃ វៀតណាម សហភាពសូវៀតនិង K.G.R។
បានជាពូកខ្មែរក្រហមជម្លៀសប្រជាជនចេញពីក្រុងភ្នំពេញនិងទីប្រជុំជនបទពីព្រោះដើម្បីកសាងវណ្ណៈកសិករ កម្មករ ពង្រាយកម្លាំងពលកម្ម បំបែកបណ្ដាញទំនាក់ទំនងរបស់ប្រជាជន។ការបង្កើតសហករណ៍ដើម្បីកសាងកុំមុយនីស្ដនិយម ការងារពលកម្ម កសិករនិង កម្មករផ្ទើរួមគ្នាប្រមូលផលរួម ការហូបចុករួម(សមភាពសង្គម) តាមលទ្ធិកុំមុយនីស្ដ ទាក់ទងនិងបញ្វេញស្បៀងមិនអាចផ្ដត់ផ្គងប្រជាជននៅទីប្រជាជន ក៏ដូចជានៅជនបទដែរ សន្ដិសុខ និងការពារជាតិមានលំបាកក្នុងការគ្រប់គ្រងប្រជាជនរាប់លាននាក់ប្រឆាំងនិងបដិវដ្ត(ការបែងចែកប្រជាជនដោយងាយស្រួលក្នុងការគ្រប់គ្រងអ្នកដឹកនាំកុំមុយនីស្ដមានការភ័យខ្លាចចំពោះអសន្ដិសុខផ្ទាល់ខ្លួន។
សក្តានុភាពផ្នែកកសិកម្មនៅកម្ពុជាមានដូចជា៖ • ជាតំបន់ដែលអនុគ្រោះដល់ការងារស្រែចម្ការ ផ្ទៃដីមានជីជាតិ សម្បូរត្រី និងការចិញ្ចឹមសត្វ។ល។ • ជាតិមានដែលអាចបញ្ចូលទឹកដែលអាចទាក់ទាញការធ្វើវិនិយោគ និងអាចបន្សល់ផលសម្រាប់កែច្នៃ និងនាំចេញ • ការយល់ដឹងរបស់ប្រជាកសិករយើងលើការធ្វើជម្រើសពូជការប្រើប្រាស់ជី បច្ចេកទេស ដាំដុះ ការការពារ និងការថែមទាំ…។
សក្តានុភាពផ្នែកទេសចរណ៍នៅកម្ពុជាយើងមានដូចជា៖ • ប្រទេសយើងសំបូរភោគទ្រព្យទេសចរណ៍ធម្មជាតិ វប្បធម៌ប្រវត្តិសាស្រ្ដ និងកែច្នៃ • ប្រជាជនមានភាពរួសរាយ រាក់ទាក់ • មានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងកម្សាន្តទីលានកូនគោលនិងសេវាដឹកជញ្ជូនសម្រាប់បំពេញតម្រូវការអ្នកទេសចរ…។ • មានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធផ្សេងៗ • ប្រទសមានសុខសន្ដិភាព ស្ថិរភាពនយោបាយ….។