កងទ័ពអាឡឺម៉ង់បានដកចេញពីប្រទេស ប៉ូឡូញនៅខែ មករា ឆ្នាំ ១៩៤៥ ។
vrean.com Latest Questions
ព្រះបាទអង្គឌួងជាបុត្ររបស់ព្រះបាទ អង្គអេង ។ ព្រះអង្គជាព្រះរាជាដែលមានព្រះទ័យសេ្នហាជាតិមោះមុត ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ។ ព្រះអង្គបានសោយរាជ្យពីឆ្នាំ ១៨៤០ ដល់ឆ្នាំ ១៨៦០ ។
រ៉េស៊ីដង់ស៊ុបពែរីយែរមានសមាជិក ១២ នាក់ មានសមាសភាពដូចតទៅ ៖ • មន្ដ្រីពាណិជ្ជកម្មបារាំង ៦ នាក់ដែលតែងតែតាំងដោយរ៉េស៊ីដង់សេណេរ៉ាល់ ។ • ជនជាតិខ្មែរ ៣ នាក់ ចិន ១នាក់ ចាម១នាក់ និងយួន១ នាក់ ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ហើយមានការអនុម័តយល់ព្រមពីរ៉េស៊ុដង់ សេណេវ៉ាល់នៅកូសាំងស៊ីនផងដែរ ។
នៅរជ្ជកាលព្រះបាទ ស៊ីសុវត្ថិពីឆ្នាំ ១៩០៤ ដល់ ១៩២៧ នៅក្នងវិស័យកសិកម្មបារាំងបានធ្វើដដូចតទៅ ៖ • នៅឆ្នាំ១៩២៤ បារាំងបាននាំយកពូជដើមកៅស៊ូពីប្រទេសប្រេស៊ីលមកដាំនៅជាប់កំពង់ចាមលើផ្ទៃដី ១២៥ពាន់ហិចតា ។ • ដើម្បីលើកស្ទួយជីវភាពកម្មករបារាំងបានផ្ដល់ផ្ទះ មួយខ្នងសម្រាប់គ្រួសារកម្មករនីមួយៗដោយផ្ទះនីមួយៗមានច្បារដំណាំនិងអាចចិញ្ចឹមសត្វដើម្បីបំពេញសេចក្ដីត្រូវការក្នុងជីវភាពប្រចាំថ្ងៃ ។ • បង្កើតមន្ទីរពេទ្យនៅជិតរោចក្រចម្រាញ់ជ័រសម្រាប់ព្យាបាលកម្មករ ។ • រៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យកម្មករទាំងអស់ត្រូវបានដឹកជញ្ជូនទៅទស្សនាខ្សែភាពយន្ដដើម្បីកំសាន្ដ ។
អំណាចប្រធានាធិបតីនៅសហរដ្ឋអាមេរិក គឺជាអំណាច នីតិប្រិបត្តិ ប៉ុន្ដែមានសិទ្ធិទូលំ ទូលាយ ។ ប្រធានាធិបតីត្រូវបានជ្រើសចេញពីបោះឆ្នោតដែលមានអាណត្តិ ៤ ឆ្នាំ ហើយអាចឈរឈ្មោះបាន ២ អាណត្តិ ។ ប្រធានាធិបតី គឺជាអគ្គមេបញ្ជាការកងទ័ព ជាតិព្រមទាំងមានសិទ្ធិផ្គួចផ្ដើមក្នុងការធ្វើច្បាប់ផងដែរ ។
ឥទ្ធិពលបារាំងបានធ្លាក់ចុះខ្លាំងនៅពេលក្រោយសង្រ្គាមលើកទី២ ជាពិសេសបន្ទាប់ពីមានប្រទេសមួយចំនួនធំនៅទ្វីបអាព្រិល និងអាស៊ីបានទាមទារឯករាជ្យបានជោគជ័យ ។
សហភាពសូវៀតនិងសហរដ្ឋអាមេរិក បានចាប់ផ្ដើមប្រឈមមុខដាក់គ្នានៅឆ្នាំ ១៩៤៧ នេះគឺ ដោយសារតែ សហរដ្ឋអាមេរិករំដោះប្រទេសនៅអឺរ៉ុបខាងលិចចេញពី ក្រញុំាសហភាពសូវៀត តាមរយៈផែនការម៉ាសាល់ ។ ការប្រឈមមុខដាក់គ្នារវាងមហាអំណាចទាំងពីរ នេះបង្កើតបានជាសង្រ្គាមត្រជាក់ ។
អ្វីដែលគេចាត់ទុកថា គឺជាបញ្ហារួមនៅពិភពលោកមានដូចជា បញ្ហាបរិស្ថាន បញ្ហាកំណើនប្រជាជន បញ្ហាជនអន្ដោប្រវេសន៍ បញ្ហាសន្ដិសុខស្បៀង បញ្ហាសង្រ្គាម បញ្ហាអស្ថេរ ភាពសន្ដិភាពសុខសង្គម និង ភេវកម្មអន្តរជាតិ ។
វិបត្តិអ៊ុលស្វ័រ ជាវិបត្តិធ្ងន់ធ្ងរសម្រាប់អង់គ្លេស ដោះស្រាយដូចជា ៖ • រដ្ឋាភិបាលអង់គ្លេសបានបើកកិច្ចចរចាជាមួយ ចលនាកងទ័ពសាធារណរដ្ឋអៀរឡង់ (Irish Republic Army = IRA ) ដើម្បីញ្ចប់ជម្លោះនៅទីក្រុងបែលហ្វានៅឆ្នាំ ១៩៩៨ • វិបត្តិនេះបានបញ្ចប់ដោយអង់គ្លេសបានបង្កើតរដ្ឋាភិបាលមួយដែលមានសមាជិកពីនិកាយទាំងពីររួមគ្នា (កាតូលិក និងប្រូតេស្ដង់ )។
បានជាសង្រ្គាមនៅវៀតណាមចោទជាបញ្ហាដល់សេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកព្រោះសហរដ្ឋអាមេរិកចំណាយទៅលើសង្រ្គាមនេះក្នុងអំឡុងឆ្នាំ ១៩៦៥-១៩៧៣ អស់ ២០កោដិដុល្លារក្នុងការគាំទ្រវៀតណាមខាងត្បូង។