ព្រះអង្គធ្វើទំនាក់ទំនងជាមួយបារាំង ចំនួន៣លើកមកហើយ ។ តាមរយៈបុព្ធជិតមើល និងមន្រ្តីខ្មែរ២រូបគឺ កុយដឺម៉ុងតេរ៉ូ និង ប៉ែន ។ ជាលទ្ធផលពុំទទួលបានដូចបំណងព្រះអង្គទេ ពីព្រោះបារាំងទទួលស្គាល់ជាដៃគូពាណិជ្ជកម្មប៉ុណ្ណោះ ។
vrean.com Latest Questions
ប្រជាជនស្លូវ៉ាគី និយាយភាសា ស្លូវ៉ាក ហុងគ្រី មនិងវ៉ូម៉ានហើយគោរពសាសនា គ្រីស្ដនិកាយ កាតូលិក និងប្រូតេស្ដង់ ។ ប្រធានាធិតេយ្យដំបូងប្រទេសនេះមានឈ្មោះ កូវ៉ាក ។
ដើម្បីស្ដារវិបត្តិសេដ្ឋកិច្ចឆ្នាំ ១៩២៩ លោក ប្រធានាធិបតី រ៉ូ សឺវែល បានប្រើយុទ្ធសាស្ដ្រដូចជា ៖ • បង្កើតភ្នាក់ងារកិច្ចការរដ្ឋបាលស៊ីវិល ដើម្បីបង្កើនមុខរបរ ឪ្យបានច្រើន ។ • បង្កើតភ្នាក់ងារកិច្ចការសាធារណៈដើម្បី ជួយកសិករ បង្កើនប្រាក់ចំណួល • បង្កើនភ្នាក់ងារមូលនិធិសាជីវកម្មកម្ចី ដើម្បីជួយប្រាក់ដល់ប្រជាជន ។ • បង់ការប្រាក់ឪ្យម្ចាស់បំណុលចៀសវាងការបាត់បង់ផ្ទះ សម្បែង ។ • បង្កើតភ្នាក់ងារយុវជន ដើម្បិជួយដល់ជនឪ្យបោះជំរំ នៅជន ។
នៅក្នុងសន្និសីទប្រទេសអាស៊ី អាហ្រិ្វកនៅឆ្នាំ ១៩៥៥ នៅទីក្រុងបាក់ឌុងប្រទេសឥណ្ឌូនេស៊ី ព្រះបាទនរោត្តម សីហនុបានជួបនឹងមេដឹកនាំប្រទេសមួយចំនួនដូចជាប្រទេសចិនលោក ផាន់វ៉ាន់ដុង ។ មេដឹកនាំ ប្រទេសទាំងនេះ បានប្រកាសពីការប្រឹងប្រែងរបស់ប្រទេសខ្លួនក្នុងការកសាងទំនាក់ទំនងជាមួយនឹងកម្ពុជា ដោយឈរលើគោលការណ៍សិទ្ធិគ្នាវិញទៅមក គោរពអធិបតេយ្យភាព បូរណភាពទឹកដី និងមិនលូកដៃ ចូលទៅបញ្ហាផ្ទៃក្នុងរបស់ប្រទេសជិតខាង ។
នៅឆ្នាំ ១៩៧៧ ក្រុមខ្មែរក្រហមបានបង្កើតភូមិភាគថ្មីមួយទៀត គឺភូមិភាគកណ្ដាលដែលស្ដិតនៅត្រង់អតីតភូមិភាគឧត្តរ ។
ក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ប្រទេសអង់គ្លេសបានចូលរួមជាមួយសហរដ្ឋអាមេរិកដូចជា ៖ • ចូលរួមបង្កើតសន្ធិសញ្ញាអាត្លង់ទិកខាងជើងដើម្បីការពារទ្វីបអឺរ៉ុបខាងលិចនិងសហរដ្ឋអាមេរិក ។ • អង់គ្លេសបានចូលរួមប្រឡូកក្នុងសង្គ្រាមកូរ៉េ ជាមួយសហរដ្ឋអាមេរិកពីឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣ ។ • អង់គ្លេសបានចូលរួមប្រឡូកក្នុងសង្គ្រាមជាមួយសហរដ្ឋាអាមេរិកនៅអាហ្គានីស្ថាន អ៉ីរ៉ាក់ ។
ប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន៤លើករួចមកហើយគឺ ៖ • អាណត្តិទី១ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០០២ • អាណត្តិទី២ ថ្ងៃទី១ ខែមេសា ឆ្នាំ ២០០៧ • អាណត្តិទី៣ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០១២ • អាណត្តិទី៤ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ ។
បានជាគេតែងតាំងព្រះបាទ សីហនុជាព្រះប្រមុខរដ្ឋព្រោះ ៖ • ព្រះអង្គជាវិរជនដ៏ឆ្នើមក្នុងការទាមទារឯករាជ្យជូនប្រទេសជាតិបានជោគជ័យនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ • ប្រជាជនគាំទ្រកម្មវិធីនយោបាយសង្គមរាស្រ្ដនិយមនិងសម្ដេចសីហនុ • មានការស្នើពីប្រជាជនឪ្យព្រះអង្គឡើងកាន់តំណែងជាប្រមុខរដ្ឋ ដូចជាមានព្យុហយាត្រានៅទីក្រុង ភ្នំពេញ ក្រុងកែប ជាដើម ។
ប្រសាទសំបូរព្រៃគុក បានកសាងឡើងដោយព្រះបាទឥសានវរ្ម័នទី១។ រាជធានីឈ្មោះ ឥសានបុរៈ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់មានរយៈពេល០៥ ឆ្នាំម្ដង។ ប្រទេសកម្ពុជាឆ្លងកាត់ការបោះឆ្នោតកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់បានចំនួន៤លើករួចមកហើយគឺ៖ • អាណត្តិទី១ គឺថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០០២ • អាណត្តិទី២ ថ្ងៃទី០១ ខែមេសា ឆ្នាំ ២០០៧ • អាណត្តិទី៣ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ • អាណត្តិទី៤ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០១៧។