ព្រះហិររក្សារាមាធិបតីអង្គឌួងជាបុត្ររបស់ក្សត្រអង្គ ព្រះបាទអង្គអេង។ • សោយរាជ្យពីឆ្នាំ ១៨៤០-១៨៦០ • រាជវាំង “វាំងស្បែក” (ពញាលី)។
vrean.com Latest Questions
ប្រទេសអ៊ីតាលីសំបូរខាងស្ថាបត្យកម្មបុរាណបច្ចុប្បន្ននេះមានការរីកចម្រើនដែលព្រោះជនជាតិអ៊ីតាលីមានទេពកោសល្យស្នាដៃក្នុងកាសាងសង់សំនង់ល្បីៗនិងជាប់បានយូរយារណាស់មកហើយចំណេះដឹងទាំងនោះបានបន្តដល់អ្នកជំនាន់ក្រោយ។ ម៉្យាងទៀតរាលសំណង់ដែលជាមរតកគឺពួកថែរក្សាបានយូរឱ្យនៅល្អសព្វថ្ងៃ។
មេទ័ពសូវៀតឈ្មោះដែលបានបញ្ជាឲ្យបិទផ្លូវចេញចូលទៅកាន់អាឡឺម៉ង់ខាងលិច គឺមានឈ្មោះថា សូកូឡូវស្គីនៅឆ្នាំ១៩៤៨ ដោយសារគាត់យល់ឃើញថា ប៊ែរឡាំងស្ថិត នៅអឡឺម៉ង់ខាងកើត ដូចនេះសហភាពសូវៀតត្រូវតែត្រួតត្រារាល់ការចេញ ចូលទៅកាន់ប៊ែកឡាំងខាងលិចហើយច្រកនេះបើកឡើងវិញនៅឆ្នាំ១៩៤៩។
ដើម្បីទាក់ទាញភ្ញៀវទេសចរណ៏ឲ្យចូលមកទស្សនាតំបន់ប្រាសាទសំបូរព្រៃគុក ឲ្យបានច្រើនយើងត្រូវ៖ • ធានាឲ្យមាននូវសុខសន្ដិភាព សុវត្ថិភាពគ្រប់គ្រាន់ • កសាងនិងពង្រីកផ្លូវទូរគមនាគមន៏បន្ថែមដើម្បីងាយស្រួលទៅទស្សនាតំបន់នោះ • ថែរក្សាព្រៃឈើឲ្យបានគង់វង្ស និងខិតខំដាំដើមឈើឡើងវិញ • បង្កើតផ្ទះសំណាក់ ភោជនីយដ្ឋាន ដើម្បីផ្គត់ផ្គង់ការស្នាក់នៅ និងហូបចុកឲ្យបានគ្រប់គ្រាន់ • បង្កើតឲ្យមានមន្ទីរពេទ្យ សន្ដិសុខ ប៉ូលីសប្រចាំការក្នុងតំបន់រមណីយដ្ឋាននេះ • រៀបចំលំនៅដ្ឋានក្នុងតំបន់ឲ្យមានរបៀបរៀបរយ មានអានាម័យ • ថែរក្សាបរិស្ថានឲ្យបានស្អាត មានធុងសម្រាម និងបង្គន់អានាម័យនៅក្នុងតំបន់ប្រាសាទនេះ • រៀបចំថែរក្សារមណីយដ្ឋាន ប្រាសាទបុរាណឲ្យបានស្អាតល្អ • បណ្ដុះបណ្ដាលមគ្គុទេសក៏ទេសចរណ៍ក្នុងតំបន់ • រៀបចំទីតាំងសម្បត្តិវប្បធម៌ សំដែងសិល្បះជូនភ្ញៀវទស្សនា • រៀបចំឲ្យមានចំណតរថយន្ដធមទូលាយ
ការបែរមុខទៅទិសខាងលិចនៃប្រាសាទអង្គរវត្តគេទស្សនៈយល់ឃើញថា៖ • បែរគេសង់ប្រាសាទនេះបែរមុខទៅខាងកើត គឺជិតស្ទឹងសៀមរាបនាំឪ្យគ្មានកន្លែងសម្រាប់ប្រារព្ធពិធីបុណ្យហើយផ្លូវចូលទៅរាជធានីអង្គរធំនោះនៅទិសខាងលិចស្រាប់ • បើគេសង់អង្គរវត្តបែរទៅទិសខាងកើត ប្រាសាទនេះហាក់ដូចជាបែរខ្នងហុចកូនទៅ លើប្រាសាទសំខាន់ៗឯទៀត • អ្នកខ្លះថាបានជាបុព្វបុរសយើងកសាងអង្គរវត្តបែរមុខទៅទិសខាងលិច ពីព្រោះប្រាសាទនេះជាប្រាសាទផ្លូវរបស់ព្រះបាទសុរិយាវរ្ម័នទី២។
កម្អែភ្នំភ្លើងមាន៤ប្រភេទ៖ • មានពណ៏ខ្មៅស្រអាប់សម្បូរធាតុដែកនិងម៉ាញ៉េស្យូម • មានពណ៏ភ្លឺថ្លាសម្ពូធាតុដែក និងម៉ាញ៉េស្យូមដែរ ប៉ុន្តែមានសមាសធាតុស៊ីលីកាត • មានសមាសភាពគីមីសម្បូរធាតុដែក និងម៉ាញ៉េស្យូម • មាបន្ទុកបរិមាណឧស្ម័នដ៏ច្រើន ដូចជាចំហាយទឹក និងឧស្ម័នកាបូនិច។
លោកបែរ សុន ចែកលំនឹកជា២ប្រភេទៈ • លំនឹកទម្លាប់ៈ ជាការប្រព្រឹត្តស្ទួនដដែលៗ ដើម្បីបានចាំនូវអ្វីមួយ។ • លំនឹកសុទ្ធសាធៈ ជាការផ្តិតរូបភាពព្រឹត្តិការណ៍មួយឱ្យស្ថិតជាប់ជាប្រចាំក្នុងចិត្ត។
សីលធម៌សកលនៅត្រូវបានសាស្ត្រាចារ្យ ហាន្យ គុង បង្ហាញឱ្យស្គាល់នៅក្នុងឆ្នាំ១៩៩៣តែវាមិនមែនជាបង្កើតថ្មីទេ គឺគ្រាន់តែជារបកគំហើញនៃគោលការណ៍រួមដែលមានអាយុស្មើនឹងកំណើត មនុស្សជាតិដែរ។ នៅពេលដែលសកលលោកកំពុងស្ថិតក្នុងសកលភាវូបនីយកម្មធ្វើឱ្យមាននូវបញ្ហាសីលធម៌ បញ្ហាបរិស្ថាន និងបញ្ហាសង្គមជាច្រើនរាប់មិនអស់ដែលត្រូវការចាំបាច់នូវសកលភាវូនីយកម្មនៃសីលធម៌រួម និងគំរូសីលធម៌ឬនិយាយឱ្យខ្លីថាសីលធម៌សកលដើម្បីសង្គ្រោះជីវិតមនុស្សបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយទៀតឱ្យរស់នៅបានសមរម្យ និងយូរអង្វែង។ សីលធម៌សកលត្រូវបានគេទទួលយកចាប់តាំងពីមានសេចក្តីប្រកាសអំពីសីលធម៌សកលដោយសភានៃសាសនាពិភពលោកកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ១៩៩៣ មកម្លេះ។
សេដ្ឋកិច្ចអាឡឺម៉ង់ខាងកើតពឹងផ្អែកលើ វិស័យឧស្សាហកម្ម វិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម ។
រដ្ឋពីរដែលសហរដ្ឋអាមេរិចបានដាក់បញ្ចូលជារដ្ឋរបស់ខ្លួនចុងក្រោយមានឈ្មោះថារដ្ឋអាឡាស្កានៅឆ្នាំ១៩៥៨និងរដ្ឋហាវៃនៅឆ្នាំ១៩៥៩ ។