បានជាគេតែងយកមនុស្សមកធ្វើជាគោល ដើម្បីបញ្ជាក់អំពីគោលការណ៍នៃសីលជីវិត ព្រោះមនុស្សជាតម្លៃធំបំផុត ហេតុនេះមនុស្សជាវត្ថុផង និងជាតម្លៃផង។ ក្នុងសភាពជាវត្ថុមនុស្សគឺជាប្រធានតែក្នុងសភាពជាតម្លៃមនុស្សជាឧត្តមគតិមួយដែលគេចង់បាន ដែលគេត្រូវធ្វើឱ្យបានសម្រេច។ ដូចនេះហើយបានជាមនុស្សម្នាក់ៗត្រូវមានករណីកិច្ចចំពោះខ្លួនឯង។
vrean.com Latest Questions
ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចវៀតណាម “ជួយម៉ឺយ” មានគោលការណ៍ជាមូលដ្ឋានដូចខាងក្រោម • កំណែទម្រង់រ៉ាឌីកាល់ទៅលើរចនាសម្ព័ន្ធសេដ្ឋកិច្ចទាំងស្រុង និងបើកទ្វារផ្តល់លទ្ធភាពដល់សហគ្រិនធ្វើសកម្មភាពនៅក្នុងបប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ • ទីផ្សារសេដ្ឋកិច្ច ដោយឈរលើគោលការណ៍នៃបក្សកុំមុយនីសជាបក្សដឹកនាំ ដើម្បីថែរក្សាស្ថេរភាពនយោបាយនៅក្នុងសង្គម កសាងទំនាក់ទំនងល្អលើនយោបាយការបរទេសក្នុងឆាកអន្តរជាតិនិងតំបន់ ដើម្បីជំរុញប្រទេសចេញឱ្យផុតពីស្ថានភាពហ៊ុមព័ន្ធនិងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងជំរុញប្រទេសឱ្យចូលរួមក្នុងសមាហរណកម្មនយោបាយនិងសេដ្ឋកិច្ចលើសកលលោក ។
រដ្ឋពីរដែលសហរដ្ឋអាមេរិចបានដាក់បញ្ចូលជារដ្ឋរបស់ខ្លួនចុងក្រោយមានឈ្មោះថារដ្ឋអាឡាស្កានៅឆ្នាំ១៩៥៨និងរដ្ឋហាវៃនៅឆ្នាំ១៩៥៩ ។
នៅថ្ងៃ ១២ ខែ ឧសភា លោកឆឺឈីល បានថ្លែនៅចំពោះមុខសភាថា ខ្ញុំគ្មានអ្វីជូនប្រជាជន អង់គ្លេសទេគឺ មានតែឈាម ការតស៊ូទឹកភ្នែក និងញើស តែប៉ុណ្ណោះដើម្បីយកជ័យជម្នះ ។
អ្នកធ្វើការប្រឆាំងជាមួយពួកខ្មែរក្រហមរួមមាន ៖ • លោក ហ៊ូ នឹម រដ្ឋមន្រ្តីក្រសួងឃោសនាការ • ប្រជារាស្រ្តនៅសៀមរាប • នៅខេត្តបាត់ដំបង • នៅខេត្តកំពងធំ • នៅខេត្តមណ្ឌលកិរី • នៅខេត្តកមពងឆ្នាំ ( ចម្ការហ្លួង ) ។
នៅក្រោយសន្និសិទយ៉ាល់តាសហភាពសូវៀតបានធ្វើដូចតទៅ ៖ បង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នឯកភាពជាតិប៉ូឡូញមួយនៅខែមិថុនា ឆ្នាំ ១៩៤៥ ចាត់តាំងឪ្យមានការបោះឆ្នោតដោតសេរីភាពមួយនៅខែ មករា ឆ្នាំ ១៨៤៧ ដោយមានការព្រមព្រៀមពីមហាអំណាច ហើយនៅពេលនោះពួកកុំមុយនីស្ដជាអ្នកក្តាប់អំណាច នៅក្នុងជួររដ្ឋាភិបាលនេះ ។
នៅពេលដែលអាឡឺម៉ង់ចូលលុកលុយសហព័ន្ធយូហ្គោស្លាវី គឺមាន ការបង្កើតរដ្ឋាភិបាលនិទេសបណ្ដោះអាសន្នមួយនៅទីក្រុងឡុងប្រទេសអង់គ្លេសដើម្បីប្រឆាំងអាឡឺម៉ង ។ រដ្ឋាភិបាលនេះ គឺបានដឹកនាំដោយព្រះចៅភីទ័ដរ ១ ដែលគាំទ្រដោយចលនាតស៊ូសំខាន់ៗ ២ ក្រុម ។ ក្រុងទី ១ ដឹកនាំដោយលោក ឈីតនីក និងក្រុមទី ២ ដឹកនាំដោយ ជនកុំមុយនីស្ដ ទី តូ ។
គុណវិបត្តិរបស់អាណានិគមបារាំងចំពោះប្រជាជន និងប្រទេសខ្មែរមានដូចជា ៖ • បង្ខំប្រជាជនខ្មែរបង់ពន្ធដារយ៉ាងធ្ងន់ធ្ងរដោយមិនលើកលែងដូចជាពន្ធស្រូវ ពន្ធមនុស្ស ពន្ធដីធ្លី ពន្ធសត្វ ពាហនៈពន្ធលើយានយន្ដ ។ ល ។ • កេណ្ឌប្រជាជនខ្មែរឪ្យចូលបម្រើកងទ័ពបារាំងក្នុងសង្រ្គាមលោកលើកទី ១ និងលើកទី ២ ដែលបានបណ្ដាលឪ្យប្រជាជនមួយចំនួនបានស្លាប់និងរបួសក្នុងសមរភូមិ ។ • កាត់ខេត្តត្រាចរបស់ខ្មែរទៅឪ្យសៀមកាន់កាប់វិញ ។ • ប្រមូលយកវត្ថុកេតនភ័ណ្ឌរបស់ខ្លួនទៅកាន់ប្រទេសបារាំង ។
ព្រះបាទ នរោត្តម សីហនុបានចាប់ផ្ដើមធ្វើប្រជាមិតនៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ១៩៦០ ដើម្បីពង្រីកគោលជំហរនយោបាយសសង្គមរាស្រ្ដនិយម ។ នៅក្នុងការធ្វើប្រជាមតិព្រះអង្គបានធ្វើដូចតទៅ ៖ • សន្លឹកឆ្នោតណាដែលមានព្រះឆាយល័ក្ខ របស់សម្ដេចព្រះអង្គ នោះមានន័យថា ព្រមទទួលយកកម្មវិធី នយោបាយសង្គមរាស្រ្ដនិយម ។ • សន្លឹកឆ្នោតណា ដែលមានរូបលោក សឺង ង៉ុកចាញ់ នោះមានន័យថាគាំទ្រ ខ្មែរសេរី និងនយោបាយ ទំនោរ ...
លោក លន់ណុល បានផ្ទើរសារលិខិតទៅលោកប្រធានាធិបតី និច សុន ក្នុងគោបំណងសុំជំនួយបន្ថែមដើម្បីឪ្យរបបសាធារណរដ្ឋខ្មែរអាចរស់រានបានបន្ដទៅទៀត ។