លំនឹក គឺជាសកម្មភាពរបស់ចិត្ត ដែលរឭកឬគិតទៅលើអ្វីមួយដែលធ្លាប់កើតមានឡើង ហើយដែលបានកន្លងផុតហួសទៅហើយ ។ ដោយសារលំនឹក ទើបមនុស្សអាចរក្សាទុករំឭកឡើងវិញ ឬស្គាល់ឡើ់ងវិញននូវអតីតកាល ។
vrean.com Latest Questions
ប្រទេសអង់គ្លេសបានចងសម្ព័ន្ធភាពមួយសហរដ្ឋអាមេរិក នៅឆ្នាំ ១៩៤០ ។
• សាសនា គឺជាពាក្យទូន្មាន ប្រៀនប្រដៅរបស់គ្រូអាចារ្យណាមូយនៅលើលោក។ ឯសង្គមគឺជាក្រុមមនុស្សដែលចាប់ពីមនុស្សពីរនាក់ឡើងទៅហើយរស់នៅរួមគ្នា មានទំនាក់ទំនងនឹងគ្នា ដាក់បញ្ហារួមគ្នា ព្រមទាំងដោះស្រាយរួមគ្នាដើម្បីផលប្រយោជន៏រួម។ ប្រជាជននៅក្នុងស្រុកភូមិជុំវិញវត្តអារាម ជាអ្នកកសាងវត្តអារាម កុដ សាលារៀន សាលាបាលីវិហារ ហើយដែលមានព្រះសង្ឃជាអ្នកថែរក្សា។ រីឯឧបាសក ទាយក ទាយិកាជើងវត្តចាំឃ្លាំមើលការគោរពប្រតិបត្តិធម៌វិន័យរបស់ព្រះសង្ឃក្នុងវត្ត។ ដើម្បីឲ្យវត្តនៅក្នុងភូមិរីកចម្រើនស្ថិតស្ថេរ ប្រជាជនបានបញ្ជូនកូនចៅទៅបួសជាសង្ឃ និងដើម្បីបន្តការដឹកនាំវត្តទៅទៀត។ តួនាទីរបស់វត្តអារាមរួមមានដូចខាងក្រោម ៖ • ជាទីពឹងពាក់របស់ប្រជាជន • ជាមន្ទីរពេទ្យព្យាបាលជំងឺផ្លូវចិត្ត
រដ្ឋាភិបាលអាឡឺម៉ងត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៩ តាមរយៈសន្និសិទទីក្រុងវ៉ាស៊ីនតោន ។
បើយើងតាមវចនានុក្រមខ្មែរ ផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពគ្រាទី៥ គឺមានសំណេរដល់ទៅពីរបែប បែបនេះលោកបានបញ្ជាក់ថាត្រឡប់ ឬត្រឡប់ (កិ ) មានន័យថាវិលវិញ ប្រែលើជាក្រោម ឬក្រោមជាលើ ពោលគឺអាចសរសេរបានពីរយ៉ាងដោយមិនមានខុសអក្ខរាវិរុទ្ធទេ ។ ផ្ទុយទៅវិញបើតាមយោបល់របស់ខ្ញុំ គួរសរសេរត្រឡប់ ...
សម្បត្តិវប្បធម៌រូបីរបស់ខ្មែរ ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មាន ៖ • ប្រាសាទអង្គរវត្តថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩៩២ • ប្រាសាទព្រះវិហារ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០០៨ • តំបន់ប្រាសាទសំបូរព្រៃគុកថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៧ ។
ចក្ខុបារម្មណ៍ គឺជារូបារម្មណ៍ដែលកើតចេញអំពីពាក្យសម្តីរៀបរាប់ពីអ្វីមួយរបស់អ្នកនិពន្វកវី ហើយធ្វើឲ្យអ្នកអាន អ្នកស្តាប់ មានអារម្មណ៍ថាហាក់ដូចជា បានឃើញពីទិដ្ធភាពនេះដោយផ្ទាល់នឹងភ្នែក៕ ឧទាហរណ៍៖ • ព្រះចន្ទ្រពណ៍លឿងឆ្អឹនឆ្អៅ… • សាច់នាងសឲ្យក្បុស ទាស់តែក្លៀកខ្មៅ… • ទេសភាពដ៍ស្រស់បំព្រងនាងរដូចចម្រូត… • មនុស្សតឿ… • រថយន្តបើកលឿនស្លេវ… • ផ្កាកុលាបពណ៌ក្រហមឆើត… ។
ពណ៌នានយោបាយឈ្នះ ឈ្នះ របស់សម្ដេចហ៊ុន សែន ៖ វិស័យនយោបាយ • សមាហរណកម្មកងទ័ពខ្មែរក្រហមជាមួយកងទ័ពរដ្ឋាភិបាលធ្វើឪ្យកងកម្លាំងមានការឯកភាពដើម្បីស្ដារប្រទេស និងកសាងប្រទេស ។ • ក្រោយពីដងកម្លាំងខ្មែរក្រហមដួលរលំ នៅតាមតំបន់ព្រំដែនមានសុវត្ថិភាព និងការអភិវឌ្ឍ • មាតុភូមិនិវត្តរបស់ជនភៀសខ្លួនតាមព្រំដែន • មានការបែងចែកដីឆ្លីកាន់កាប់ ជាកម្មសិទ្ធិដល់ប្អូនជនភៀសខ្លួន (អតីតខ្មែរក្រហម) • បងប្អូនក្រហមត្រូវបានផ្ដល់នាទី និងបុណ្យសក្ដិដល់បប្អូនដែលពេញលេញ • ធ្វើឪ្យមានឯកភាពជាតិ ការបង្រួបបង្រួមជាតិ • ធ្វើឪ្យមានសមិទ្ធផលជាច្រើនបានកើតឡើងដូចជាសាលារៀនពីមត្តេយ្យរហូតដល់សកលវិទ្យា មន្ទីរពេទ្យ ផ្លូវងថ្នល់ ស្ពាន ស្ពានអាកាស ...
អច្ឆរិយៈក្នុងទីកន្លែង គឹជាភាពអស្ចារ្យដែលកើតមានតាមរយៈការបប្រើប្រាស់ទីតាំងក្នុងដំណើររឿងដែលទីកន្លែងទាំងនោះពុំមានឃើញពិតនៅក្នុងសង្គមជាក់ស្តែងនោះឡើយ ។ ឧទាហរណ៍ ៖ នគរពារាណសី ស្ថានត្រៃត្រឹង្សា ឋានភុជង្គនាគ ព្រៃហេមពាន្ត ភ្នំព្រះសុមេរុ ស្ថានព្រះចន្ទ្រ…. ។
កម្ពុជាបានទទួលប្រយោជន៍ពីការចូលជាសមាជិកអាស៊ានដូចជា ៖ • កម្ពុជាអាចធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសសមាជិកក្នុងតំបន់ • កម្ពុជាមានឳកាសប្រកួតប្រជែងខ្ពស់ជាមួយប្រទេសក្នុងតំបន់ធ្វើឪ្យសេដ្ឋកិច្ចរីកចម្រើន • កម្ពុជាទទួលបានកំណើនភ្លៀងទេសចរណ៍ • កម្ពុជាបានចូលរួមដោះស្រាយបញ្ហាផ្សេងៗជាមួយអាស៊ាន • មានការផ្លាស់ប្ដូរផ្នែកចំណេះដឹង សង្គម វប្បធម៌ កីឡាពីប្រទេសជាសមាជិកទាំងអស់ • ផ្លាស់ប្ដូរគ្នាទៅវិញផ្នែកវិស័យអប់រំ វិទ្យាសាស្រ្ដ បច្ចេកវិទ្យា ព័ត៌មានថ្មីៗបន្ថែមទៀត • កម្ពុជាទទួលបានផលចំណេញយ៉ាងច្រើន ពីការអភិវឌ្ឍពីវិស័យផ្សេងៗដូចជាកិច្ចនយោបាយនិងទំនាក់ទំនងការបរទេស។