ទំនាក់ទំនងរវាងសិទ្ធិ សេរីភាព និងច្បាប់មនុស្សត្រូវមានសិទ្ធិ និងសេរីភាពស្មើគ្នា ដោយឥតប្រកាន់ពូជសាសន៍ពណ៍សម្បុរ ភេទ ភាសា ជំនឿនិន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ ។ រីឯ ច្បាប់ ជានិយាមជាកាតព្វកិច្ចបំផុតរបស់មនុស្សសម្រាប់ការពារសិទ្ធិនិងសេរីភាពដែលធម្មជាតិបានសម្អិតសម្អាងឡើងដើម្បីជីវិតរស់នៅក្នុងសង្គម ។ ដូច្នេះការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលិកម្នាក់ៗមិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយគឺ ត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់ ។
vrean.com Latest Questions
ការកសាងរបបសង្គមនិយមរបស់លោកស្ដាលីនមានលក្ខណៈដូចខាងក្រោម ៖ ការកសាងរបបសង្គមនិយមរបស់លោកស្តាលីន៖ សហភាពសង្គមនិយមសូវៀតមានទិសដៅតែមួយគត់គឺ ការកសាងប្រទេសឲ្យទាន់សហរដ្ឋអាមេរិកដែលជាគូបដិបក្ខធំ ។ ក្រោយពីសង្រ្គាមលោកលើកទី 2 គម្រោងការកសាងប្រទេសត្រូវបានចាប់ផ្ដើមពីជំហាន ដំបូងដោយផ្អែកលើការកសាងផ្នែកផែនការសេដ្ឋកិច្ច ដោយចាប់ផ្ដើមបន្ដអនុវត្តផែនការ ៥ ឆ្នាំលើកទី ៤ និងលើកទី ៥ ។ • ផែនការ៥ឆ្នាំ លើកទី ១ ក្នុងឆ្នាំ (១៩២៨-១៩៣៣) លើកទី ២ ក្នុងឆ្នាំ ...
បុណ្យភ្ជុំបិណ្ឌមានលក្ខណៈពិសេស ៣ យ៉ាងគឺ ៖ ១. ដើម្បីឩទ្ទិសកុសលផលបុណ្យជូនចំពោះពួកប្រេតមានមាតតា បិតា ញាតិកាប្រាំពីរសន្តានដែលបានចែកឋានទៅកាន់បរលោកទោះទៅកើតនៅទីណាជាអ្វីក៏ដោយ ។ គោលដៅនៃបុណ្យភ្ជុំបិណ្ឌនេះគឺធ្វើឡើងដើម្បីឩទ្ទិសចំពោះពួក ប្រេតទាំងអស់ដែលបានស្លាប់ទៅ ទោះកើតជាអ្វីក៏ដោយ ក៏ឱ្យរួចដោះកម្មពៀរបាន ហើយទៅកើតក្នុងឋានសុគិតភពសុខចម្រើជាភយ្យោភាពតទៅ ។ ២. ដើម្បីឱ្យបានសុខចម្រើនសិរិសួស្តីដែលកើតពីផលទាននៃបុណ្យភ្ជុំបិណ្ឌដល់ខ្លួន និងសង្គមគ្រួសារមនុស្សគ្រប់រូបទោះល្អឬអាក្រក់តែងប្រាថ្នាចង់បានសុខចម្រើន មិនចង់ជួយសេចក្តីទុក្ខឡើងប៉ុន្តែសុខឬទុក្ខជាសភាវៈពិតស្តែងចេញតាមអំពើឬសកម្មភាពរបស់មនុស្ស ដែលប្រព្រឹត្តដូចពាក្យថា ធ្វើល្អធ្វើអាក្រក់បានអាក្រក់ នេះជាសច្ចភាព ។ ៣. ដើម្បីបង្កើតសាមគ្គីធម៌របស់ជាតិព្រោះហេតុនោះ ...
ពណ៌នាស្ថានភាពសង្គមនិយមនិងសេដ្ឋកិច្ចសហភាពសូវៀតក្រោយសង្រ្គាមលោកលើកទី២ • ស្ថានភាពសង្គម ៖ មានគាបសង្កត់ទៅលើអ្នករិះគន់របបដឹកនាំរបស់ពួកកុំមុយនីសដោយបង្រាបយ៉ាងសាហាវព្រៃផ្សៃព្រមទាំងចាប់យកទៅដាក់គុក ឬដាក់ទណ្ឌកម្មឱ្យធ្វើការយ៉ាងធ្ងន់ធ្ងរបំផុត។ ក្រោយពីមរណៈភាពរបស់ស្តាលីនបានបន្ថយភាពរឹតត្បិតលើសេរីភាពរបស់អ្នករិះគន់ខ្លះ។ ហើយធ្វើឱ្យជីវភាពកាន់តែប្រសើរ។ • សេដ្ឋកិច្ច ៖ សេដ្ឋកិច្ចសហភាពសូវៀតក្រោយសង្រ្គាមលោកលើកទី២បានទទួលរងការខូចខាតយ៉ាងដំណំ។ ការកសាងសេដ្ឋកិច្ចដោយអនុវត្តផែនការ៥ឆ្នាំដែលលទ្ធផលបានជោគជ័យគួរជាទីពេញចិត្តដែលធ្វើឱ្យសេដ្ឋកិច្ចសូវៀតរីកចម្រើនមិននឹកស្មានដល់។ មានការពង្រីកអណ្តូងរ៉ែ ឆ្ពោះទៅពង្រឹងរោងចក្រនិងផ្លូវដែកឱ្យបានច្រើនខ្សែថែមទៀត។ ជំរុញទៅវិស័យបច្ចេកវិទ្យា និងកសិកម្មយ៉ាងខ្លាំង។
ភាពស្មោះត្រង់ គឺជាតម្លៃមួយដែលប្រសើរបំផុត ចំពោះទំនាក់ទំនងមិត្រភាព។ភាពស្មោះត្រងគឺជាការស្មោះត្រង់អស់ពីចិត្តគ្មានអ្វីលាក់លៀម។
សាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ឬអាឡឺម៉ង់ខាងកើតបានបិទព្រំដែនប្រទេសទាំងពីរយ៉ាងជិតនៅថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៦១។
សកលភាវូបនីយកម្មបានផ្តល់ផលប៉ះពាល់ដូចតទៅ៖ ក. វិសយ័ឧស្សាហកម្ម • មានការលេចឡើងនូវទីផ្សារផលិតកម្មពាសពេញពិភពលោកនិងមានលទ្ធភាពកាន់តែទូលាយ ឆ្ពោះទៅរកកម្រិតនៃផលិតផលបរទេសសម្រាប់អតិថិជននិងក្រុមហ៊ុនផ្សេងៗជាពិសេសចលនាវត្ថុធាតុដើម និងទំនិញរវាងប្រជាជននីមួយៗនិងកម្រិតជាតិ។ ខ. វិសយ័ហិរញវត្ថុ • លេចឡើងក្នុងទីផ្សារហិរញវត្ថុពិភពលោកនិងផ្តល់លទ្ធភាពកាន់តែប្រសើរឡើងក្និងការផ្តល់ហិរញវត្ថុផ្ទៃក្នុងសម្រាប់ឲ្យខ្ចី។ គ. វិសយ័សេដ្ធកិច្ច • សកម្មភាពនៃទីផ្សារមួយសកលលោកបានកលនឡើងដោយផ្អែកលើសេរីភាពការផ្លាស់ប្តូរទំនិញនិងមូលធន។ ឃ. គោលនយោបាយសុខភាព • ផ្អែកលើវិសាលភាពសកល សុខភាពក្លាយជារបស់ដែលសំខាន់បំផុត។ ង. វិសយ័នយោបាយ • ពេលខ្លះសកលភាពវូបនីយ៍កម្ម ត្រូវបានគេប្រើសំដៅយកនយ័ថាជាកាបង្កើតការគ្រប់គ្រងសកល ដែលកំណត់ទំនាក់ទំនងក្នុងចំណោមរដ្ធាភិបាលនិងការធានាសិទ្ធិនានាដែលចាប់ផ្តើមពីសកលភាវូបនូយ៍កម្មសង្គម និងសកលភាវូនីយកម្មសេដ្ធកិច្ច។ ក្រៅពីនេះមានឥទ្ធិពល ទាំងផ្នែកវិជ្ជមាននិងអវិជ្ជមានកំពុងតែរាលដានដល់ផ្នែកផ្សេងៗទៀតរួមមានផ្នែកព័ត៌មានភាសាបានទទួលផលចំនេញច្រើនជាង បណ្តាប្រទេសកំពុងអភិវឌ្ឍនិងប្រទេសតតិយលោក។ប្រទេសអភិវឌ្ឍបានយកប្រៀបឈ្នះនិងទាញយកផលចំនេញពីសកលភាវូបនីយកម្មតាមរយះការន្រកួតប្រជែងខាងនយោបាយសេដ្ធកិច្ច ជំនួញហិរញ្ញវត្ថុធនធានមនិស្សបច្ចេកវិទ្យា ...
រដ្ឋធម្មនុញ្ញរបបសាធារណរដ្ឋទី៥ នៅបារាំងបានចែងពីតួនាទិប្រធានាធិបតិដូចជា ៖ • ប្រធានធិបតីអាចឈរឈ្មោះបាន២អាណតិ្ត ដោយមួយអាណត្តិមាន រយៈពេល៧ ឆ្នាំ • ប្រធានធិបតីមានសិទ្ធរំលាយសភា • ប្រធានាធិបតីមានសិទ្ធិរុះរើគណៈរដ្ឋមន្ដ្រី • ប្រធានធិបតី គឺជាអគ្គមេបញ្ជាការលើកងទ័ពជាតិ • ប្រធានាធិបតីមានសិទ្ធិជ្រើសតាំងនាយករដ្ឋមន្ដ្រី និងសមាជិករដ្ឋាភិបាល • ប្រធានាធិបតីមានសិទ្ធិទទួលសារតាំង និងចុះសន្ធិសញ្ញាលើក្រឹត្យ និងបទបញ្ជាផ្សេងៗ។
សិទ្ធិជាមូលដ្ឋានដែលមនុស្សមានតាំងពីកំណើតមកគឹ មានជីវិត និងសេរីភាព ។
មហាសន្និបាតអនុម័តរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យប្រព្រឹត្តពីថ្ងៃ ១៥ ដល់១៩ ធ្នូ ១៩៧៥ ដោយសមាជិក ១០០រូប។ បានប្រកាសឪ្យប្រើប្រាស់នៅថ្ងៃ ៥ មករា ១៩៧៦។