មូលហេតុដែលនាំឪ្យរណសិរ្សនេះទទួលបានជ័យជម្នះនាថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩គឺ ៖ • ឆន្ទៈប្រជាជនកម្ពុជាចូលរួមមោះមុត • កងទ័ពបដិវត្តន៍មានសេចក្ដីក្លាហាន • ជំនួយឧបត្ថម្ភពីកម្លាំងកងទ័ពវៀតណាម • វីរភាពនៃអ្នកដឹកនាំទ័ព • ការគាំទ្រ និងទំនុកបម្រុងពីប្រទេសជិតខាង • ប្រជាជនិងកងទ័ពអស់ជំនឿលើរបបប៉ុលពត ។
vrean.com Latest Questions
ពួក ប៉ុល ពត បែកចែងសត្រូវរបស់ពួកអង្គការជាពីរ គឺ ៖ • សត្រូវខាងក្នុង៖ រដ្ឋការនៃរបបលន់ នល់ និងជនជាតិភាគតិច ( អ្នកស្រុកភ្នំ ចិន យួន ចាម បញ្ញវន្តត និងជនក្បត់ផ្សេងៗ ) ។ • សត្រូវខខាងក្រៅ៖ មានថៃ វៀតណាម អាមេរិក សូវៀត ។
រៀបរាប់ការកសាងរបបសង្គមនិយមរបស់លោកស្តាលីននិងគ្រូតឆូវ ៖ • ការកសាងរបបសង្គមនិយមរបស់ស្តាលីន ក្រោយសង្រ្គាមលោកលើកទី២ គំរោងកសាងប្រទេសចាប់ផ្តើមពីជំហានដំបូងដោយពឹងផ្អែកលើការកសាងផែន សេដ្ឋកិច្ចដោយចាប់ផ្តើមបន្តអនុវត្តផែនការ៥ឆ្នាំលើកទី៤និងលើកទី៥។ ការពង្រឹងអំណាចរបស់ស្តាលីនធ្វើឡើងតាមរយៈសន្តិសុខដែលដឹកនាំដោយដាណូវជាអ្នកតាមដានជួរបញ្ញាវន្តដែលវែងតែប្រឆាំងឬបញ្ចេញយោបល់រិះគុណរបបស្តាលីនអណាចស្តាលីនត្រូវពង្រឹងដោយបង្កើតប៉ូលីស សម្ងាត់ដើម្បីបង្រ្កាបពួកប្រឆាំងចាប់ជនសង្ស័យក្នុងជួរបុគ្គលិករដ្ឋឬសមាជិកបក្សយកទៅដាក់គុកឬនិរទេសទៅតំបន់ស៊ីបេរី ក្រោមទណ្ឌកម្មការងារជាទម្ងន់និងអាកាសធាតុដ៏អាក្រក់បំផុត។ • ការកសាងរបបសង្គមនិយមរបស់គ្រូតឆូវ ៖ នៅឆ្នាំ១៩៥៦ មហាសន្និបាតបក្សកុំមុយនីសលើកទី២០ ដែលកោះហៅដោយគ្រួតឆូវបានផ្តោតទៅលើរៀបចំវិស័យនយោបាយថ្មី គឺធ្វើឱ្យសម្រេចនៅក្នុងរយៈពេល៤ឆ្នាំ។ លោកគ្រូតឆូវជាអ្នកកែប្រែកំហុសនយោបាយ សេដ្ឋកិច្ចនិងយោធាដែលបន្សល់ទុកពីររបបស្តាលីន។ លោកគ្រូតឆូវ បានបង្កើតផែនការលើកទី៦នៅឆ្នាំ ១៩៥៩ ដើម្បីជំរុញសេដ្ឋកិច្ចសហភាពសូវៀតឱ្យទាន់សហរដ្ឋអាមេរិកនៅឆ្នាំ ១៩៨០គឺមានរយៈពេល២០ឆ្នាំ។
ពន្លកវិញ្ញាណគឺជា ធ្មូលវិញ្ញាណគីមីដែលរសនឹងរសជាតិ។ ទីតាំងរសជាតិគឺ • រសជាតិផ្អែមស្ថិតនៅផ្នែកចុងអណ្តាត • រសជាតិប្រៃស្ថិតនៅចំហៀងអណ្តាត • រសជាតិប្រៃស្ថិតនៅចំហៀងសងខាង • រសជាតិល្វីងស្ថិតនៅគល់អណ្តាត។
អឆន្ទៈ គឺជារេផ្លិចទាំងឡាយដូចជាការក្អក កណ្តាស់ ញាក់ត្របកភ្នែក ការកន្ទ្រាក់ដៃក្នុងពេលមុតម្ជុល ឬការរលាកភ្លើង។ ជាអំពើរដែលកើតឡើងឯកឯង និងស្ថិតនៅដាក់ដោយឡែកពីមូលហេតុ ឬបុព្វហេតុនោះ។
កត្តាដែលធ្វើឪ្យអាឡឺម៉ង់រូបរួមគ្នាគ្នាវិញ មានដូចជា ៖ • ការដួលរលំនៃសហភាពសូវៀត • ការដណ្ដើមឧត្តមភាពរវាងលោកខាងលិច និងខាងកើតត្រូវបានបញ្ចប់ • ប្រជាជនអាឡឺម៉ង់ចង់បានសេរីភាព និងឯកភាពជាតិឡើងវិញ • អាឡឺម៉ង់ខាងកើតប្រកាសឯករាជ្យពីសូវៀត ហើយអនុវត្តនយោបាយប្រជាធិបតេយ្យដូចអាឡឺម៉ង់ខាងលិច • សហរដ្ឋអាមេររិក សហភាពសូវៀត ចក្រភពអង់គ្លេស និងសាធារណរដ្ខបាលបារាំងត្រូដកទ័ពទាំងអស់ចេញពីចេញពីទឹកដីអាឡឺម៉ង់ទាំង ២ ដើម្បីដោះលែងប្រទេសអាឡឺម៉ង់ឪ្យមានសេរីភាពខាងនយោបាយពោលគឺ អធិបតេយ្យភាព និង ឯករាជ្យឡើងវីញ ។
ប្រទេសកម្ពុជាឆ្លងកាត់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដប៉ុន្មានលើករួមមកហើយគឺ ៖ • អាណត្តិទី១ គឺនៅទី២៣-២៨ ខែ ឧសភា ឆ្នាំ ១៩៩៣ • អាណត្តិទី២ គឺ ថ្ងៃទី០១ មេសា ឆ្នាំ ២០០៧ • អាណត្តិទី៣ គឺថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០១២ • អាណត្តិទីទី៤ គឺថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៧
បានជាសហរដ្ឋអាមេរិក ប្រកាសសង្រ្គាមជាមួយអាឡឺម៉ង់ពីព្រោះនៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ១៩៤១ កងទ័ពជើងអាកាសជប៉ុនបានវាយប្រហារលើមូលដ្ឋានសឹកដ៏ធំរបស់សហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វីកនៅកំពង់ផែ ពាលហាប័រ នៅរដ្ឋហាវ៉ៃ ។ ពេលនោះសង្រ្គាមលោកលើកទី ២ បានរីករាលយ៉ាងខ្លាំងនៅតំបន់ប៉ាស៊ីហ្វីករវាងសហរដ្ឋអាមេរិក និងជប៉ុន ហើយក្រោយមកទៀតសហរដ្ឋអាមេរិក ក៏បានប្រកាសសង្រ្គាមជាមួយអាឡឺម៉ង់ ដែលជាដៃគូ របស់ជប៉ុន ។
អង្គការសាមគ្គីភាពមានមកពី ការប្រមូលផ្ដុំនៃ ចលនាបាតុកម្ម របស់កម្មករ ។ អង្គការនេះដឹកដោយលោក ឡិច វ៉ាឡេសា ហើយអង្គការនេះមានឥទ្ធិពល ខ្លាំងដោយសារ មានការចូលរួមពីពួកកាតូលិក បានធ្វើការទាមទារតវ៉ា សិទ្ធិកម្មករក្នុងការ បង្កើតសហជីព និងសិទ្ធបាតុកម្មពីរដ្ឋាភិបាលហើយក្រោយពីបានចុះ កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលរូចមក អង្គការនេះក៏បានរីកដុះដាល ពេញផ្ទៃប្រទេស ។
រដ្ឋនីមួយៗរបស់សហរដ្ឋអាមេរិកតំណាងដោយផ្កាយ ហើយមានចំនួនរដ្ឋសរុប ៥០ រដ្ឋ ។