រដ្ឋនីមួយៗរបស់សហរដ្ឋអាមេរិកតំណាងដោយផ្កាយ ហើយមានចំនួនរដ្ឋសរុប ៥០ រដ្ឋ ។
vrean.com Latest Questions
ប្រទេសកម្ពុជាយើងបានប្រារព្ធពីធីបុណ្យឯករាជ្យជាតិនៅថ្ងៃទី ០៩ ខែវិចិ្ឆកា ឆ្នាំ ១៩៥៣ នៅពីមុខព្រះបរមរាជវាំងដោយខាងបារាំងមានលោក ឧត្តម សេនីយ៍ ឡង់ក្លាតបានចូលរួម ។
ក្រោយពីប្រកាសលទ្ធផលប្រជាមតិរួមមកនៅក្រុងកែប ព្រះអង្គបានថ្លែងសន្ទរកថាសេចក្ដីប៉ងប្រាថ្នារបស់ព្រះអង្គ គឺចង់កាន់តំណែងជាប្រមុខរដ្ឋ បើប្រជាពលរដ្ឋស្នើរសុំព្រះអង្គនោះ ។ ក្រោយពីន្ទរកថាបានលេចចេញនូវព្យុហយាត្រានៅទីក្រុងភ្នំពេញ និងក្រុងកែបដើម្បីគ្រាំទ្រព្រះអង្គជាប្រមុខជាប្រមុខរដ្ឋ ។
នៅឆ្នាំ ១៩៧៣ ពួកកុំមុយនីស្ដខ្មែរបានធ្វើពិសោធន៍កម្មវិធីសហករណ៍ នីយកម្ម នៅក្នុងតំបន់មួយចំនួនដែលគេគ្រប់គ្រង ហើយក៏បានចាប់ផ្ដើមអនុវត្ដ ដោយបង្ខំនៅក្នុងតំបន់មួយចំនួនស្របយុទ្ធនាការទម្លាប់គ្រាប់បែករបស់សហរដ្ឋអាមេរិកនៅតាមជនបទ ។
នៅអាណត្តិរបស់លោក តូនី ប៊ែ្លរ លោកបានដោះស្រាយវិបត្តិនយោបាយនិងសង្គមក្នុងប្រទេសដូចជា ៖ • ធ្វើឪ្យមានសន្ដិភាពរវាងអង់គ្លេស និងអៀកឡង់ខាងជើង តាមរយៈកិច្ចព្រមព្រៀងសន្ដិភាពនៅខែ មេសា ឆ្នាំ១៩៩៨ ។ • តម្លើងប្រាក់ខែឪ្យកម្មករដើម្បីឪ្យពួកគេមានស្ថិរភាពក្នុងការរស់នៅ ។
លោកស្ដាលីន បានពង្រីកអំណចរបស់គាត់តាមរយៈការបង្កើត ប៉ូលីស សម្ងាត់ដើម្បីបង្ក្រាមពួកប្រឆាំងចាប់ជនសង្ស័យក្នុងជួរបុគ្គលិករដ្ឋឬសមាជិកបក្សយកទៅ ដាក់គុក ឬនិរទេសខ្លួនទៅតំបន់ស៊ីបេរី ក្រោមទណ្ឌកម្មការងារជាទម្ងន់ និងមានអាកាសធាតុអាក្រក់បំផុត ។
សង្រ្គាមនៅកម្ពុជាក្នុងឆ្នាំ ១៩៧០-១៩៧៥ និងឆ្នាំ ១៩៧៩-១៩៩៨ និងរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) មានផលវិបាកសម្រាប់កម្ពុជាដូចតទៅ ៖ ខាងសង្គម ៖ • សម្លាប់ជីវិតមនុស្សជាងបីលាននាក់ • បន្សល់ទុកអ្នករងរបូស ជនពិការ ក្មេងកំព្រា ស្រ្ដីមេម៉ាយ • បាត់បង់ធនធានមនុស្ស • ជួបនូវអនាធិបតេយ្យ ចោរកម្ម អំពើពុករលួយ អយុត្តិធម៌ • បំបាត់សិទ្ធិសេរីភាព ជំនឿ សាសនា ខាងសេដ្ឋកិច្ច ៖
បានជាប្រជាជនអាឡឺម៉ងខាងកើតភៀសខ្លួនទៅកាន់អាឡឺម៉ងខាងលិចដោយសារ ៖ • អាឡឺម៉ងខាងលើជាប្រទេសេរី • សេដ្ឋកិច្ចអាឡឺម៉ងខាងលិចមានភាពរីកចម្រើន
ការរីកចម្រើននៃសេដ្ឋកិច្ចសហព័ន្ធអាឡឺម៉ង់ត្រូវពឹងផ្អែកលើកត្តាសំខាន់ៗដូចជា ៖ • ប្រទេសនេះសម្បូរធនធានរ៉ែនៅតំបន់រូ • មានកម្មករជំនាញៗយកតម្លៃថោក • ការបើកទីផ្សារអឺរ៉ុបដើម្បីទទួលយកទំនិញអាឡឺម៉ង់ • ការនាំចេញមានបរិមាណច្រើនជាងការនាំចូល។
លោករូស្វែលរៀបចំផែនការនេះរយៈពេល ១០០ថ្ងៃ ដែលជំហានដំបូងបង្កើតភ្នាក់ងាររដ្ឋបាលសហព័ន្ធនៅឆ្នាំ ១៩៣៣ ដើម្បីជួយដល់អ្នកអត់ឃ្លាន អ្នកគ្មានជម្រកអស់ទឹកប្រាក់ ៥០០លានដុល្លារ សម្រាប់ផ្ដល់អាហារ សម្លៀកបំពាក់ និងការងារ។ ភ្នាក់ងាររដ្ឋបាលទៅនោះមាន ៖ • ភ្នាក់ងារកិច្ចការរដ្ឋបាលស៊ីវិល មានទិសដៅបង្កើតមុខរបរឪ្យបានជ្រើសដូចជា កសាងផ្លូវ សាលារៀន អាកាសយានដ្ឋាន ស្ពាន មន្ទីរពេទ្យ និងនាវាចំបាំង ដើម្បីផ្ដល់ការថារដល់អ្នកការងារធ្វើ។ • ភ្នាក់ងារកិច្ចការសាធារណៈ សម្រាប់ជួយដល់កសិករដោយបង្កើតភ្នាក់ងារកសិកម្មជួយដលើកសិករ ដើម្បីបង្កើនប្រាក់ចំណួល។ • ភ្នាក់ងារមូលនិធិសាជីវកម្មកម្ចី ...