ប្រទេសដែលបានបង្ខំឪ្យប្រទេសឆេកូស្លូវ៉ាគីប្រគល់ទឹកដីរបស់ខ្លួនឪ្យអាឡឺម៉ង គឺ ប្រទេសបារាំងនិងអង់គ្លេស សន្ធិសញ្ញាក្រុងមុយនិច នៅថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ១៩៣៨ ។
vrean.com Latest Questions
ដើម្បីស្ដារផ្នែកឧស្សាហកម្មឡើងវិញតម្រូវឪ្យរដ្ឋាភិបាលប៉ូឡូញត្រូវធ្វើដូចជាតទៅ ៖ • រុះរើសរោងចក្រ ចាស់ៗដែលចាស់គំរិលពេកចេញទាំងអស់ • កាត់បន្ថយកម្មករ • ទទួលប្រាក់កម្ចីពីប្រទេសមួយចំនួន ដូចជា សហរដ្ឋអាមេរិក អាឡឺម៉ង ស៊ុយអែត អ៉ីតាលី និងបារាំង ។
នៅថ្ងៃទី ០១ កញ្ញា ១៨៥៨ មានបេសកកម្មរួមគ្នាមួយរបស់ទ័ពបារាំង និងអេស្បាញ បានចូលដល់ក្រុងដាណាង ដើម្បីជួយស្រោចស្រង់ជីវិតពួកអ្នកផ្សព្វផ្សាយសាសនាកាតូលិក ដែលនៅសល់ពីការសម្លាប់របស់សេ្ដចអណ្ណាម ។
សកម្មភាពរបស់ព្រះអង្គនៅកាណាដា និងសហរដ្ឋអាមេរិកបានធ្វើឪ្យបារាំងព្រមទទួលយកចរចារជាថ្មីជាមួយកម្ពុជានៅទីក្រុងប៉ារីស នាថ្ងៃទី ២៣ ខែមេសា ឆ្នាំ ១៩៥៣ ដែលមានឯកឧត្តម ប៉ែន នុត ព្រះអង្គម្ចាស់ស៊ីសុវត្ដិមុនីរ៉េត តំណាងប្រតិភូខ្មែរ ។
ក្រោយសន្ធិសញ្ញាក្រុងហ្សឺណែវព្រះបាទនរោត្តម សីហនុព្រះអង្គមានព្រះអង្គមានព្រះរាជតម្រិះថាប្រសិនបើបញ្ហាផ្ទៃក្នុងនៅតែប្រេះស្រាំគ្មានឯកភាពជាតិនោះយើងនិងមិនអាចកសាងជាតិដែលទើបតែងើបពីនឹមត្រួតត្រានេះបាននេះ ។ ព្រះរាជតម្រិះនេះមានគោលបំណងចង់ឪ្យគណបក្សនយោបាយ និងមហាជនទាំងអស់រួមរស់ជុំវិញព្រះមហាក្សត្រ ។
ក្រុមចលនាតស៊ូរបស់ពួកសាឡុត ស បានដាក់ឈ្មោះខ្លួនឯងថា ឯងថាបក្សកុំមុនីស្ដកម្ពុជាដែលមានដ្ឋាននៅដ្ឋាននៅភូមិភាគឥសាន្ដ និងពាយ័ព្យ ។
បក្សកុំមុយនីស្ដគឺជាអង្គការតែមួយគត់ដែលមានអំណាចនៅក្នុងរបបកម្ពុជា ប្រជាធិបយតេយ្យ ។
សាធារណៈរដ្ឋប្រជាធិបតេយ្យអាឡឺម៉ងឬអាឡឺម៉ងខាងកើតត្រូវបានបង្កើតឡើងនៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ១៩៤៩ ។
នរណាឡើងកាន់អំណាចបន្ដពីលោក គ្រូតឆូវ គឺលោក ប្រេស្នែវនៅឆ្នាំ ១៩៦៥ ។ លោក ត្រូវប្រឈមមុខនឹងវិបត្តិមួយចំនួនដូចជា ៖ • វិបត្តិនយោបាយអន្តរជាតិ គឺសង្រ្គាមត្រជាក់ • វិបត្តិផ្ទៃក្នុងគឺបញ្ហាឳនភាពនៃសេដ្ឋកិច្ចសូវៀត។
ប្រាសាទនេះត្រូវបានចែកចេញជា៤ ក្រុមគឺ ៖ • ក្រុមប្រាសាទខាងត្បូង ៖ (ប្រាសាទយាយព័ន្ធ) • ក្រុមប្រាសាទខាងជើង ៖ (ប្រាសាទសំបូរ) • ក្រុមប្រាសាទកណ្តាល ៖ (ប្រាសាទតោ) • ក្រុមប្រាសាទរបងមាស។