មូលហេតុដែលនាំឱ្យមានសង្រ្គាមលោកលើកទី១ គឺ • នៅដើមសតវត្សទី ២០ ប្រទេសមហាអំណាចឩស្សាហកម្មនៅទ្វីបអឺរ៉ុបជាច្រើនមានបញ្ហាតោនតឹងកាន់តែធ្ងន់ធ្ងរឡើងៗដោយសារតម្រូវការឩស្សាហកម្មនិងបំណែងចែកដែនដីអាណានិគមមិនស្មើគ្នា ។ • ប្រទេសអាឡឺម៉ង់ជាប្រទេសចក្រពត្តិក្មេងខ្ចី កម្លាំងសេដ្ឋកិច្ចមានសម្ទុះរីកលូតលាស់ឆាប់រហ័ស ប៉ុន្តែមានទឹកដីអាណានិគមតិច ទើបប្រទេសអាឡឺម៉ង់មានបំណងធ្វើការបែងចែកពិភពលោកសារថ្មី • ប្រទេសអង់គ្លេសបានស្នើរសុំលុបការវិវាទចាស់ៗ ជាមួយប្រទេសបារាំងនិងប្រទេសរុស្សី តាមរយៈការគាបសង្កត់ពីប្រទេសអាឡឺម៉ង់ ។ • បារាំងចង់ទាមទារខេត្ត ២ របស់ខ្លួនគឺអាល់សាស់ និងឡូរ៉ែនរួមទាំងចង់បានតំបន់សម្បូរធ្យូងថ្មមួយទៀតគឺតំបន់សារដែលស្ថិតនៅព្រំប្រទល់ប្រទេសបារាំងនិងអាឡឺម៉ង់ ។ • ប្រទេសរុស្សីវិញមានការព្រួយបារម្ភចំពោះការជ្រៀតជ្រែករបស់ប្រទេសអាឡឺម៉ង់ដោយមានគម្រោងស្ថាបនាផ្លូវរថភ្លើងមួយខ្សែ ។ ប្រការនេះអាចជាការគំរាមកំហែងទៅលើតំបន់កូកាស និងសមុទ្រខ្មៅរបស់រុស្សី ។
vrean.com Latest Questions
លោក ឆឺឈីល បានបង្កើតឪ្យមានសន្និសីទ ជាច្រើនដូច សន្និសីទ តេអេរ៉ង់ កេបិច យ៉ាល់តា និងផតដម ជាដើមគឺ ដើម្បីបញ្ចប់សង្រ្គាម លោកលើកទី ២ ។
ការប្ដូរប័ណ្ណអាឡឺម៉ងពីម៉ាក់សហភាពសូរៀតយល់ឃើញថានេះជារដ្ឋប្រហារហរិញ្ញវត្ថុដើម្បីផ្តួលរំលំសេដ្ឋកិច្ចអាឡឺម៉ង់ខាងកើត ។
នៅដើមឆ្នាំ ១៩២០ សេដ្ឋកិច្ចសហរដ្ឋអាមេរិកមានសន្ទះរីកចម្រើនយ៉ាងខ្លាំងនេះបណ្ដាលមកពីមូលហេតុ ៖ ក្រោយសង្រ្គាមលោកលើកទី ២ ប្រទេសនៅអឺរ៉ុបមួយចំនួនបានខ្ចីប្រាក់ពីធនាគារសហរដ្ឋអាមេរិកចំនួន ១០ ពាន់លានដុល្លារ ។ ទំនិញសហរដ្ឋអាមេរិកបានហូរចូលទៅក្នុងទ្វីបអឺរ៉ុបក្នុងមួយឆ្នាំ ។ មានចំនួន ៧ ពាន់លានដុល្លារ ។
មេដឹកនាំឥស្សរៈសំខាន់ៗ ដែលបានចុះចូលជាមូយនឹងរដ្ឋាភិបាលវិញមានឈ្មោះដូចជា សាវ៉ាង វង្ស និងទ្រង់ចន្ទ វង្សី ។ ការចុះចូលនេះធ្វើឡើងនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ១៨៥៤ ។
សមាជជាតិសម្រេចសមិទ្ធិផលដូចជាការប្រឆាំអំពើពុករលួយការកំណត់ភាសាខ្មែរជាភាសាផ្លូវការ ។ ល ។
ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុព្រះអង្គបានសោយទីវង្គតនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃទី ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស៍ក ព.ស ២៥៥៦ វេលាម៉ោង ០១:២០ រំលងអាធាត្រ ( ម៉ោងនៅរាជធានីភ្នំពេញ ) ។ ព្រះអង្គសោយទីវង្គតនៅទីក្រុងប៉េកាំង ប្រទេសចិន ។
ក្នុងសង្រ្គាមលោកលើកទី២ ប្រទេសអាឡឺម៉ងបានវាយលុកចូលប្រទេសបារាំង ដោយឆ្លងកាត់ប្រទេសហូឡង់និងប៊ែលស៊ីក ហើយបារាំងបានចុះសន្ធិសញ្ញាសុំចុះចាញ់សង្រ្គាមនៅថ្ងៃទី២២ខែមិថុនាឆ្នាំ១៩៤០ ។
តាមរយៈសន្និសញ្ញាថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ១៩៩០ បានតម្រូវឪ្យពួកសម្ព័ន្ធមិត្តត្រូវដកកងទ័ពចេញទាំងអស់ពីទឹកដីអាឡឺម៉ង់ដើម្បីដោះលែងប្រទេសអាឡឺម៉ង់ឪ្យសេរីភាពខាងនយោបាយពោលគឺអធិបតេយ្យភាពនិងឯករាជ្យជាតិ ។
លោកប្រធានធិបតី ហ្វ្រង់គ្លីន រូស្វែល បានអនុវត្តវិធានការថ្មីគឺ ញូវឌីលដើម្បីជួយសង្រ្គោះសេដ្ឋកិច្ចជាបន្ដបន្ទាប់។ • ភ្នាក់ងាររដ្ឋបាលសហព័ន្ធ (១៩៩៣) ដើម្បីជួយអ្នករត់ឃ្លាន គ្មានទីជម្រកនិងគ្មានការងារធ្វើ។ • ភ្នាក់ងារកិច្ចការរដ្ឋបាលស៊ីវិល បង្កើតការងារច្រើនដូចជា កសាង ផ្លូវ សាលារៀន ស្ពាន…។ • ភ្នាក់ងាររដ្ឋបាលសាធារណៈ ជួយកសិករបង្កើនប្រាក់ចំណូល • ភ្នាក់ងារមូលនិធិសាជីវកម្មកម្ចី ជូយប្រាក់ដល់ប្រជាជនដើម្បីមានប្រាក់បាត់បង់ការទៅម្ចាស់បំណុល • ភ្នាក់ងារជួយយុវជន ជួយយុវជនដែលមានអាយុចន្លោះ ១៨-២៥ ឆ្នាំឪ្យព្រោះជំរុំនៅជនបទ ដាំដើមឈើ…។ • បង្កើតច្បាប់ធនាគារ ...