ដើម្បីប្រឆាំងទៅនឹងអ្វីដែលលោកហៅថាចក្រភពបីសាច លោកប្រធានាធិបតីរ៉ូណាល់ រីហ្គេនបានធ្វើដូចម្ដេចទៅ ៖ – រៀបចំគម្រោងបង្កើតសង្គ្រាមផ្កាយប្រឆាំងនឹងសត្រូវដោយចំណាយថរិកាច្រើនឥតគណនា និងទាមទារនូវបច្ចេកវិទ្យាខ្ពស់ ។ – ដាក់ពង្រាយកាំជ្រួចធុន ភើស៊ីល ២ នៅទ្វីបអឺរ៉ុបដើម្បីប្រឆាំងនឹងកាំជ្រួចទំនើបធុន អេស អេស ២០ របស់សហភាពសូវៀត ។ – វាយប្រហារឡើងលើកោះគ្រីណាតដែលគ្រាំទ្រដោយប្រទេសគូបា ។
vrean.com Latest Questions
ក្រោយសង្រ្គាមលោកលើកទី ២ ប្រទេសអាឡឺម៉ងបានបែងចែកជា ២ ផ្នែកគឺ អាឡឺម៉ង់ ខាងលិចនិងអាឡឺម៉ង់ខាងកើត ។ គ្រប់គ្រងដោយ ៖ • អាឡឺម៉ង់ខាងលិចគ្រប់គ្រងដោយកងទ័ពសម្ព័ន្ធមិត្តដែលរួមមានអង់គ្លេសនិងសហរដ្ឋអាមេរិក • អាឡឺម៉ង់ខាងកើតគ្រប់គ្រងដោយសហភាពសូវៀត ។
កត្តាដែលធ្វើឪ្យអ៉ឺតាលីមានភាពល្បីល្បាញខាងស្ថាបត្យកម្មមាន ៖ • ជាប្រទេសរក្សាមរតកដែលបានបន្សល់ទុកពីចក្រភពរ៉ូមនិងប៊ីសង់ជាដើម ដូចព្រះវិហារសិម៉ាក់ដែលបានកសាងឡើងនៅឆ្នាំ ១០០០ នៃគ.ស នៅក្នុងទីក្រុងវើនី ។ • ជនជាតិអ៉ីតាលីជាជនជាតិដែលមានស្មាដៃផ្ទាល់ខ្លួនដូចជាវិហារសិនពីទ័រនៅកណ្ដាលក្រុងរ៉ូមដ៏ល្បីល្បាញដែលសាងឡើងនៅឆ្នាំ ៣៣០ នៃគ.ស ដែលជាស្ថាបត្យកម្ម ដំបូងនៅមជ្ឈិមសម័យ ។
ប្រាសាទសំបូរព្រៃគុកចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០១៧។
បានជាសហរដ្ឋអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ច នៅក្រោយសង្រ្គាមលោកលើកទី២ព្រោះ ៖ • ទឹកសហរដ្ឋអាមេរិកមិនមែនជាសមរភូមិប្រយុទ្ធនៃសង្រ្គាមលោក • សហរដ្ឋអាមេរិកបានគេចផុតពីការខ្ទេចខ្ទាំខាងសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធសង្គម • អាមេរិកចំណេញយ៉ាងច្រើនពីការលក់សព្វាវុធសម្រាប់ធ្វើសង្គ្រាម • ប្រទេសនៅអឺរ៉ុបខ្ចីប្រាក់ពីអាមេរិកដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ • អឺរុបបានក្លាយជាទីផ្សាររបស់អាមេរិកដ៏ធំសម្បើម • ប្រជាជនអាមេរិកខំប្រឹងប្រែងលើពង្រឹកវិស័យកសិកម្ម ដើម្បីបំពេញទីផ្សាររបស់ពួកគេ ។
លោកកេណ្ណឺឌីជាអ្នកទទួលខុសត្រូវចំពោះមុខប្រជាជនអាមេរិកបានចំពោះបញ្ហាអាយុជីវិតប្រជាជនសហរដ្ឋអាមេរិកបានគំរាមសូវៀតថា នឹងលើកទ័ពវាយឡើងកោះគូបា បើសិននាវាសូវវៀតថា ដឹកក្បាលកាំជ្រួចចូលកំពង់ផែគូបា។ សូវៀតឆ្លើយតបវិញថា បើសហរដ្ឋអាមេរិកមិនវាយចូលគូបា នោះគេនឹងដកថយ។ ថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៦២ សូវៀតបានជម្លៀសក្បាលកាំជ្រួចចេញពីគូបាក្រោបការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ។ បញ្ហានៅគូបាប្រៀបនឹងនាំពិភពលោកចូលក្នុងសង្រ្គាមលោកលើកទី៣។
មូលដ្ឋានផលិតកម្មសំខាន់បំផុតរបស់រដ្ឋសម្រាប់នាំចេញនៅពេលចំការកៅស៊ូ ដែលមាននៅ ខេត្តរតនគីរី កំពង់សោម កំពង់ចាម និងក្រចេះ។
ផ្លាកតិចតូនិចធ្វើចលនាលឿនឬយឺតអាស្រ័យដោយកត្តា៖ • ប្រភេទផ្លាក • រូបរាង • អន្តរកម្មផ្លាកតិចតូនិចផ្សេងទៀតដែលនៅជុំវិញវា ។
សង្រ្គាមនៅឥណ្ឌូចិនចាប់ផ្តើមពីឆ្នាំ១៩៤៦ ដល់ឆ្នាំ ១៩៥៤ ។
បញ្ញវន្តរូស៊ី គឺក្រុមអ្នកបប្រកបវិជ្ជាជីវៈសេរី មានសាស្រ្តាចារ្យ គ្រូពេទ្យ មេធាវីជាដើម ។ វណ្ណៈថ្មីនេះជាបញ្ញវន្តដែលលេចចេញមកពីប្រភពរាស្រ្តសាមញ្ញពេញចិត្តនឹងវប្បធម៌ជាតិខុសពីអភិជនរូស៊ីដែលនិយមតែវប្បធម៌បរទេស (បារាំង) ។ បញ្ញវន្តប្រភពពីរាស្រ្តត្រូវការសិទ្ធិសេរីភាព ស្រឡាញ់លទ្ធិប្រជាធិបតេយ្យនិងពេញចិត្តនឹងបដិវត្តន៍ ។