សំណេរសុភាសិត • សំណេរយោងដី ស្រីយោប្រុស • ស៊ូស្លាប់បា កុំឱ្យស្លាប់មេ ស៊ូលេចទូកណ្តាលទន្លេ កុំឱ្យតែភ្លើងឆេះផ្ទះ • សម្លឆ្ងាញ់ដោយសារគ្រឿង គ្រួសាររុងរឿងត្បិតភរិយាជា • ស្រ្តីជាឆ្អឹងខ្នងរបស់ប្រទេសជាតិ • ស្រ្តីជាមាតានៃពិភពលោក ។
vrean.com Latest Questions
ដើម្បីអភិវឌ្ឍន៌ចក្រភពអាឡឺម៉ង់ អធិការបតីប៊ីស្មាក់មានគោលនយោបាយ ដូចខាងក្រោម ៖ • នៅឆ្នាំ ១៩៧១ សភារ៉ៃស្តាកបានអនុម័តច្បាប់ជាវិធានការប្រឆាំងនឹងគណៈសង្ឃកាតូលិច • អធិបតេយ្យនៃរដ្ឋត្រូវប្រកាសឡើង អាពាហ៍ពិពាហ៍ស៊ីវិលក៏ត្រូវដាក់ឱ្យអនុវត្តជាទូទៅ (កាលពីមុន គេរៀបអាពាហ៍ពិពាហ៍តែតាមផ្លូវសាសនា) • ប៊ីស្មាក់ប្រកាន់យកនយោបាយពាណិជ្ជកម្មឩបត្ថម្ភនិយមដើម្បីទ្រទ្រង់កសិកម្ម និងឩស្សាហកម្ម • រាជរដ្ឋាភិបាលប៊ីស្មាក់ បានធ្វើការកែប្រែទ្រង់ទ្រាយសង្គមជាជឿន ។ នៅឆ្នាំ ១៨៨១ ប៊ីស្មាក់ បានប្រកាសការចែងច្បាប់សិទ្ធិកម្មករ ដែលរងគ្រោះដោយចៃដន្យនៅក្នុងពេលផលិតកម្ម ឬដោយសារតែមានជំងឺព្យាធិ ។ នៅឆ្នាំ ១៨៨៩ ...
សភានៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តច្បាប់រំលូតកូននៅថ្ងៃទី៦ ខែតុលា ឆ្នាំ ១៩៩៧ នាសម័យប្រជុំសភាលើកទី៨នីតិកាលទី ១ ។ ច្បាប់នេះបានអនុញ្ញាតឱ្យមានការរំលូតកូនពីគ្រូពេទ្យ ដែលមានវិជ្ជាជីវៈត្រឹមត្រូវក្នុងករណី ៖ • ទារកក្នុងផ្ទៃមានអាយុក្រោម១២អាទិត្យ • ទារកក្នុងផ្ទៃលូតលាស់ធំមិនត្រឹមត្រូវអាចបង្កគ្រោះថ្នាក់ដល់ជីវិតម្តាយ • ទារកក្នុងផ្ទៃមានជំងឺមិនអាចព្យាបាល នៅពេលកើត • សុខភាពម្តាយមិនធានាថានឹងអាចឱ្យមានកូនបាន ។ ឩទាហរណ៍ ម្តាយមានជំងឺខ្សោយបេះដូង ។
នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ១៩១៨ សហព័ន្ធយូហ្គោស្លាវីមានឈ្មោះ ថា សហព័ន្ធ ស្លូវ៉ែន ក្រូអាតនិងរាជាណាចក្រ ស៊ែប៊ី ។
បានជាគេចាត់ទុកជាបញ្ហាអាល្លឺម៉ង់ជាស្នូលនៃសង្គ្រាមត្រជាក់គឺ ៖ • កងទ័ពក្រហមសូវៀតទៅរំដោះប្រទេសប្រជាជននៅទ្វីបអឺរ៉ុបឲ្យរួចផុតពីកងទ័ពអាល្លឺម៉ង់ • នៅក្រោយសង្គ្រាមលោកលើកទី២ ទ្វីបអឺរ៉ុបស្ទើតែស្រុងត្រូវគ្របដណ្តប់ដោយរបបកុំមុយនីស្ត • នៅក្នុងជួររដ្ឋាភិបាលនីមួយៗ នៃប្រទេសក្នុងទ្វីបអឺរ៉ុបក៏មានគណបក្សកុំមុយនីស្ត • ដើម្បីទប់ទល់របបកុំមុយនីស្ត សហរដ្ឋអាមេរិកបានផ្តល់ជំនួយដល់ទ្វីបអឺរ៉ុបតាមរយៈផែនការម៉ាសាល់ • សហរដ្ឋអាមេរិកជាមហាអំណាចដឹកនាំប្លុកមូលធនទប់ទល់និងសភាពសូវៀត • នៅឆ្នាំ១៩៤៨ សហភាពសូវៀតបានបិទផ្លូវចេញចូលទីក្រុងប៊ែរឡាំងខាងលិច • ខែមិថុនា ឆ្នាំ ១៩៤៩ សហរដ្ឋអាមេរិក អង់គ្លេស បារាំង បានរៀបចំបោះឆ្នោតជ្រើសរើសសភា ដើម្បីបង្កើតរដ្ឋធម្មនុញ្ញ និងរៀបចំបង្កើតក្រដាស់ប្រាក់ថ្មី នៅអាល្លឺម៉ង់ខាងលិច • ការបង្កើតក្រដាស់ប្រាក់ថ្មីនៅអាល្លឺម៉ង់ខាងលិចនេះធ្វើឲ្យខូចប្រយោជន៍សេដ្ឋកិច្ចអាល្លឺម៉ង់ខាងកើត • សហភាសូវៀតបានផ្តាច់ភ្លើង ទឹកសម្រាប់ផ្គត់ផ្គង់អាល្លឺម៉ង់ខាងលិច
ក្នុងវិស័យកសិកម្ម រាជរដ្ឋាភិបាល សម័យសង្គមរាស្រ្ដនិយម បានផ្ដោតការយកចិត្តទុកដាក់លើផ្នែក ៖ • ពង្រីកផ្ទៃដីស្រែថ្មីៗ • ការជ្រើសរើសពូជស្រូវថ្មីៗ • ការធ្វើនយោបាយទឹក • ចាត់តាំងក្រុមបសុពេទ្យ ឪ្យចាត់ថ្នាំបង្ការរោគសត្វពាហនៈគ្រប់ទីកន្លែង ។ • បង្កើតឪ្យមានរុក្ខទិវា នៅគ្រប់ទីកន្លែង ។
បង្កើតនៅថ្ងៃទី៧ ខែ តុលា ឆ្នាំ ១៩៤៩រដ្ឋធានីឈ្មោះ ប៊ែរឡាំងខាងកើត ។
លោក ស្ដាលីន បាបពង្រីកអំណាចរបស់គាត់តាមរយៈ ការបង្កើត ប៉ូលីស សំងាត់ ដើម្បី បង្រ្ហាបពួកប្រឆាំងចាប់ជនសង្ស័យក្នុងការជួរបុគ្គលិករដ្ឋឬសមជិកបក្សយកទៅ ដាក់គុក ឬនិរទេសខ្លួនទៅតំបន់ស៊ីបេរីក្រោមទណ្ឌកម្មការងារជា ទម្ងម់ និងមានអាកាសធាតុ អាក្រក់បំផុត ។
ភ្នំពេញទៅប្រាសាទអង្គរ (ផ្លូវជាតិលេខ៦) មានចម្ងាយ ៣២០ គីឡូម៉ែត្រ ។ ស្ពាននោះឈ្មោះស្ពានព្រះផ្ទិស (ឬប្រាប់ទិស ឬស្ពានកំពង់ក្តី ឬបុព្វទិស) ។