កំណែទម្រង់ប៉េរ៉េស្រ្តយការ គឺជានយោបាយស្តារឡើងវិញ ។ កំណែទម្រង់នេះផ្តោតទៅលើវិស័យ ៖ ក. វិស័យសេដ្ឋកិច្ច • បើកឲ្យមានអ្នកវិនិយោគទុនពីក្រៅ និងឲ្យមានការប្រកួតប្រជែងតាមតម្រង់ទីផ្សារសេរី ។ ខ. វិស័យនយោបាយ • បើកឲ្យពួកប្រឆាំងធ្វើការរិះគន់ជាចំហរដល់របបមុន និងផ្តល់ឲ្យមានរបបប្រជាធិតេយ្យ ។ • កំណែទម្រង់ប៉េរ៉េស្រ្តយការ បង្កើតដោយលោក ហ្គោបាឆេវ នៅសហភាពសូវៀត ។
vrean.com Latest Questions
ក. សាមីខ្លួនកុមារ • ត្រូវខិតខំរៀនសូត្រ • ត្រូវគោរពបទបញ្ជា និងវិន័យរបស់សាលា • ស្តាប់តាមការទូន្មានប្រៀបប្រដៅរបស់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ • ត្រូវមានគោលដៅ ឆន្ទៈខ្ពស់ក្នុងការរៀនសូត្រ • ត្រូវចេះថែទាំសុខភាព អនាម័យល្អជានិច្ច • ត្រូវចេះស្វែងយល់ និងដកស្រង់បទពិសោធល្អៗ ពីមនុស្សជំនាន់មុន • ត្រូវចេះស្វ័យសិក្សាស្រាវជ្រាវ ឬបង្កើតក្លឹបសិក្សាជាមួយមិត្តភក្តិជាអ្នករៀនពូកែ • ត្រូវចេះចែកពេលវេលាក្នុងការសិក្សាឱ្យបានត្រឹមត្រូវ • សេពគប់មិត្តភក្រ្តល្អៗ • មិនត្រូវប្រើប្រាស់គ្រឿងញៀន ។ ខ. គ្រួសារ • ចិញ្ចឹមបីបាច់ថែរក្សាឱ្យរស់រានមានជីវិត • អប់រំកុមារឱ្យមានចំណេះដឹង ...
បានជាគេបង្កើតអាស៊ាន ព្រោះមានមូលហេតុដូចជា ៖ • ដើម្បីឪ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចវឌ្ឍនភាពសង្គម និង ការអភិវឌ្ឍន៍វប្បធម៌ ។ • ដើម្បីសន្ដិភាពនិងស្ថេរភាពតំបន់ ។ • ដើម្បីឲ្យមាននូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បច្ចេកទេស វិទ្យាសាស្រ្ដ និងរដ្ឋបាល ។ • ជាការជួយគ្នាទៅវិញទៅមកក្នុងការបណ្ដុះបណ្ដាល និង ការស្រាវជ្រាវ ។ • ជាកិច្ចសហប្រតិបត្តិការផ្នែក វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ការដឹងជញ្ជូននិង ...
របកគំហើញគឺជា ការរកឃើញអ្វីៗដែលមានរួចមកហើយមានលក្ខណៈអាថ៌កំបាំង ដែលគេរកពុំទាន់ឃើញ ហើយរបកគំហើញតែងនាំមកនូវទស្សនៈថ្មីលើវត្ថុទាំងឡាយ ។
សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ត្រូវបានបង្កើតឡើងនៅថ្ងៃ ០២ ខែ កញ្ញា ឆ្នាំ ១៩៥២ ។
នៅចុងឆ្នាំ ១៩៦៩ មន្ដ្រីដែលបានក្បត់នឹងព្រះបាទ នរោត្តម សីហនុ គឺមន្ដ្រីអភិរក្សជាន់ខ្ពស់មួយចំនួន ហើយអ្នកស៊ុំគ្រលំដ៏សំខាន់នៅក្នុងផែនការនេះគឺអង្គម្ចាស់ស៊ីសុវត្ដិ សិរីមតៈដែលត្រូវជាប្អូនជីដូនមួយនឹងព្រះអង្គ ។
រាប់ព្រះអង្គព្រះមហាក្សត្រអោយបាន ១០គឺ ៖ • ព្រះបាទជ័័យវរ្ម័នទី ២ • ព្រះបាទជ័័យវរ្ម័នទី ៤ • ព្រះបាទជ័័យវរ្ម័នទី ៧ • ព្រះបាទសូរ្យវរ្ម័នទី ២ • ព្រះបាទយសោវរ្ម័ន • ព្រះបាទឥន្រ្ទវរ្ម័ន • ព្រះបាទពញយ៉ាត • ព្រះបាទឧទយាទិត្យវរ្ម័នទី ២ • ព្រះបាទរាជេន្រ្ទវរ្ម័នទី ២ ។
លោក សំ ប៊ែកឡាំងជានាយករដ្ឋមន្ដ្រីនៃប្រទេសអង់គ្លេស ។ គាត់បានចុះចេញពីអំណាច នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ១៩៤០ ហើយអ្នកដែលបាន ឡើងជំនួសគី លោក វិន ស្ដុន ឆឺ ឈីល ។
បង្ហាញអំពីបែបផែននៃអាណានិគមនិយមអឺរ៉ុបមកលើប្រទេសទាំងនោះ ៖ • រើសអើងពណ៍សម្បុរ ប្រកាន់ពូជសាសន៍ • បិទសិទ្ធិសេរីភាព ( ជំនឿសាសនា ) • ផ្សព្វផ្សាយអរិយធម៍អាណានិគម • គាបសង្កត់កេងប្រវ័ញ្ច ជីវិតទាមពន្ធ កាប់សម្លាប់ ។
សេចក្តីស្នើច្បាប់និងសេចក្តីព្រាងច្បាប់ខុសគ្នាដូចតទៅ៖ ក. សេចក្តីស្នើច្បាប់ • ជាសមត្ថកិច្ចរបស់រដ្ធសភា • សមាជិកសភាបញ្ចូនច្បាប់ទៅគណះកម្មាធិការចិន្តៃ្រយ៍រដ្ធភា • គណះកម្មាធិការអចិន្ត្រៃនៃរដ្ធសភាបញ្ចូនច្បាប់នេះទៅគណះកម្មាការជំនាញ • រដ្ធសភាប្រជុំពេញអង្គអនុមត័ច្បាប់ • រដ្ធសភាបញ្ចូនទៅព្រឹទ្ធសភា • ព្រឹទ្ធសភាអនុមត័រួចដាក់ថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខា • ព្រះមហាក្សត្រចេញព្រះរាជក្រម ប្រកាសឲ្យប្រើប្រាស់ ខ. សេចក្តីព្រាងច្បាប់ • ជាសមត្ថកិច្ចរបស់រាជរដ្ធាភិបាល • រដ្ធមន្ត្រីសាមីក្រសួងធ្វើសេចក្រីព្រាងច្បាប់ • បញ្ចូនមកក្រសួងដែលពាក់ពាន្ធ័ពិនិត្យ • កិច្ចពិភាក្សាអំពីពង្រាងច្បាប់ជាមួយក្រសួងឬស្ថាបន័ពាក់ពាន់ • បញ្ចូនច្បាប់ទៅអគ្គលេខាធិការនៃទីស្តីការគណះរដ្ធមន្ត្រីដើម្បីពិនិត្យរដ្ធធម្មនុញ្ញភាព • គណះរដ្ធមន្ត្រីបើសមយ័ប្រជុំពេញអង្គជាមួយអន្តរក្រសួង ដើម្បីអនុមត័ពង្រាងប្បាប់ក្រោមអធិបតីភាពនៃនាយរដ្ធមន្ត្រី។