vrean.com Latest Questions
សភានៅបារាំងមាន ២ គឺសភាតំណាងរាស្រ្ដនិងព្រឹទ្ធសភា ។ សភាតំណាងរាស្រ្ដមានអាណត្តិ ៥ ឆ្នាំរីឯព្រឹទ្ធសភា វិញមានអាណត្តិ៩ឆ្នាំ ។
ប្រៀបធៀបរបបសាធារណរដ្ឋទី៤ និងទី៥ ៖ សាធារណរដ្ឋទី៤ • ប្រគល់អំណាចអោយសភា • នាយករដ្ឋមន្រ្តី និងប្រធានាធិបតីត្រូវជ្រើសតាំងដោយសភា • សភាអាចដកហូតតំណែងនាយករដ្ឋមន្រ្តីគ្រប់ពេលវេលាបើសិនជាមានកំហុស • ប្រធានាធិបតីគ្មានអំណាចទូលំទូលាយទេ • ធ្វើជាតូបនីយកម្មលរោងចក្រ ឧស្សាហកម្មធ្យូងថ្មនិងរហូតដល់ធនាគារ ។ សាធារណរដ្ឋទី៥ • ប្រគល់អំណាចទូលំទូលាយដល់ប្រធានាធិបតី • ប្រធានាធិបតីជ្រើសតាំងដោយការបោះឆ្នោតសម្រាប់អាណត្តិ ៧ឆ្នាំ ( ឈរបាន២អាណត្តិ ) • ប្រធានធិបតីមានសិទ្ធិរំលាយសភា រុះរើគណបក្សរដ្ឋមន្រ្តី ជាអគ្គមេ បញ្ជាការ ជាអ្នកជ្រើសតាំង នាយរដ្ឋមន្រ្តី ...
ក្នុងរបបប្រជាធិបតេយ្យនិយម ពលរដ្ឋបោះឆ្នោតថា្នក់ជាតិ ពីរលើកផ្សេងពីគ្នា។ មួយគឺបោះឆ្នោតរើសសមាជិកសភា ឲ្យបង្កើតជាក្រុមនីតិបញ្ញត្តិសំរាប់តាក់តែងច្បាប់។ មួយទៀត គឺបោះឆ្នោតរើសប្រធានាធិបតីឲ្យបង្កើតរដ្ឋាភិបាល និងធ្វើជាប្រមុខរដ្ឋាភិបាលសំរាប់ប្រតិបត្តិតាមច្បាប់របស់សភា។ប្រធានាធិបតីជាប្រមុខរដ្ឋាភិបាលផង ជាតំណាងប្រទេសជាតិផង។ របបនេះគ្មាននាំយករដ្ឋមន្ត្រីទេ។ ក្នុងរបបនេះ អំណាចនីតិបញ្ញត្តិ និងអំណាចនីតិប្រតិបត្តិនៅដាច់ពីគ្នា។
គណបក្សសំខាន់ៗមានៈ គណបក្សអភិរក្សនិយម គណបក្សការងារនិយម និងសេរីនិយម ។ គណបក្សដែលដឹកនាំបានល្អជាងគេ គឺគណបក្សអភិរក្សនិយម ។
ក្រោយសង្រ្គាមលោកលើកទី២ ប្រទេសអឡឺម៉ង់បានបែងចែកជា២ផ្នែក គឺអាឡឹម៉ងខាងលិចនិងអាឡឺម៉ងខាងកើត។ គ្រប់គ្រងដោយប្រទេស៖ • អាឡឺម៉ងខាងលិចគ្រប់គ្រង់ដោយកងទ័ពសម្ព័នមិត្តដែលរូមមានអង់គ្លេសនិងសហរដ្ឋ អាមេរិក • អាឡឹម៉ង់ខាងកើតគ្របគ្រង់ដោយសហភាពសូវៀត។
ក្នុងកិច្ចការនយោបាយ ប្រជាពលរដ្ឋមានសិទ្ធិបង្កើតសមាគម៏ផ្សេងៗ ដោយរួមទាំងគណបក្សនយោបាយផង។
ចាប់ពីឆ្នាំ ១៩៤៥-១៩៥១ គណបក្សការងារនិយមអង់គ្លេស បានអនុវត្តនយោបាយក្នុងការស្តារប្រទេសក្រោយសង្គ្រាមគឺ នយោបាយរដ្ឋឩបត្ថម្ភ ។
មូលហេតុដែលនាំឱ្យសិស្សរៀនខ្សោយគឺ ៖ ក. កត្តាខ្លួនឯង អត្តនោម័ត • ខ្ជិលច្រអូស ៖ ខួរក្បាលឆ្អែតមិនអាចទទួលយកអ្វីបានទៀត • លទ្ធភាពបញ្ញាខ្សោយ • អាចទីតាំងខ្លួនឯងក្នុងគ្រួសារ(កូនពៅ កូនទោល កូនបង ) • ចូលចិត្តដើរលេងសប្បាយ ភ្លើតភ្លើនក្រៅសាលា • សេបគប់មិត្តភក្រ្ត មិនល្អ ដែលមិនចូលសាលា • គ្មានចិត្តចង់រៀន • គិតថាការសិក្សាជារឿងមួយដែលពិបាក ហើយមិនសំខាន់ (មិនយល់ពីតម្លៃនៃការសិក្សា) • ជាក្មេងទំនើង • ជាក្មេងអស់សង្ឃឹមក្នុងជីវិត មានវិបត្តិផ្លូវចិត្ត ...