រដ្ឋដែលប្រកាសឯករាជ្យពីសូវៀតគឺ ៖ • ប្រទេសអាឡឺម៉ង់ • ឆេហហ្គោស្លូវាគឺ • ហុង់គ្រី • ប៊ុលការី • និងម៉ូឡូញ។ ព្រោះដោយសារក្រោយពេលឡើងកាន់អំណាចហ្គោបាឆូវបានប្រកាសថានិងមិនអនុញ្ញាតិឱ្យមានការអន្តរាមគមន៍ខាងវិស័យនយោធាទៀតឡើយ។
vrean.com Latest Questions
សិលាខូចទ្រង់ទ្រាយដោយសារកម្លាំងមាន៣ប្រភេទ៖ • កម្លាំងរុញផ្ទប់ • កម្លាំងប្រទាញ • កម្លាំងបំបាត់ ។
ទំនោរបុគ្គល ជាលក្ខណៈចិត្តស្មុកស្មាញ។ ទំនោរនេះមានធាតុផ្សេងៗ ដូចជាៈ បំណងប្រាថ្នា ការគិត ឬការស្រមៃ ចំណង់ចំណូលចិត្ត ឧត្តមគតិ ទស្សនៈ និងជំនឿ។
បានជាចាត់ទុកការបោះឆ្នោតសភាថ្ងៃ ១៨ មីនា ឆ្នាំ ១៩៧០ ជាកាធ្វើរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហុនព្រោះតែការបោះឆ្នោតនេះប្រព្រឹត្តទៅក្នុងសភាពស្ងប់ស្ងាត់ជាទីបំផុត ដោយមានគម្រោងទុកជាមុន ហើយចាត់ទុករដ្ឋសភាគ្រាន់តែឧបករណ៍ពង្រឹងអំណាចតែប៉ុណ្ណោះ ។ ពេលនោះមានការគាំទ្រ ៨៦ ក្នុងចំណោម៩៨សំឡេង ដើម្បីដកសីហនុចេញដំណែង ។
ព្រះចៅអធិរាជ ឬត្សារ កាន់អំណាចផ្តាច់ការ ។ ព្រះអង្គជាប្រមុខលើអង្គការគ្រប់គ្រងទាំងអស់ក្នុងចក្រភព ។ ព្រះចៅជាអ្នកបង្កើតច្បាប់សម្រាប់រដ្ឋដោយព្រះអង្គឯង ។ ព្រះចៅអធិរាជតែងតាំងនាម៉ឺនមន្រ្តីនាយទាហានទាំងឡាយ ឬបណ្តេញចោលតាមព្រះទ័យព្រះអង្គ ។ ពេលខ្លះព្រះចៅអធិរាជទ្រង់ប្រើអំណាចផ្តាច់ការក្នុងវិស័យសាសនាទៀតផង ។ រាជរដ្ឋាភិបាលរូស៊ីបំបិទសិទ្ធិ សេរីភាពមិនឱ្យគោរពសាសនាអ្វីក្រៅពីអរតូដុកឡើយ ។ បន្ទាប់ពីព្រះចៅអធិរាជមក គេឃើញមានក្រុមជំនុំជាច្រើនជាន់ថ្នាក់កាន់កាប់កិច្ចការធំៗ របស់ប្រទេស ។ សភាជាន់ខ្ពស់នៃអភិជនជាអង្គការធំបំផុតនិងមានអំណាចខ្ពស់បំផុតដែលមានតួនាទីជាអង្គការនីតិបញ្ញត្តិផងជានីតិប្រតិបត្តិផងនិងតុលាការផងហើយពិសេសទៅទៀតត្រូវត្រួតពិនិត្យកិច្ចការទាំងអស់ក្នុងអង្គការរដ្ឋ ។
បានជាព្រះបាទនរោត្តមបង្កើតអង្គការសង្គមរាស្រ្តនិយមឡើងពីព្រោះ ៖ • ដើម្បីរៀបចំសង្គមកម្ពុជាថ្មី ក្រោយពីររបបអាណានិគម • រៀបចំសេដ្ឋកិច្ចឲ្យរីកចម្រើន ( បរទេស រដ្ឋមូលដ្ឋាន សហករណ៍ ) • កសាងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល • អភិវឌ្ឍវិស័យវប្បធម៌ ( សាលារៀន កីឡា មន្ទីរពេទ្យ វត្តអារាម ) • បង្កើតសមាជជាតិ ( សភា មន្រ្តីរាជការ ប្រជារាស្រ្ត បំបាត់អំពើពុករលួយ )
ប្រទេសប៉ូឡូញបានក្លាយជាប្រទេសឧស្សាហកម្ម ដោយពឹងផ្អែកលើរ៉ែក្រោមដីជាច្រើន ប្រភេទ នៅប៉ែកនិរតី ប្រទេស ហើយក៏ជាតំបន់ប្រមូលផ្ដុំទីក្រុងធំៗ ដូចជា វ៉ាសូវីដង់ ឡូត និងប៉ូណង់ជាដើម ។
ក្រោយពីកងទ័ពអណ្ណាមបរាជ័យ ព្រះបាទអង្គឌួងបានបញ្ជូនកងទ័ពខ្មែរមួយកងទៅកាន់ខេត្ត មាត់ជ្រូក ក្នុងបំណងបង្ហាញថា ទឹកដីកម្ពុជាក្រោយជាទឹកដីរបស់ខ្មែរ ។ ប៉ុន្ដែត្រូវបានទទួលបរាជ័យ ពីព្រោះព្រះអង្គបានសោទីវង្គតនៅទី ១៨ ខែតុលា ឆ្នាំ ១៨៦០ ។
នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ១៩៥៣ នៅខេត្តសៀមរាបព្រះអង្គបានប្រកាសថា ប្រជាជាតិខ្មែរទាំងមូលបានសម្ដែងនូវចិត្តយ៉ាងមោះមុតក្នុងការទាមទារឯករាជ្យពីរយ៉ាងឪ្យដាច់ខាតទោះបីជាបារាំងពុំមានឆន្ទៈក្នុងការប្រគល់ឯករាជ្យឪ្យយើងក៏ដោយ ។
ព្រះនរោត្តម សីហនុ ទ្រង់បានដាក់រាជ្យសម្បត្តិ នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ១៩៥៥ ។ ព្រះអង្គថ្វាយរាជសម្បត្តិនេះទៅព្រះបាទនរោត្តម សុរាម្រឹតជាព្រះបិតាវិញ ។