សាលាបារាំងចុងបូព៌ាប្រទេសត្រូវបានបង្កើតឡើងនៅថ្ងៃទៅ ១៥ ខែធ្នូ ឆ្នាំ ១៨៩៨ នៅទីក្រុងហាណូយ ក្រោមគំនិតផ្គួចពីលោក ឌូមែរដែលជាអគ្គទេសាភិបាលឥណ្ឌូចិន ។
vrean.com Latest Questions
មាត្រាទី៣៥ ដែលបានចែងពីសិទ្ធិសើរគ្នាក្នុងការងារសេដ្ឋកិច្ចសង្គមកិច្ច និងនយោបាយរបស់សង្គមជាតិមាត្រាទី៣៦ បានចែងថា”ប្រជាពលរដ្ធទាំងពីរភេទមានសិទ្ធិជ្រើសរើសមុខរបរដោយសើ្មភាពគ្នា ដោយផ្អែកលើសមត្ថភាព និងទទួលប្រាប់បៀវត្សរ៍ស្មើគ្នានិងបុរសដែរ”។ កិច្ចការផ្ទះមានតម្លៃស្មើនិងចំណូលមកពីក្រៅផ្ទះ និងមាត្រា៤៥ ចែងថា “ការរើសអើងភេទត្រួវបំបាត់ចោលការធ្វើអាជីវកម្មលើការងាររបស់ស្រ្តីត្រូវហាមឃាត់បុរសនិងស្រ្តីមានសិទ្ធិស្មើគ្នាលើគ្រប់វិស័យទាំងអស់ ជាពិសេសវិស័យអាពាហ៏ពិពាហ៏និងគ្រួសារ”។
សង្គ្រាមត្រជាក់កើតឡើង និងបញ្ចប់នៅឆ្នាំ ១៩៤៥ – ១៩៩១។
មូលហេតុចម្បងដែលបណ្តាលឲ្យសហភាពសូវៀតដួលរលំ៖ • មានបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ ការប្រណាំងប្រជែងសព្វាវុធ និងបច្ចេកវិទ្យាជាមួយសហរដ្ឋអាមេរិកដែលធ្វើឲ្យសហភាពសូវៀតចំណាយប្រាក់យ៉ាងសន្ធឹកសន្ធាប់រហូត់ដល់មានវិបត្តិ។ • ជាប្រទេសទី១ក្នុងពិភពលោកដែលប្រកាន់របបសង្គមនិយម • ប្រទេសដែលរណបសហភាពសូវៀតបានប្រកាសឯករាជ្យលែងដើរតាមសហភាពសូវៀត • សហភាពសូវៀតហ៊ុំព័ទ្ធដោយប្រទេសសេដ្ឋកិច្ចទីផ្សារសេរី។
សន្និសិទក្រុងសឺណែវចាប់ផ្តើមនៅថ្ងៃ ២៦ ខែមេសា ១៩៥៤ ដោយមានតំណាងប្រទេសចំនួន១៩ចូលរួមដូចជាអង់គ្លេស សូវៀត សហរដ្ឋអាមេរិច បារាំង ចិន និងប្រទេសពាក់ព័ន្ធមួយចំនួនទៀត ។ រីឯប្រទេសតំណាងដែលចូលរួមដូចជា ប្រទេសអង់គ្លេស បារាំង សហភាពសូវៀត សហរដ្ឋអាមេរិច សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋប្រជាធិបតេយ្យវៀតមិញរាជាណាចក្រឡាវរាជាណាចក្រកម្ពុជានិងអំណាចបាវដាយវៀតណាម ។
មានព្រឹត្តិការណ៍កើតឡើងនៅពេលខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ ១៩៧៥- ១៩៧៩ដូចជា៖ • ការជម្លៀសប្រជាជនទីក្រុងភ្នំពេញ ដោយបង្ខំឲ្យទៅរស់នៅតាមជនបទ • ការរត់គេចរបស់ប្រជាជនពីប្រទេសទៅសុំជ្រកកោកនៅតាមប្រទេសជិតខាង • ការបង្ខិតបង្ខំឲ្យធ្វើការជាទម្ងន់ការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃនិងការកាប់សម្លាប់យ៉ាងរង្គាល ។
នៅក្នុងសង្រ្គាមវៀតណាមបារាំងបានចោទសហរដ្ឋអាមេរិកថាមានគំនិតឧត្តមភាព និយម សុទ្ធរកថារបស់ លោក ដឺហ្គោល ។ ការចោទបែបនេះធ្វើឡើងនៅទីក្រុងភ្នំពេញ នៅឆ្នាំ ១៨៦៦ ។
អង្គការសហប្រជាជាតិមានរចនាសម្ព័ន្ធធំបីគឺ • ក្រុមប្រឹក្សាសន្តិសុខ • អង្គមហាសន្តិបាត • លេខាធិការដ្ឋាន
អង្គការកុំម៉ុនវីលត្រូវបានបង្កើតឡើងក្នុងគោលបំណង ៖ • គ្រប់គ្រងសេដ្ឋកិច្ចដែលធ្លាប់ស្ថិតក្រោមអាណានិគម • ធ្វើកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងឡាយដែលជាអតីតស្ថិតក្រោមអាណានិគមអង់គ្លេស