បានជាគេថាសាលាបឋមសិក្សាពុំមានបញ្ហាចោទព្រោះសាលាបឋមសិក្សា មានការកើនឡើងពី ៦,១៨០ នៅឆ្នាំ ២០០៤-២០០៥ ទៅ ៦,៥៦៥ ។
vrean.com Latest Questions
• ដីកកើតដោយសារអន្តរកម្មរវាងសិលាជាមួយអាកាសធាតុ កត្តាជីវៈ និងវដ្តធារាសាស្ត្រនៅតំបន់មួយ។ ជំហានទីមួយនៃដំណើរកំណកំណើតដី គឺការបំបែកសិលាតាមបាតុភូតរូប ឬមេកានិច និង…
កត្តាដែលធ្វើឲ្យប្រទេសខាងលើផ្សារភ្ជាប់ជាមួយសហភាពសូវៀត គឺ កតិកាសញ្ញាវ៉ាសូវី និងអង្គការកូមេកុង ។ ប្រទេសទាំងឡាយនោះមានភ័ព្វវាសនាដូចតទៅ : • បានទទួលឯករាជ្យ • ផ្លាស់ប្តូររបបនយោបាយ និងសេដ្ឋកិច្ចបែបទីផ្សារសេរី ប៉ុន្តែត្រូវការខ្ចីទុនវិនិយោគពីប្រទេសលោកខាងលិច ។
ក.សន្ធិសញ្ញាថ្ងៃទី១១ សីហា ១៨៦៣ មានអត្ថន័យជារួមគឺ ការដាក់ប្រទេសខ្មែរក្រោមអាណាព្យយាបាលបារាំង ។ ខ. ចលនាតស៊ូរបស់ប្រជារាស្រ្តខ្មែរចំពោះការត្រួតត្រារបស់បារាំងមានដូចជា នៅឆ្នាំ ១៨៦៣ លោកអាចារ្យស្វាបានភៀសខ្លួនទៅបង្កទ័ព និងបានវាយយកខេត្តទ្រាំង ហើយបន្តឆ្ពោះមកក្រុងភ្នំពេញ នៅខែឩសភា ឆ្នាំ១៨៦៦ លោកពោធិ៍កំបោរ បានបង្កទ័ពទៅវាយបារាំង ចលនាតស៊ូរបស់អ្នកម្ចាស់ស៊ីវុវត្ថាប្រឆាំងបារាំង ។ គ. ខ្ញុំពេញចិត្តនឹងវីរបុរសខ្មែរណាស់ ព្រោះពួកគាត់មានសកម្មភាពតស៊ូប្រឆាំងនឹងពួកបារាំងយ៉ាងផុសផុល ដោយហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ ។
• អភិក្រមទាំង ៥ របស់រាជរដ្ឋាភិបាលមាន៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ • អភិក្រមទាំង៥នេះ បង្កើតឡើងក្នុងគោលបំណងពង្រីងការអនុវត្តការងាររបស់មន្ដ្រីរាជការឪ្យមានប្រសិទ្ធិខ្ពស់។
រដ្ឋដែលជាភាគីដែលបានចុះហត្ថលេខាលើកកិច្ចព្រមព្រៀងសន្ធិសញ្ញា ភតិកាសញ្ញា និងអនុសញ្ញានានាត្រូវធ្វើច្បាប់រដ្ឋរបស់ខ្លួនឲ្យស្របទៅនឹងអត្ថន័យទាំងឡាយដែលខ្លួនបានសន្យាថាគោរពតាមខ្លឹមសារនៃឯកសារដែលបានចុះហត្ថលេខានោះ។
បានជា ស៊ុនយ៉ាត់សេន បានដូរឈ្មោះបក្សរបស់គាត់ពី “បក្សបដិវត្តន៍” ទៅជា “បក្សជាតិនិយម” (ឈុងហ្គោគូមិញតាង) ដោយការជិះជាន់សង្កត់សង្កិនពីសំណាក់មេដឹកនាំយោធាសក្តិភូមិនិយមនៅតាមតំបន់ផ្សេងៗដោយគាំទ្រពីបរទេសឈ្លានពានផងនោះ បានធ្វើឱ្យប្រជាជនចិនក្តៅក្រហាយយ៉ាងខ្លាំង ។ ដោយកត្តានេះហើយទើបលោក ស៊ុនយ៉ាត់សេនបានប្តូរឈ្មោះ “បក្សបដិវត្តន៍” ក្រោមការដឹកនាំរបស់លោកទៅជា “បក្សជាតិនិយម” (ឈុងហ្គោ គូមិញតាង) ។
ក្រោយពីបញ្ចប់សង្រ្គាមប្រទេសបារាំង បានបន្សល់ទុកវិនាសកម្ម៖ • ទីក្រុង រោងចក្រ ផ្លូវថ្នល់ កំពង់ផែ…ត្រូវខូចខាតទាំងស្រុង ដោយសារការទម្លាក់គ្រាប់បែក។ • ជីវិតប្រជាជនបារាំងត្រូវបាត់បង់ ៧៥០ ០០០នាក់ • សេដ្ឋកិច្ចត្រូវជួបប្រទះនឹងឧបសគ្គ ពោលគឺការបោះក្រដាសប្រាក់ច្រើនជ្រុលដែលបណ្ដាលប្រាក់ហ្រ្វង់បាត់តម្លៃ នាំមកនូវអតិផរណា។
ការប្រកាសឯករាជ្យលើកទី១របស់ឥណ្ឌនេស៊ីមិនបានសម្រេច ដោយសារ ៖ • ជប៉ុនទម្លាប់អាវុធចុះចាញ់សង្គ្រាមលោកលើកទី២ • អាណានិគមហូឡង់វិលត្រឡប់មកធ្វើជាម្ចាស់អាណានិគមលើកទី២លើឥណ្ឌនេស៊ី ។