នៅក្នុងសមាហរណ៍កម្មអាស៊ានក្នុងកិច្ចព្រមព្រៀងគឺមានប្រភេទការងារចំនួន៨ជំនាញដោយផ្អែកលើកិច្ចព្រមព្រៀងទទួលស្គាល់ទៅវិញទៅមកដែលស្ថិតនៅក្នុងលំហូរកំលាំងពលកម្មជំនាញដោយសេរី។ រួមមាន ៖ ១. សេវិស្វកម្ម ២. សេវាគិលានុបដ្ឋាន ៣. ស្ថាបត្យកម្ម ៤. ផ្នែកពិនិត្យវាស់ស្ទង់ដី ៥. ផ្នែកវេជ្ជសាស្រ្ដ ៦. ផ្នែកទន្ដសាស្រ្ដ ៧. គណនេយ្យ ៨. ផ្នែកជំនាញទេសចរណ៍។
vrean.com Latest Questions
ផ្តល់ជំនួយខាងយោធាប្រឆាំងនិងឥទ្ធិពលសហភាពសូវៀតនៅអាមេរិចខាងត្បូង • បង្កើតប្រព័ន្ធសង្គ្រាមផ្កាយប្រឆាំងនិងសូវៀត • បើកយុទ្ធនាការប្រឆាំងនិងទាហានគុយបានៅកោះត្រីណាត ។
រដ្ឋាភិបាលអាឡឹម៉ងខាងកើតមានវិធានការដើម្បីទប់ស្កាត់ការភៀសខ្លួនចេញនៃប្រជាជន • បិទច្រកចេញចូលក្រុងប៊ែរឡាំង • កសាងកំពែងកាត់ទីក្រុងប៊ែរឡាំងមានប្រវែង ៤២គឺឡូម៉ែត្រ ។
• តាមឡឹបនិចៈ ច្បាប់ជាសីលអំណាចមួយ។ មនុស្សមួយចំនួនបានឱ្យន័យច្បាប់ថាគឺជា អ្វីដែលហាមប្រាម និងការពារ។ • អ្វីដែលហាមប្រាមៈ គឺជាទិដ្ឋភាពអវិជ្ជមានរបស់ច្បាប់គឺ ច្បាប់ហាមឃាតុ ច្បាប់រារាំងមិនឱ្យប្រព្រឹត្តអ្វីមួយ។ មានន័យថាយើងគ្មានសិទ្ធិ បើល្មើសច្បាប់ដាក់ទណ្ឌកម្ម។ • ច្បាប់ការពារមនុស្សៈ គឺទិដ្ឋភាពវិជ្ជមានរបស់ច្បាប់។ ច្បាប់បើកអំណាចឱ្យយើង ច្បាប់ការពារយើង។ មានន័យថាមានសិទ្ធិព្រមទាំងមានការជួយឧបត្ថម្ភ។
បដិវត្តន៍នេះបានផ្តល់លទ្ធផលដូចតទៅ ៖ • ផ្តល់លទ្ធផលយ៉ាងធំធេងពិសេសក្នុងរដ្ឋប៉ិនចាប់ និងកេរ៉ាឡា ។ ចាប់តាំងពីពេលមក ប្រទេសឥណ្ឌាទទួលបានភាពស័្វយគ្រប់គ្រាន់ខាងចំណីអាហារ ដែលអាចឱ្យគេបង្វែរជញ្ជីងចំណាយទៅរកការវិនិយោគលើវិស័យផ្សេងៗវិញ ហើយថែមទាំងអាចសល់ផលសម្រាប់នាំចេញទៀតផង • បដិវត្តន៍បៃតងបានបង្កើតវិសមភាពសង្គមនិងវិសមភាពតាមតំបន់ដោយមិនបាននាំមកនូវកំណែទម្រង់ក្សេត្រសាស្រ្តមួយប្រកបដោយប្រសិទ្ធភាពទេ ។ ការអភិវឌ្ឍសហករណ៍ឥណទានកសិកម្មមិនទានបានបំបាត់ចោលទាំងស្រុងនូវការចងការប្រាក់ថ្លៃលើសលប់ ហើយកសិករមួយចំនួនធំនៅតែក្រីក្រខ្លាំង និងជំពាក់បំណុលគេយ៉ាងធ្ងន់ធ្ងរ ។
មូលហេតុនៃការបង្កើតអង្គការសហប្រជាជាតិ គឺដោយសារសង្គ្រាមលើកទី២ កាន់តែឆាបឆេះខ្លាំងឡើងៗ ស្ទើរតែពាសពេញពិភពលោក ទើបមហាអំណាចទាំងបីមាន សហរដ្ឋអាមេរិក អង់គ្លេស និងសូវៀត បានជួបប្រជុំគនានៅទីក្រុងមូស្គូនាថ្ងៃទី៣០ ខែតុលា ឆ្នាំ ១៩៤៣ ដើម្បីរៀបគម្រោងបង្កើតអង្គការអន្តរជាតិមួយដែលមានប្រសិទ្ធភាពដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ។ អង្គការពិភពលោកមួយនឹងចាប់បដិសន្ធិឡើងនៅពេលដែលប្រទេសចំនួន ៥១ នៅលើពិភពលោកបានប្រជុំគ្នាផ្លាស់ប្តូរយោបល់ទៅលើគម្រោងធម្មនុញ្ញានៃអង្គការនេះអស់រយៈពេល ២ខែ នៅទីក្រុងសាន់ប្រាន់ស៊ីស្កូ ។
សង្រ្គាមរវាងបារាំងនិងអាល់សេរី បានចាប់ផ្ដើមពី១៩៤៥ ដល់ ១៩៦២ ហើយត្រូវបនបញ្ចប់តាមរយៈសន្ធិសញ្ញា អេវីយ៉ង់ ។
មុននឹងបារាំងចូលមកដល់ ប្រទេសដែលជាអាណាព្យាបាល របស់ខ្លួនគឺ សៀម និង យួន ។ ពួកនេះបានឆក់ប្លន់ទ្រព្យសម្បត្តិ និងទឹកដីខ្មែរ ។
លោក ដឺ ហ្គោលបានធ្លាក់ចេញពីតំណែង នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ១៩៦៨ ដោយសារតែរដ្ឋាភិបាលរបស់លោកមិនអាចដោះស្រាយបាននូវវិបត្តិឥតការងារធ្វើពួកកម្មកររាប់សែននាក់នៅក្រុងប៉ារីស ។