អ្នករំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ គឺជារណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ក្រោមជំនួយឧបត្ថម្ភពីកម្លាំងវៀតណាម ដោយរំដោះនៅថ្ងៃទី៧ មករា ១៩៧៩។
vrean.com Latest Questions
ពណ៌នាអំពីពិធីមង្គលការឬអាពាហ៍ពិពាហ៍ក្នុងរបបកម្ពុជាជាប្រជាធិបតេយ្យ៖ • ពិធីមង្គលការ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យខុសគ្នាទាំងស្រុងពីមង្គលការតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ។ កូនកំលោះក្រមុំចំនួនពី៣ទៅ ១០គូក្នុងពិធីតូចហើយពិធីធំមានពី ៣០ ទៅ ៥០គូ ឬរហូតដល់ជាង១០០គូក៏មាន ។ ការរៀបការគឹរៀបចំប្រារព្ធឡើងក្នុងពិធីរួមក្នុងរាត្រីតែមួយយុវជនយុវនារីពុំអនុញ្ញាត ឲ្យជ្រើសរើសគូស្រករតាមបំណងរបស់ខ្លួនឡើយ ។ អង្គការ ឬសង្គមគ្រួសារត្រូវរៀបចំដោយអង្គការដែលអះអាងថា ជាឪពុកម្តាយរបស់មនុស្សគ្រប់រូប ។ • នារីមួយចំនួន ត្រូវបង្ខំឲ្យរៀបការជាមួយយុវជនពិការដែលរងរបួសក្នុងសង្គ្រាម ។ បើគេហ៊ានជំទាស់និងបំណងអង្គការគេត្រូវទទួលទណ្ឌកម្មដោយបញ្ចូនទៅការដ្ឋានដាច់ស្រយោលពីលំនៅស្ថាន ឲ្យធ្វើការងារជាទម្ងន់ ឬសម្លាប់ចោលតែម្តង • ថ្ងៃរៀបការបុរសនារី ...
ដើម្បីឈានដល់ការបង្កើតថ្មី គេត្រូវឆ្លងកាត់ប្រមាណវិធីគំនិត ៤គឺ៖ • រយៈកិច្ចការអផល ត្រៀមសម្ភារៈ +ស្មារតី • រយៈកិច្ចការអញាណៈ ខំបង្កើតថ្មីរូចបន្តបង្កើត • រយៈការគំនិតៈ ជាលទ្ធផលកិច្ចការអញណ • រយៈការគិតពិចារណៈ ត្រូតពិនិត្យលទ្ធផល របកគំហើញ។
បានជាលោកសាលដឺហ្គោល ធ្លាប់ពីតំណែងប្រធានាធិបតី ព្រោះលោកសាលដឺហ្គោលមិនអាចដោះស្រាយវិបត្តិដ៏ធ្ងន់ធ្ងរ ដែលកើតមានក្នុងអាណត្តិរបស់លោក ដូចជាពូកកសិករក្រីក្រលក់ផលិតផលមិនចេញពួកពាណិជ្ជកម្មតូចតិចត្រូវបាត់បង់ការងារដោយសារការរីកចម្រើនផ្នែកបច្ចេកវិទ្យានិងហាងទំនិញធំៗ ។ កម្មករឥតការងារធ្វើមានចំនួនកើនឡើង សហគ្រាសតូចតាចត្រូវបាត់បង់មុខរបរ ។ មានការធ្វើកូដកម្មនៅកណ្ដាលទីក្រុងប៉ារីស ។ វិស័យដឹកជញ្ជូនឈប់ដំណើរការវិស័យរដ្ឋបាលត្រូវរាំងស្ទះ ។ វិបត្តិនេះបានអូសបន្លាយពីខែ ឧសភា ដល់ខែ មិថុនា ឆ្នាំ ១៩៦៨ រដ្ឋភិបាលមិនអាចដោះស្រាយបានទើប ដឺហ្គោល លាឈប់នៅថ្ងៃទី ១២ ខែ មេសា ...
ស្ថានភាពបន្ទាយលង្វែកជាចំណុចយុទ្ធសាស្ត្រមានទន្លេ បឹង និងព្រៃឈើជារបាំង ។ បន្ទាយនេះមានរាងបួនជ្រុងបណ្តោយ ៣គីឡូម៉ែត្រ ទទឹង ២គីឡូម៉ែត្រ កំពែងដីកម្ពស់ ១៥ ហត្ថ (៧.៥ម៉ែត្រ) ហ៊ុមព័ន្ធដោយគូទឹកនិងដាំដើមឫស្សីកំរាស់ ២ សិន (១សិន ស្មើ ៤០ម៉ែត្រ) ព័ន្ធជុំវិញ ។ ក្នុងបន្ទាយលង្វេកមានវាំងស្តេច បន្ទាយទាហាន ផ្ទះស្រីស្នំ ២២ រោងសេះ ...
ដំណាក់កាលធំៗ ពាន់ព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្ម មានយុគកប្បាសនិងពីធ្យូងថ្មទៅប្រេងកាត ។
ពាក្យ ”គុក” សំដៅដល់ទីងងឹត មានន័យថាជាកន្លែងគោរពបូជាដ៏ស្ងប់ស្ងាត់។ ប្រាសាទនេះគឺជាទីកន្លែងសក្ការៈបូជារបស់ព្រះរាជាក្នុងការអប់រំផ្លូវចិត្ត។
ក្រសួងសំខាន់ៗនៅសម័យសាធារណរដ្ឋាប្រជាមានិតកម្ពុជាកាន់កាប់ដោយអ្នកតស៊ូចាស់ៗនៅភូមិភាគបូព៌ា ពិសេសមកពីខេត្ត កំពង់ចាម ស្វាយរៀង និងអ្នកដែលបានទៅហាក់រៀននៅវៀតណាម ក្រោយសន្និសីទក្រុងសីណែវឆ្នាំ ១៩៥៤។
ប្រៀបធៀបរបបសាធារណរដ្ឋទី៤ និងទី៥ ៖ សាធារណរដ្ឋទី៤ • ប្រគល់អំណាចអោយសភា • នាយករដ្ឋមន្រ្តី និងប្រធានាធិបតីត្រូវជ្រើសតាំងដោយសភា • សភាអាចដកហូតតំណែងនាយករដ្ឋមន្រ្តីគ្រប់ពេលវេលាបើសិនជាមានកំហុស • ប្រធានាធិបតីគ្មានអំណាចទូលំទូលាយទេ • ធ្វើជាតូបនីយកម្មលរោងចក្រ ឧស្សាហកម្មធ្យូងថ្មនិងរហូតដល់ធនាគារ ។ សាធារណរដ្ឋទី៥ • ប្រគល់អំណាចទូលំទូលាយដល់ប្រធានាធិបតី • ប្រធានាធិបតីជ្រើសតាំងដោយការបោះឆ្នោតសម្រាប់អាណត្តិ ៧ឆ្នាំ ( ឈរបាន២អាណត្តិ ) • ប្រធានធិបតីមានសិទ្ធិរំលាយសភា រុះរើគណបក្សរដ្ឋមន្រ្តី ជាអគ្គមេ បញ្ជាការ ជាអ្នកជ្រើសតាំង នាយរដ្ឋមន្រ្តី ...