បញ្ហាដែលចាត់ទុកជាបញ្ហារួមលើកសកលលោក មាន បញ្ហាបរិស្ថាន បញ្ហាកំណើនប្រជាជន បញ្ហាជនអន្ដោប្រវេសន៍ បញ្ហាសន្ដិសុខ ស្បៀង និងបញ្ហាភេរវកម្មអន្ដរជាតិ ។
vrean.com Latest Questions
មនុស្សដែលមានការផ្លាក់ទឹកចិត្តមានអការះដូចតទៅ៖ • អស់សង្ឃឹម • ចូលចិត្តនៅឯកោ • គេងមិនលក់ • មិនឃ្លានបាយ • អសកម្មក្នុងការសិក្សាឬការងារ • ឆេវឆាវក្នុងការងារជាដើម។
នយោបាយក្រៅប្រទេសរបស់បារាំងក្នុងសាធារណរដ្ឋទី៥មានគោលដៅ ៖ • រក្សាសន្តិសុខពិភពលោក • ភ្ជាប់ទំនាក់ទំនងអន្តរជាតិ ទាំងវិស័យនយោបាយក៏ជាវិស័យសេដ្ឋកិច្ច • ពង្រីកតួនាទីមហាអំណាច ។
ដើម្បីឲ្យការសម្រេចចិត្តរបស់មនុស្សម្នាក់ៗមានលក្ខណះត្រឹមត្រូវគេត្រូវចេះ៖ • កំណត់បញ្ហាឲ្យបានច្បាស់លាស់ ៖ លើកឡើងឲ្យបានច្បាស់លាស់ អំពីបញ្ហាដែលទាមទារឲ្យធ្វើការសម្រេចចិត្ត។ • ពិចារណារកវិធីដោះស្រាយឲ្យបានច្រើន៖ សរសេរឲ្យបានសមស្រប សម្រាប់ដោះស្រាយបញ្ហាឲ្យបានច្រើននិងធ្វើការសម្រេចចិតឲ្យបានច្រើនតាមដែលអាចធ្វើបាន។ • ពិចារណាទៅលើតម្លៃ៖ តម្លៃខ្លះបានមកពីការបណ្តុះបណ្តាលនិងការអប់រំពីគ្រួសារតម្លៃ ខ្លះទៀតបានមកពីមិត្រភក្តិនិងសង្គមជាតិ។ • ពិចារណាលើឥទ្ធិពលប៉ះពាល់ដល់អ្នកដទៃ៖ ការសម្រេចរបស់យើង អាចប៉ះពាល់ដល់មនុស្សជាច្រើនដូចជាម្តាឪពុក បងប្អូនប្រុសស្រីសាច់ញាតិមិត្រភក្តិនិងអ្នកដទៃ • ជ្រើសរើសវិធីដោះស្រាយមួយ៖ បន្ទាប់ពីបានថ្លឹងថ្លែងរកវិធីដោះស្រាយនីមួយៗបានច្បាស់លាស់ហើយ អ្នកត្រូវជ្រើសរើសវិធីដោះស្រាយមួយដែលសមស្របជាងគេបំផុតតាមរយះចំណេះដឹង តម្លៃ សីលធម៌ ទស្សនះសាសនាគោលដៅបច្ចប្បន្នគោលដៅអនាគត និងឥទ្ធិពលនៃការធ្វើសេចក្តីសម្រេចរបស់អ្នកប៉ះពាល់មនុស្សដទៃដែរឬទេ។
ប្រាសាទសំបូរព្រៃគុកត្រូវបានគេចាត់ថ្នាក់ក្នុងរចនាបថមានដូចជា ៖ សំបូរព្រៃគុក ព្រៃក្មេង កំពូលឯព្រះ គូលេន និងបាពួននាស.វទី១១នេះឯង។
សិទ្ធិមូលដ្ឋានរបស់មនុស្សដែលមានជាស្រេចតាំងពីកំណើតមកគឺ សេរីភាព និងសុភមង្គល ។ • ជីវិត គឺសិទ្ធិរស់រានមានជីវិត គឺអ្វីៗដែលប៉ះពាល់ដល់ជីវិតត្រូវតែហាមឃាត់ ទប់ស្កាត់ ចៀសវាងកែលម្អ ដូចជា សង្រ្គាមការប្រើប្រាស់អាវុធ ចរាចរឥតសណ្តាប់ធ្នាប់ យានយន្តមិនស្របច្បាប់ ចោរកម្ម ម្ហូបអាហារ ភេសជ្ជៈដែលមានជាតិពុលកង្វះអនាម័យក្នុងភូមិស្រុក ដែលយាយីជីវិតមនុស្ស ។ • សេរីភាព សព្វបែបយ៉ាងដែលមនុស្សត្រូវការ ។ សេរីភាពខ្លះឥតព្រំដែន ដូចជាការគិត ឬគំនិត ជំនឿសាសនា ...
មុនរដ្ឋប្រហារ លោក លន់ នល់ បានរងសម្ពាធពីមន្ដ្រីរបស់លោក មួយចំនួនដោយពួកគេចោទថាការផ្ដាច់ជំនួយយោធាអាមេរិក និងបញ្ហាខ្មែរមិនបានលូកដៃចូលក្នុងសង្រ្គាមវៀតណាម ទើបបណ្ដាលឪ្យមានជនឆ្លៀតឪកាសប្រមូល លាភសក្ការៈតាមរយៈជំនួញទាំងនេះ។
សិទ្ធិ គឺជាអំណាចពិសេសរបស់មនុស្សគ្រប់រូបៗ ទោះចាស់ក្តី ក្មេងក្តី តូច ឬធំក្តី ដែលធម្មជាតិផ្តល់ឱ្យតាំងពីកំណើតមកម្ល៉េះសម្រាបឱ្យមនុស្សការពារខ្លួនពីការរំលោភបំពាននៃអ្នកដទៃ និងអាចឱ្យមនុស្សធ្វើអ្វីៗ បានដោយសេរី ក្នុងករណីយកិច្ចស្របច្បាប់ ។
គម្រោងផែនការ៤ឆ្នាំ (១៩៧៧-១៩៨០) របស់មេដឹកនាំខ្មែរក្រហមតម្រូវឪ្យប្រមូលផ្ដុំសម្បត្តិឯកជនទាំងអស់និងផែនការដំាដុះស្រូវ ជាអាទិភាពរបស់ជាតិ។ បញ្ហាសន្ដិសុខជាតិសមូហភាវូបនីយគឺជាគោលនយោបាយដ៏សំខាន់បំផុតរបស់កម្ពុជាប្រជាធិបតេយ្យ។
ពួកនិស្សិតនិងគ្រូបង្រៀន។