ស្ថានភាពភូមិសាស្ត្រប្រទេសអ៊ីតាលី ប្រទេសអ៊ីតាលីស្ថិតនៅអឺរ៉ុបបែកខាងត្បូងមានផ្ទៃក្រលា ៣០១ ៣៣០ គីឡូម៉ែត្រការេ មានប្រជាជន៥៨លាន់នាក់ (ឆ្នាំ២០០៦) ។ ប្រទេសអ៊ីតាលីលាតសន្ធឹងពីជើងទៅត្បូងសំបូរដោយខ្ពង់រាបនិងវាលទំនាបចំនួននៃផ្ទៃប្រទេស។ អ៊ីតាលីមានកោះពីរសំខាន់គឺកោះស៊ីស៊ីលនិងសាជែងស្ថិតនៅក្នុងលំហសមុទ្រមេឌីទែរ៉ានេ។
vrean.com Latest Questions
ប្រទេសដែលមានដៃគូពាណិជ្ជកម្មជាមួយនឹងសាធារដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ឬអាឡឺម៉ង់ខាងកើត គឺមានអែរ៉ុបខាងលិច ពិសេសអាឡឺម៉ង់ខាងលិច។
លើកស្ទួយវិស័យឧស្សហកម្មដើម្បីប្រកួតប្រជែងជាមួយអាមេរិច អង់គ្លេស ជប៉ុន អាឡឺម៉ង់ ខាងលិចនិងអ៊ីតាលី • ផលិតផលឧស្សាហកម្មនាំចេញមានកំណើន ៥.៥% ជារៀងរាល់ឆ្នំា • ប្រទេសបារាំងក្លាយជាមហាអំណាចទី៤ ផ្នែកនាំផលិតផលចេញ • លើកស្ទួយកម្រិតជីវភាពកម្មករតាមរយៈការតម្លើងប្រាក់ខែ ។
ដើម្បីការពារប្រភពទឹកកុំឲ្យមានការបំពុលយើងត្រូវធ្វើដូចជា៖ • មិនសង់បង្គន់ក្បែរទឹក និងប្រភពទឹក • មិនសង់ប្រព័ន្ធបង្ហូទឹក ស្អុយចូលក្នុងប្រភពទឹក • មិនចោលសំរាមផ្សេងៗទៅក្នុងទឹក • មិនប្រើប្រាស់ថ្នាំគីមី ក្នុងវិស័យកសិកម្ម • ធ្វើរបងព័ទ្ធជុំវិញប្រភពទឹកដែលប្រើប្រាស់ប្រចាំថ្ងៃ • មិននេសាទហួសកម្រិត ព្រោះត្រីក៏ធ្វើឲ្យទឹកថ្លាដែរ • ដាំដើមឈើឲ្យបានច្រើនបន្ថែមទៀត • ថែរក្សាបរិវេណជុំវិញប្រភពទឹកឲ្យមានអនាម័យ…។
កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមនៃជម្លោះនៅកម្ពុជាមានអត្ថន័យ • កិច្ចព្រមព្រៀង អធិបតេយ្យភាព បូរណភាពទឹកដី អព្យាក្រិតភាព និងឯកភាពជាតិកម្ពុជា • សេចក្តីថ្លែងការ ស្តីពីការស្ថា និងកសាងប្រទេសកម្ពុជា ។
សីលញាណ ជាបំណានរបស់មនុស្ស គឺជាលទ្ធផលនៃពិសោធន៍មួយ • លោកស្ប៉ិនស៊ែៈ យល់ថាកំណើតនៃសីលញាណមានតាមរយៈសម្មតិកម្ម តំណពូជនិងសម្រាំងធម្មជាតិ។ • លោកខូដឹមៈ យល់ថាសីលញាណកើតឡើងដោយសារការអប់រំនៃសង្គមមនុស្ស។ គេចាត់ទុកថាសីលញាណជាឧត្តមភាពដែលមាននៅក្នុងញាណ។
សង្រ្គាមលោកលើកទី ២ ប្រទេសប៉ូឡូញបានខូតខាតដូចជា ៖ • មានប្រជាជនប៉ូឡូញប្រហែល ៦ លាននាក់បានស្លាប់នៅក្នុងសង្រ្គាមលោកលើកទី ២ • មានចំនួន ២.៥៦ លាននាក់ ត្រូវជំរុញឪ្យធ្វើការជាទម្ងន់នៅប្រទេសអាឡីម៉ង់ • យ៉ាងហោចណាស់មានប្រជាជនប៉ូឡូញជិត ១ លាននាក់ត្រូវគេសម្លាប់នៅក្នុងជំរំប្រមូលផ្ដុំនៅអូសិច នៅទីក្រុងប្លាំងកា និងម៉ាសដាណែក • មានការខូតខាតជាទ្រព្យសម្បត្តិមានរហូតដល់ ៥០ ពាន់លានដុល្លារ ។
ជីវភាពរស់នៅរបស់អ្នកស្រុកនគរភ្នំនិងចេនាឡាខុសគ្នាដូចជា ៖ ជីវភាពរស់នៅរបស់អ្នកស្រុកនគរភ្នំ ៖ • ប្រជារាស្រ្ដរស់នៅប្រមូលផ្ដុំគ្នាជាភូមិ មានផ្ទះពី ៥០ ទៅ ៦០ ខ្ទង សង់ផុតពីដី • នៅមុខភូមិមានស្រះទឹកមួយប្រើរួមគ្នា • អ្នកស្រុកនគរភ្នំមានសម្បុរខ្មៅស្រអែម កម្ពស់មធ្យម ១.៦២ ម៉ែត្រ សក់រួចអង្គារដី ពាក់ក្រវិលទាំងប្រុសទាំងស្រី • អ្នកក្រស្លៀកចងក្បិចលែងខ្លួនទទេ ( ប្រុស ) បើស្រីស្លៀកចោមពុង • ពួកគេដើរជើងទទេ • ផ្ទះគ្មានសម្ភារៈតុបតែង
ដើម្បីស្ដារវិបត្ដិសេដ្ឋកិច្ចតើរាជរដ្ឋាភិបាលរបស់លោក ចេម កាឡាហ្គា បានធ្វើជាតូបនីយកម្មលើវិស័យឧស្សាហកម្មដូចជា រោងចក្ររថយន្ដ រោងចក្រតម្លើងយន្ដហោះ និងក្រុមហ៊ុនមួយចំនួនទៀត ។ ភាពរុំារ៉ៃនៃវិបត្ដិនេះបានបង្ខំឲ្យអង់គ្លេសត្រូវបានធ្វើដូចជា ៖ • លុបចោលនូវគម្រោងសាងសង់ផ្លូវក្រោមបាតសមុទ្រ ដែលតភា្ជប់ពីអឺរ៉ុបដីគោកនិងអឺរ៉ុបដីទឹកផ្អាកចំពោះស្ថាបនាយន្ដហោះកុងគក ដែលជាប្រភេទយន្ដហោះខ្នាតធំល្បឿនលឿនជាសម្លេង • រាជរដ្ឋាភិបាលត្រូវកាត់បន្ថយទៅលើមុខចំណាយខាងយោធាសំណង់នាវាចម្បាំងព្រមទាំងកាត់បន្ថយចំនួនកងព័ទនិងយន្ដហោះ ។
នៅក្នុងអាណត្តិរបស់ លោក អេតវេ ហ៊ីត លោកត្រូវដោះស្រាយ បញ្ហាចម្រូងចម្រាស់ដ៏លំបាកមួយគឺបញ្ហាដាក់បេក្ខភាពរបស់ប្រទេសអង់គ្លេសនៅទីផ្សារនៅរួមអឺរ៉ុបនៅឆ្នាំ ១៩៧១ ។