អ្នកទទួលតំណែងប្រធានាធិបតីបន្ដពីលោក ដឺ ហ្គោល គឺលោក ហ្សក ប៉ុមពីឌូ សាបង់ ដែលម៉ាស់ ជានាយករដ្ឋមន្ដ្រី ។
vrean.com Latest Questions
ការរៀបចំបោះឆ្នោតជាតិឆេកូស្លូវ៉ាគី ត្រួវបានធ្វើឡើងនៅឆ្នាំ ១៩៤៦ ហើយអ្នកឈ្នះឆ្នោត គឺលោក ក្លេម៉ង់ ហ្គោតវ៉ត ជាមេដឹកនាំកុំមុយនីស្ដ ។
ក្នុងវិស័យកសិកម្ម រាជរដ្ឋាភិបាល សម័យសង្គមរាស្រ្ដនិយម បានផ្ដោតការយកចិត្តទុកដាក់លើផ្នែក ៖ • ពង្រីកផ្ទៃដីស្រែថ្មីៗ • ការជ្រើសរើសពូជស្រូវថ្មីៗ • ការធ្វើនយោបាយទឹក • ចាត់តាំងក្រុមបសុពេទ្យ ឪ្យចាត់ថ្នាំបង្ការរោគសត្វពាហនៈគ្រប់ទីកន្លែង ។ • បង្កើតឪ្យមានរុក្ខទិវា នៅគ្រប់ទីកន្លែង ។
ខណៈពេលនោះសម្ដេច នរោត្តម សីហនុបានបន្ទាសអ្នកប្រើអំពើហិង្សា នេះពីទីក្រុងប៉ារីស បើទោះបីជាកុប្បកម្មមានព្រះរាជានុញ្ញាតពី ព្រះអង្គក៏ដោយ។
ការបោះឆ្នោតជាសាកលនៅកម្ពុជាដែលរៀបចំឡើងដោយអ៊ុនតាក់ត្រូវបានរៀបចំធ្វើឡើងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ទៅ ២៨ ខែឧសភា ឆ្នាំ១៩៩៣ ដោយមានគណបក្សចូលរួមចំនួន២០។
លោកហ្គោបាឆូវ គឺជាអ្នកកំណែទម្រង់ប្រព័ន្ធនយោបាយ សេដ្ឋកិច្ច និងសង្គមនៅសូវៀត ដែលបានទុំជោរ តាំងពីឆ្នាំ ១៩១៧ មក។ ក្នុងកំណែទម្រង់នេះគាត់បានធ្វើដូចតទៅ៖ • បើកឪ្យមានអ្នកវិនិយោគទុន ខាងវិស័យឧស្សាហកម្ម មកពីខាងក្រៅប្រទេសចូលមកបណ្ដាក់ទូន។ • បំផុសឪ្យមានការប្រកួតប្រជែងសេដ្ឋកិច្ច តាមទម្រង់សេដ្ឋកិច្ច ទីផ្សារសេរី។ • បើកឪ្យមានការរិះគន់ជាចំហ ដល់បុគ្គលមិនល្អក្នុងជួរអ្នកដឹកនាំរដ្ឋាភិបាល • បើកឪ្យមានការជ្រើសតាំង តាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ • ដោះលែងអ្នកទោសនយោបាយទាំងអស់ ឪ្យបានសេរីភាពឡើងវិញ • កំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលបានចែងពីអាណត្តិរបស់ប្រធានាធិបតីគឺ៥ ឆ្នាំ • បើកឪ្យមានការប្រកួតប្រជែងជាពហុបក្ស ...
មហាអំណាចអាឡឺម៉ង់ អ៊ីតាលី និងជប៉ុនបានរៀបចំយុទ្ធសាស្រ្តនយោបាយរបស់ខ្លួន មុននឹងផ្ទុះសង្រ្គាមលោកលើកទី២ (១៩៣៦-១៩៣៩) ដូចខាងក្រោម៖ • នៅឆ្នាំ ១៩៣៧ កងទ័ពជប៉ុនដែលឈរជើងស្រាប់នៅតំបន់អ៉ាន់ជូរី បានលុកលុយចូលជ្រៅទៅក្នុងប្រទេសចិនរហូតដល់ទីក្រុងប៉េកាំង • នៅខែមីនា ឆ្នាំ ១៩៣៨ កងទ័ពអាឡឺម៉ង់បានចូលកាន់កាប់ប្រទេសអូទ្រីស ហើយភ្ជាប់ទឹកដីនេះទៅនឹងប្រទេសអាឡឺម៉ង់ • នៅឆ្នាំ ១៩៣៨ អាឡឺម៉ង់ទាមទារឱ្យឆេកូស្លូវ៉ាគី ប្រគល់តំបន់ស៊ូដែតដែលស្ថិតក្រោមម៉ាន់ដាតរបស់ខ្លួនមកឱ្យអាឡឺម៉ង់ • នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៩៣៩ ពួកផាស៊ីសអាឡឺម៉ង់បានដាក់ទ័ពចូលកាន់កាប់ទីក្រុងប្រាកនៃប្រទេសឆេកូស្លូវ៉ាគី ...
បារាំងបានចុះសន្ធិសញ្ញាសុំចុះចាញ់សង្រ្គាមនៅថ្ងៃទី២២ខែមិថុនាឆ្នាំ១៩៤០ ។
ដើម្បីពង្រីកនយោបាយក្រៅប្រទេសព្រះបាទ នរោត្តមសីហនុព្រះអង្គទ្រង់បានឡាយព្រះហស្ថលេខាជាមួយលោក ប្រធានាធិបតី ទីតូ នៅប្រីយ៉ូនីនៃសាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី និងទីក្រុងបាន់ឌុង ប្រទេសឥណ្ឌនេស៊ី នៅឆ្នាំ ១៩៥៦ ជាមួយលោកប្រធានាធិបតី ស៊ូកាណូព្រមទាំងជាមួយប្រធានាធិបតីណាស៊ែ នៃសាធារណរដ្ឋអារ៉ាបរួម និងជាមួយលោក នេរុនាយករដ្ឋមន្ដ្រីឥណ្ឌាលើសន្ធិសញ្ញានៃចលនា និងចូលបក្សសម្ព័ន្ធ ។
ចាប់ពីឆ្នាំ ១៩៩៣ ដល់បច្ចុប្បន្នដើម្បីបង្រួបបង្រួមជាតិប្រជាជន និងអភិវឌ្ឍប្រទេសជាតិឪ្យរីកចម្រើន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្ដជាបន្ដបន្ទាប់ក្រោយការបោះឆ្នោត រួមមានដូចជា ៖ • យុទ្ធសាស្រ្ដឈ្នះ ឈ្នះ ១៩៩៣ ដល់ ១៩៩៨ • យុទ្ធសាស្រ្ដត្រីកោណ ១៩៩៨ ដល់ ២០០៣ • យុទ្ធសាស្រ្ដចតុកោណលើកទី១ ២០០៣ ដល់ ២០០៨។