ប្រភពមូលដ្ឋានដែលនាំឪ្យលេចឡើងនូវបញ្ហារួមលើសកលលោក គឺ ៖ • ប្រភពទី ១ កំណើននិងទំហំសដ្ឋកិច្ចសកលលោកមិនស៊ីចង្វាក់ទៅនឹងលទ្ធភាពពិតប្រាកដដែលផ្ដល់ធនធាននៅលើដី ។ • ប្រភពទី ២ កើតចេញពីការរីកចម្រើននៃបដិវត្តន៍វិទ្យាសាស្រ្ដបច្ចេកទេស • ប្រភពទី ៣ កំណើតប្រជាជនទាមទារឪ្យមានការផ្ដល់ផ្ដងគ្រឿងឧបភោគកាន់តែច្រើនដោយប្រើប្រាស់ធម្មជាតិដែលចេះតែរេចរឹលទៅៗ • ប្រភពទី ៤ ការចំណោយធនធានយ៉ាងច្រើនសន្ធឹកសន្ធាកក់នៅលើសព្វាវុធ និងកងទ័ព ។ • ប្រភពទី ៥ ភាពយឺតយ៉ាវរបស់ស្ថាប័នអំណាចជាតិក្នុងការឆ្លើយតបនិងរកវិធីដោះស្រាយបញ្ហាឪ្យបានទាន់ពេលវេលា ។
vrean.com Latest Questions
ដើម្បីប្រឆាំងទៅនឹង ដែលលោកហៅថា ចក្រភពបិសាច លោកប្រធានាធិបតីរ៉ូណាល់ រីហ្គេន បានធ្វើដូចតទៅ ៖ • រៀបចំគម្រោង បង្កើតដែលសង្រ្គាមផ្កាយប្រឆាំងនឹងសត្រូវដោយចំណាយថវិកាច្រើនឥតគណនា និងទាមទារនូវបច្ចេកវិទ្យាខ្ពស់ ។ • ដាក់ពង្រាយយកាំជ្រួចធុន ភើស៊ីង ២ ( Persing II ) នៅទ្វីប ដើម្បីប្រឆាំងនឹងកាំជ្រួចទំនើបធុន អេស អេស ២០ ( ...
នៅក្នុងអាណត្តិលោក ប្រធានាធិបតី ដឺហ្គោលលបារាំងបានអនុវត្តនយោបាយដូចជា ៖ • គាំទ្រចលនារើបម្រាស់ពីនឹមអាណានិគម ជាពិសេសប្រទេសមួយនៅទ្វីបអាព្រិកដូចជាបញ្ហាអាល់សេរី លោកដឺ ហ្គោលបានធ្វើឪ្យមានការចរចារបញ្ចប់សង្រ្គាមដែលីបំផុត ប្រជាជនបារាំងចំនួន ១ លាននាក់បានចាកចេញពីប្រទេស អាល់សេរីទៅរស់នៅប្រទេសបារាំងវិញ ។ • ប្រឆាំងសមជិកភាពរបស់អង់គ្លេសនៅក្នុងផ្សាររួមអឺរ៉ុប ដោយបានចាត់ទុកថាអង់គ្លេសជាប្រទេសនិយមសហរដ្ឋអាមេរិកដោយបានជំទាស់នឹងអង់គ្លេសមិនឪ្យចូលរួមជាសមាជិកនៃអង្គការនេះ ។
អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ និងសហសេវិកបានរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងប្រទេសដូចជាបិទកាស៊ីណូ បង្កើតសេវាសាធារណៈនិងឯកជន ឬធ្វើឯកជននូបនីយកម្មធនាគារជាដើម ។
ប្រាសាទសំបូរព្រៃគុតបានកសាងឡើងដោយព្រះបាទឦសានវរ្ម័នទី១ក្នុងស.វទី៧នៃគ.ស។ បើតាមសិលាចារឹកជាភាសារ សំស្រ្កឹតនិងភាសាខ្មែរ រាជធានីនេះមានឈ្មោះថា ឥសានបុរៈ ជានាមរបស់ព្រះអង្គផ្ទាល់។
នៅក្នុងដំណាក់កាសសង្រ្គាមស៊ីវិល(១៩៧០-១៩៧៥)ប្រជាជនក្នុងទីក្រុងភ្នំពេញរស់នៅក្នុងសភាពបែប ៖ • រងទុក្ខលំបាកវេទនា កំសត់ទុគ៌ត • អាហារខ្វះ ខ្វះទីជម្រក • បាត់បង់មុខរបរ គ្មានការងារធ្វើ • ព្រាត់ប្រាស់គ្រួសារ • ការព្រួយបារម្ភនិងតានតឹងក្នុងចិត្តជាប្រចាំ។
អព្ភន្តរញាណឥន្ទ្រីយ៍មាន៤បែបគឺ៖ • អព្ភន្តរញាណឥន្ទ្រីយ៍ៈ ជាការទទួលដឹងតាមរយៈសរីរាង្គឥន្ទ្រីយ៍ (រំញោច) • អព្ភន្តរញាណចិត្តវិទ្យាៈ គំហើញផ្ទាល់នៃចិត្ត • អព្ភន្តរញាណជាបញ្ញាៈ យល់បានពីទំនាក់ទំនងអរូបី • អព្ភន្តរញាណអស្ថិរូបវិទ្យាៈ ការចាប់យកតថភាពមួយដែលជាចំណុចសំខាន់។
ស្ថាប័នរបស់អង្គការសហប្រជាជាតិមាន ៦ គឺ • មហាសន្និបាត • ក្រុមប្រឹក្សា២ភិបាល • តុលាការអន្តរជាតិ • លេខាធិការដ្ឋាន • ក្រុមប្រឹក្សាសន្តិសុខ • ក្រុមប្រឹក្សាសេដ្ឋកិច្ចនឹងសង្គម ។
មូលហេតុដែលនាំឪ្យយកើតរដ្ឋស្លាវខាងត្បូង គឺដោយសារតែចក្រភពអូទ្រីស បាននប្រកាសសង្រ្គាមជាមួយប្រទេសស៊ែប ដែលគាំទ្រដោយរុស្សី ។
រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋនិងមជ្ឈិមបក្សកុំម្មុយនីស្ដឆ្នាំ ១៩៧៦ ៖ រចនាសម័្ពន្ធគ្រប់គ្រងរដ្ឋ ៖ • ខៀវ សំផន ជាប្រធានគណៈប្រធានរដ្ឋ ឬ ប្រមុខរដ្ឋ • នួន ជា ជាប្រធានសភាតំណាងប្រជាជនកម្ពុជា • ប៉ុល ពត ជានាយករដ្ឋមន្ដ្រី • អៀង សារី ជាឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស • វ៉ន វ៉េត ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច • សុន ...