អត្តន័យនៃសិទ្ធិនារីគឺ • ការលើកកម្ពស់តម្លៃស្រ្តីក្នុងសង្គម • ការបង្កលក្ខណៈឲ្យស្រ្តីមានលទ្ធភាពចូលរួមក្នុងគ្រប់សកម្មភាពសង្គម • សមភាពយេនឌ័រ និងសមធម៌យេនឌ័រ • ការរំឭកឡើងអំពីភាព យុត្តិធម៌ចំពោះស្រ្តីក្នុងអតីតកាល និងការតស៊ូប្រឆាំងនានាដើម្បីស្រី្ត ទទួលបានយុត្តិធម៌ក្នុងសង្គម ។ • ហើយសិទ្ធិនារីនៅលើពិភព លោកគេតែងតែប្រារព្វធ្វើនៅថ្ងៃទី ០៨ ខែ មីនា ជារៀងរាល់ឆ្នាំ ។
vrean.com Latest Questions
សិទ្ធិសំខាន់ៗរបស់កុមារមាន ៤គឺ ៖ សិទ្ធិក្នុងការរស់រានមានជីវិត • សិទ្ធមានជីវិតរស់នៅ សិទ្ធិមានឈ្មោះមានសញ្ជាតិ • សិទ្ធិទទួលបានសេវាសុខភាព និងសិទ្ធិទទួលបានការប្រើប្រាស់ទឹកស្អាត អនាម័យ ទីជម្រក និងមានម្ហូប អាហារគ្រប់គ្រាន់ និងសិទ្ធិទទួលបានការថែទាំជាពិសេស ។ សិទ្ធិក្នុងការអភិវឌ្ឍ • សិទ្ធិទទួលការអប់រំដោយឥតបង់ថ្លៃនៅសាលា សាធារណៈក្នុងថ្នាក់អប់រំមូលដ្ឋាន សីទ្ធិលេងកម្សាន្ត សិទ្ធិជាសមាជិក ក្នុងសហគមន៍ ។ • សិទ្ធិទទួលបានការការពារ • សិទ្ធិទទួលបានការការពារពីការធ្វើអាជីវកម្ម ផ្លូវភេទ ឬ ...
ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំឲ្យកើតមានជាថ្មីម្តងទៀត គឺត្រូវ ៖ • ផ្សព្វផ្សាយឲ្យយល់ច្បាស់អំពើវិនាសកម្មដល់មនុស្សគ្រប់ជំនាន់ ដែលបណ្តាលមកអំពើនេះ ។ • ត្រូវរកយុត្តិធម៌ឲ្យជនរងគ្រោះដោយរៀបចំតុលារការ ដើម្បីកាត់ទោសអ្នកទទួលខុសត្រូវនសតបបនេះ ។ • អប់រំមនុស្សកុំឲ្យមានចរិត សាហាវព្រៃផ្សៃ ប្រើអំពើហឹង្សា ។ • ផ្សព្វផ្សាយពីព្រហ្មវិហារធម៌ចំពោះមនុស្សផងគ្នា ។
អំពើប្រល័យពូជសាសន៍នៅកម្ពុជាផ្តល់នូវផលវិបាកដូចជាខាងក្រោម ៖ • ផ្នែកធនធានមនុស្ស : កុមារសម័យនោះបាត់បង់ឪកាសរៀនសូត្រ និងទទួលរងនូវសម្ពាធផ្លូវចិត្តជាច្រើនដូចជា ភាពភ័យខ្លាច ភាពឯកោហើយដល់ពេលកុមារទាំងនោះត្រូវបន្តវេនជាអ្នកចូលរួមការដឹកនាំសង្គមជាតិនិងប្រឈមមុខជាមួយនិងការខ្វះសមត្ថភាព ។ • ផ្នែកសដ្ឋកិច្ច : ប្រជាពលរដ្ឋគ្មានឪកាសប្រកបអាជីវកម្មដើម្បីលើកកម្ពស់កម្រិតជីវភាព ដែលជាកត្តាជំរុញឲ្យសេដ្ឋកិច្ចជាតិជួបប្រទះនូវឪនភាព ។ គ្មានការវិនិយោគបរទេសមកបណ្តាក់ទុនរកស៊ីដើម្បីបង្កើន ឬជួយផ្តល់ការងារដល់ប្រជាពលរដ្ឋ ។ • ផ្នែកសង្គមកិច្ច : បន្សល់ទុកនូវកុមារកំព្រា ស្រ្តីមេម៉ាយ ជនពិការ ដែលជាបន្ទុកធន់ធ្ងរសម្រាប់រដ្ឋាភិបាល ។ • ផ្នែកទំនាក់ទំនង ...
គោលការណ៏ទាំងប្រាំបី របស់សេចក្តីថ្លែងការជាសកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិរួមមាន : • តម្លៃជីវិត ការមិនសម្លាប់ ការទ្រទ្រង់ជីវិត និងតម្រូវការសេរីភាព ។ • តម្លៃសេរីភាព សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គមកិច្ច សិទ្ធិវប្បធម៌ និងព្រំដែនសេរីភាព ។ • តម្លៃនៃសមភាព និងមិនរើសអើង • តម្លៃយុត្តិធម៌ • តម្លៃសាមគ្គីភាព និងភាពជានិតិបុគ្គល • តម្លៃសន្តិភាព និងអហឹង្សា • តម្លៃទំនួលខុសត្រូវនៃសង្គម • តម្លៃបរិស្ថាន
ដែលហៅថា ពលរដ្ឋគឺជា ប្រជាជនទាំងប្រុស ទាំងស្រីដែលមានកម្លាំងកាយ ប្រាជ្ញា ស្មារតីគ្រប់គ្រាន់ ហើយមានអាយុត្រឹម១៨ឆ្នាំឡើងទៅ ។ ពលរដ្ឋត្រូវប្រកាន់ខ្ជាប់តួនាទី និងមានការទទួលខុសត្រូវចំពោះសហគមន៍ ។ ហើយដើម្បីឲ្យប្រទេសនិងសហគមន៍មានការអភិវឌ្ឍប្រកបដោយជោគជ័យ និងនិរន្តភាព ពលរដ្ឋត្រូវមានតួនាទីដូចតទៅ ៖ • ចូលរួមសម្អាតរបរិស្ថាន អនាម័យ ថែទាំសុខភាព • ចូលរួមថែរក្សាសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់សាធារណៈ • ធ្វើយ៉ាងណាឲ្យសហគមន៍ទាំងមូលមាន បរិស្ថានល្អ មានសុខុមាលភាព • ចូលរួមធ្វើឲ្យសហគមន៍រីកចម្រើនលើគ្រប់វិស័យ ដូចជាវិស័យសេដ្ឋកិច្ច ...
ដែលហៅថា ការទទួលខុសត្រូវចំពោះខ្លួនឯងគឺ ជាការទទួលខុសត្រូវលើជីវិត លើសកម្មភាព ការសម្រេចចិត្ត និងជាគូរវាសនាខ្លួនដោយខ្លួនឯង មានន័យថាការធ្វើអ្វីមួយមនុស្សម្នាក់ៗត្រូវហ៊ាន ទទួលខុសត្រូវលើការប្រព្រឹត្តរបស់ខ្លួន ដោយមិនគេចវេសពីការពិត និងមិនទម្លាក់កំហុសលើអ្នកដទៃ ។ ជាឧទាហរណ៍ ក្នុងនាមយើងជាឪពុកម្តាយគឺ ត្រូវមានទំនួលខុសត្រូវក្នុងការចិញ្ចឹមបីបាច់រក្សា និងអប់រំកូនចៅឲ្យក្លាយជាមនុស្សល្អ ...
ដែលហៅថា តម្លាភាពគឺជា ការបើកចំហការស្មោះត្រង់គ្មានការលាក់លៀម ដោយបង្កលក្ខណៈឲ្យមានការចូលរួមដ៏សុទ្ទចិត្ត និងរីករាយក្នុងទិដ្ឋភាពសង្គម នយោបាយ សេដ្ឋកិច្ច វប្បធម៌ ។ល។ ហើយការងារប្រកបដោយតម្លាភាពធ្វើឲ្យមនុស្សនិងសង្គមដូចជា ៖ • មានជំនឿទុកចិត្តគ្នា • មានទំនាក់ទំនងល្អ ការគោរពសិទ្ធិគ្នា • មានការសហការគ្នាបានល្អ • មានស្មារតីសាមគ្គីភាព • មានសេចក្តីក្លាហានហ៊ានទទួលខុសត្រូវ • មានការចេះគ្រប់គ្រង់ខ្លួនឯង គ្មានចិត្តលោភលន់ • មានការយកចិត្តទុកដាក់ចំពោះខ្លួនឯងនិងអ្នកដទៃ • មានមនសិការជាតិហ៊ានលាតត្រដាងការពិត • មានការអភិវឌ្ឍឆាប់រហ័ស និងមានសន្តិភាព • មិនមានបក្សពួកនិយម ញាតិនិយម
ការប្រារព្ធពិធីបុណ្យប្រពៃណីជាតិមានគោលបំណងដូចតទៅ ៖ • ចូលរួមកសាងសមិទ្ធផលក្នុងផ្នែកសាសនា និងលើកកម្ពស់ផ្នែកសាសនា ។ • បង្ហាញពីការចេះសាមគ្គី រូបរួមគ្នាជាធ្លុងមួយក្នុងការកសាង សហគមន៍ • លះបង់នូវអំពើអាក្រក់ទាំងឡាយ • រំ ឭក នឹកគុណនិងសងគុណបុព្វការីជន • ជួយបន្ធូរសតិអារម្មណ៍ឲ្យមានភាពធូរស្បើយមួយកម្រិត • រក្សាបាននូវកេមរតកវប្បធម៌ដ៏ល្អរបស់ខ្មែរ • ជាអត្តសញ្ញាណនៃជាតិខ្មែរ ។ល។
ដើម្បីសម្រចបាននូវសុភមង្គលគ្រួសារឪពុកម្តាយត្រូវយកចិត្តទុកដាក់ និងប្រតិបត្តិតាមចំណុចមួយចំនួនដូចខាងក្រោម ៖ • មានទំនាក់ទំនង់ល្អជាមួយសមាជិកគ្រួសារ គ្រប់រូបពោលគឺ បង្កើតបរិយាកាស សប្បាយរីករាយ និងយល់ពីសេចក្តីត្រូវការរបស់សមាជិកគ្រប់រូប ។ • យល់ពីធុរៈសំខាន់នៃការស្រឡាញ់ និងយកចិត្តទុកដាក់ចិញ្ចឹមបីបាច់ថែរក្សាក្រុមគ្រួសារ • រកប្រាក់ចំណូលដើម្បីទំនុកបម្រុងគ្រួសារ • ធ្វើការសម្រេចចិត្តដោយផ្អែកលើផលប្រយោជន៍រួមនៅក្នុងគ្រួសារ • ធ្វើជាគំរូល្អ ដល់គ្រួសារ • អប់រំកូនឲ្យកូនមានអាកប្បកិរិយា និងសីលធម៌ល្អ • ស្រឡាញ់កូនឲ្យបានស្មើៗគ្នា • បំពេញតម្រូវការរបស់កូនទាំងផ្លូវកាយ ចិត្តសម្ភារៈឲ្យសមស្របតាមធនធាន ឬ លទ្ធភាពមាន • ចេះស្តាប់ហេតុផល និងមានការអត់ធ្មត់ ។