សាសនា និងសង្គមមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធមិនអាចកាត់ផ្តាច់បានទេ ។ តួនាទីសង្គមចំពោះសាសនា • ប្រជាជន សាសនិក អ្នកស្រុកអ្នកភូមិ សមាជិកសង្គមគឺជា ស្ថាបនិកជំនឿសាសនាតាមកម្រិតនៃទស្សនៈយល់ដឹងរបស់ខ្លួន ហើយធ្វើការកែលម្អទៅតាមសម័យកាលទៅតាមការនិយមរហូតបង្កើតបានជាអង្គការសាសនាដែលមានអត្ថិភាពមកដល់់សព្វថ្ងៃនេះ ។ • សមាជិកសង្គម គឺជាអ្នកកំណត់ទីសក្ការៈបូជារបស់សហគមន៍ សង្គម ហើយនាំគ្នាកសាងវត្តអារាម ព្រះវិហារ សម្បត្តិវប្បធម៌ លទ្ធកម្ម រៀបចំឲ្យមានវិធីប្រតិបត្តិផ្សេងៗ ខុសប្លែកគ្នាតាមជំនឿសាសនានីមួយៗរៀងខ្លួនបង្កើតបានជាទំនៀមទំម្លាប់ប្រពៃណី ហើយនាំគ្នាប្រតិបត្តិតៗគ្នារៀងមក ។ • ឧបាសក ឧបាសិកា សាសនិកគាំទ្រផ្នែកជីវភាពសម្ភារៈទាំងផ្នែកជីវភាពស្មារតីដល់សាសនាបានបញ្ជូនបុត្រធីតាឲ្យទៅបួសរៀនដើម្បីរក្សា ...
vrean.com Latest Questions
ពុទ្ធពរសម័យពុទ្ធកាលផ្សាភ្ជាប់និងការអប់រំ ។ នៅសម័យពុទ្ធកាលព្រះពុទ្ធពរមាន ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ។ • អាយុៈ ត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ច ដើម្បីរក្សាការពារអាយុជីវិតឲ្យគង់វង្ស កុំយកអាយុជីវិតទៅប្រលែងនិងគ្រោះថ្នាក់ ពិសេសពេលធ្វើចរាចរណ៍បើកបរមិនត្រូវប្រមាថចំពោះគ្រោះថ្នាក់ឡើយ ។ • វណ្ណៈ ត្រូវរក្សាអនាម័យខ្លួនប្រាណជាប្រចាំ ថែរក្សាបរិស្ថាន ។ • សុខៈ បុគ្គលម្នាក់ៗត្រូវស្ងប់ចិត្តអារម្មណ៍ មិនត្រូវប្រើហឹង្សា បុគ្គលស្ងប់នាំដល់គ្រួសារស្ងប់ ហើយសហគមន៍ក៏ស្ងប់ ឯសង្គមជាតិក៏មានសន្តិភាពដែរ ...
ចំពោះសមាសភាព ដែលត្រូវហាមឃាត់មិនឲ្យចូលក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគឺ ៖ • ព្រះមហាក្សត្រ • ក្រុមប្រឹក្សាធម្មនុញ្ញ • ស្ថាប័ននីតិបញ្ញត្តិ • ស្ថាប័នរដ្ឋាភិបាល • ស្ថាប័នតុលាការ • មន្រ្តីរាជការ កងកម្លាំងងប្រដាប់អាវុធក្នុងមុខតំណែង • បុព្វជិតសាសនា • សមាជិកគណបក្សនយោបាយ • ក្រុមប្រឹក្សាឃុំ សង្កាត់ • ទណ្ឌិត ពិរុទ្ធជន អនីតិជន មនុស្សឆ្កួត ។
ប្រទេសកម្ពុជាបានបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តចំនួន ៤ដងរួចមកហើយគឺ នៅឆ្នាំ១៩៩៣ ១៩៩៨ ២០០៣ និងឆ្នាំ ២០០៨ ។ ហើយអាណត្តិទី៥ និងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ ដែលមានគណបក្សនយោបាយចំនួន ៤ ចូលរួមក្នុងការប្រកួតប្រជែងយកសម្លេងគាំទ្រគឺ ៖ • គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ • គណបក្សហ៊្វុនស៊ីនប៉ិច • គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ • គណបក្សប្រជាជនកម្ពុជា • គណបក្សសង្គ្រោះជាតិ • គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
នាយករដ្ឋមន្រ្តីមានភារកិច្ចសំខាន់ៗ ដូចខាងក្រោម ៖ • ទទួលខុសត្រូវជាមួយសមាជិករដ្ឋាភិបាល ចំពោះមុខរដ្ឋសភាអំពីគោលនយោបាយទូទៅ និងសកម្មភាពនៃរដ្ឋបាល • ដឹកនាំការងាររបស់គណៈរដ្ឋមន្រ្តី ចាត់ចែងបញ្ជារាល់សកម្មភាពរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ • ដឹកនាំការចរចារ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សហប្រតិបត្តិការណ៍សេដ្ឋកិច្ច វប្បធម៌ បច្ចេកទេស និងការពារប្រទេស • លើកសំណើដល់គណៈកម្មាធិការអចិន្រៃ្តយ៍ រដ្ឋសភាឲ្យកោះប្រជុំសភាជាវិសាមញ្ញ • លើកសំណើស្តីពី សេចក្តីព្រាងច្បាប់ សេចក្តីស្នើច្បាប់ និងសំណើតែងតាំងផ្លាស់ប្តូរបញ្ចាប់ភារកិច្ច របស់សមាជិករដ្ឋាភិបាលជូនរដ្ឋសភា ព្រឹទ្ធសភា ដើម្បីអនុម័ត • ត្រួតពិនិត្យការងារ សកម្មភាព ...
សីលទីមួយនៃសីលប្រាំរបស់ព្រះពុទ្ធសាសនាគឺ បាណាតិបាតា ហាមប្រមាថ ឬសម្លាប់ជីវិតមនុស្ស និងសត្វ ។ តាមរយៈបម្រាមខាងលើនេះព្រះពុទ្ធបានអប់រំមនុស្សឲ្យចៀសវាងនូវការសម្លាប់ជីវិតមនុស្សសត្វព្រោះថា ៖ • មនុស្សសត្វទាំងអស់សុទ្ធតែស្រឡាញ់ជីវិតរបស់ខ្លួន • ជីវិតសុទ្ធតែមានតម្លៃមិនថាមនុស្ស ឬមិនថាសត្វឡើយ • ការសម្លាប់ជីវិតនាំឲ្យមានពារវេរា និងគំនុំគុំកួន សងសឹកមិនចេះចប់មិនចេះហើយ • ជាអំពើអមនុស្សធម៌សែនឃោរឃៅព្រៃផ្សៃ • ជាការផ្ទុយនិងច្បាប់ធម្មជាតិ ដែលថាសភាវគតិរបស់មនុស្ស សត្វសុទ្ធតែចង់រស់ និងខ្លាចសេចក្តីស្លាប់ • ហេតុនេះហើយ ទើបបានជារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាតា្រ៣២ បានចែងថាទោសប្រហារជីវិតមិនត្រូវឲ្យមានឡើយ ។
ប្រយោជន៍ដែលប្រជាជនទទួលបានពីគោលនយោបាយស្តិពីការកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលក្នុងការកសាងស្ពាន ថ្នល់គឺ ៖ • សិស្ស និស្សិតអាចធ្វើដំណើរទៅសាលារៀនបានស្រួល • ចំណេញពេលវេលាដល់ប្រជាជន អាចសល់ពេលវេលាទៅប្រកបការងារ ឬរបរផ្សេងទៀតដើម្បីរកប្រាក់ចំណូល • កាត់បន្ថយការចំណាយទៅលើការជួសជុលយានជំនិះ មិនចំណាយប្រាក់លើការទិញ គ្រឿងបន្លាស់ យានយន្ត មិនងាយខូច ពន្យាពេលជួសជុល • សន្សំសំចៃប្រែងឥន្ធនៈ ផ្លូវល្អល្បឿនថេរ ប្រើប្រេងអស់តិច ឯតម្លៃឈ្នូលក្នុងការធ្វើដំណើរក៏ទាប • ប្រជាជនមានសុខភាពល្អ កាត់បន្ថយជំងឺផ្សេងៗ ដែលបណ្តាលមកពីធូលីហុយ មិនចំណាយលើការទិញថ្នាំព្យាបាល ឬកាត់បន្ថយពីការគ្រាំគ្រាដោយសារផ្លូវលាក់ ឬគ្រោះថ្នាក់ផ្សេងៗ ...
ប្រភេទមនុស្សដែលចាត់ទុកថាមានសញ្ជាតិខ្មែរមានដូចតទៅ ៖ • ជនជាតិខ្មែរទាំងអស់សុទ្ធតែមានសញ្ជាតិខ្មែរ • ស្រ្តី ឬបុរសបរទេសដែលយកប្តី ឬត្រូវរស់នៅជាមួយគ្នាអស់រយៈពេលបីឆ្នាំចាប់ពីថ្ងៃចុះសំបុត្រ អាពាពិពាហ៍ • កូនដែលកើតពីឪពុកម្តាយបរទេសកំពុងរស់នៅ ស្របច្បាប់ក្នុងប្រទេសកម្ពុជាអស់រយៈពេល៣ឆ្នាំឡើងទៅ • កូនដែលកើតពីឪពុកម្តាយមិនស្គាល់ និងកូនដែលរើសបានក្នុងប្រទេសកម្ពុជាត្រូវចាត់ទុកថាកើតក្នុងប្រទេសកម្ពុជាដែរ (សញ្ជាតិដើមទីកន្លែងកំណើត) • ជនបរទេសអាចសុំចូលសញ្ជាតិខ្មែរបានដោយសញ្ជាតិតូបនីយកម្ម សម្រេចដោយព្រះរាជ្រក្រឹត្យលុះ ត្រាតែបំពេញតាមលក្ខខណ្ឌនៃការចូលសញ្ជាតិ • ជនបរទេសដែលមានលិខិតអនុញ្ញាតិវិនិយោគទុនពីរក្រុមប្រឹក្សាអភិវឌ្ឍដែលបានចំណាយទុនចាប់ពី ២៥០លានឡើងទៅ • ជនបរទេសណាដែលបានធ្វើអំណោយជាប្រាក់ដល់ថវិកាជាតិចាប់ពីមួយពាន់លានរៀលឡើងទៅម្រាប់ជាផលប្រយោជន៍ដល់ការស្តារ និងកសាងសេដ្ឋកិច្ចជាតិ • ជនបរទេសដែលមានសហព័ន្ធ ឬកូនដែលមានអាយុតិចជាង១៨ឆ្នាំ ដែលមានបំណងចូលសញ្ជាតិខ្មែរអាចសុំចូលជាសញ្ជាតិតូបនីយកម្មជាដង្វាយគ្រួសារ ។
គណៈកម្មាធិការអចិន្ត្រៃយ៍មាន ៖ • ប្រធានរដ្ឋសភា • អនុប្រធានទាំងពីរ • ប្រធានគណៈកម្មការជំនាញទាំង៩ • ប្រធានរដ្ឋសភាសុំប្រធាននៃគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភា • ធានាដំណើរការរដ្ឋសភាក្នុងចន្លោះសម័យប្រជុំនីមួយៗ • សម្រេចពីរបៀបវារៈប្រជុំពេញ អង្គសម្រេចកិច្ចការធំៗរបស់រដ្ខសភា • គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាមានអាណត្តិរស្មីនីតិកាលរដ្ឋសភា • គណៈកម្មាធិការអចិន្រ្តៃយ៍ ត្រូវតែងតាំងដោយព្រះរាជក្រិត្យ ។
និយាយពីគោលការណ៍បង្កើតរាជរដ្ឋាភិបាលកម្ពុជាមានដូចតទៅ ៖ • តាមមតិស្នើរសុំពីប្រធាន និងមតិឯកភាពពីអនុប្រធានទាំងពីនៃរដ្ឋសភា ព្រះមហាក្សក្រទ្រង់បានតែងតាំងវីរជនមួយរូបក្នុងចំណោមតំណាងរាស្រ្តនៃគណបក្សឈ្នះឆ្នោតឲ្យធ្វើនាយករដ្ឋមន្រ្តី • នាយករដ្ឋមន្រី្តនាំសហការីដែលជាតំណាងរាស្ត្រ ឬសមាជិកគណបក្សតំណាងក្នុងសភា ដែលផ្គត់ផ្គងឲ្យកាន់តំណែងក្នុងរដ្ឋាភិបាលទៅសុំសេចក្តី ទុកចិត្តពីររដ្ឋសភា • រដ្ឋសភាបោះឆ្នោតផ្តល់ទំនុកចិត្តព្រះមហាក្សត្រទ្រង់ចេញប្រះរាជក្រិត្យតែងតាំងគណៈរដ្ឋមន្រ្តី • មិនចូលកាន់តំណែងគណៈរដ្ឋមន្រ្តីធ្វើសច្ចាប្រណិធានចូលកាន់តំណែង ។