សាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ឬអាឡឺម៉ង់ខាងកើតបានបិទព្រំដែនប្រទេសទាំងពីរយ៉ាងជិតនៅថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៦១។
vrean.com Latest Questions
មហាសន្និបាតអនុម័តរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យប្រព្រឹត្តពីថ្ងៃ ១៥ ដល់១៩ ធ្នូ ១៩៧៥ ដោយសមាជិក ១០០រូប។ បានប្រកាសឪ្យប្រើប្រាស់នៅថ្ងៃ ៥ មករា ១៩៧៦។
ដើម្បីអូសទាញប្រជាជនខ្មែរឪ្យគាំទ្រខ្លួន ពួកខ្មែរក្រហមបានធ្វើសកម្មភាពដូចជា៖ • ប្រមូលប្រជាជនឪ្យចូលរួមចលនាតស៊ូ • ផ្សព្វផ្សាយមនោគមន៍វិជ្ជាដល់ពួកនិស្សិតនៅតាមទីក្រុង • ប្រឆាំងជាមួយពួកមូលធននិយមដែលពុករលួយ • ថានឹងធ្វើឪ្យប្រជាជនមានភាពស្មើគ្នា គ្មានការកេងប្រវ័ញ • ប្រើប្រាស់ប្រជាប្រិយភាពរបស់សម្ដេច នរោត្តម សីហនុ។
វិភាគ ជាការបំបែកអ្វីដែលសាំញាំឱ្យទៅជាងាយ បំបែកពីវត្ថុទៅជាធាតុផ្សំ
សមិទ្ធិផលសម័យរាស្រ្ដនិយមគឺ ៖ វិស័យកសិកម្ម • ផលស្រូវនៅឆ្នាំ ១៩៥៥ ទទួលបាន ១ ៤៨៥ ០០០ តោន ហើយនៅឆ្នាំ ១៩៦៨ បាន ៣២៥ ០០០ តោន ។ • ផលកប្បាសនៅឆ្នាំ ១៩៦៤ ទទួលបានតោន ៥០០០ តោន ក្នុងនោះ ២០០តោន បម្រើរោងចក្រតម្បាយក្នុងស្រុកយើង ...
សង្រ្គោមស៊ីវិលនៅកម្ពុជានាសម័យសាធារដ្ឋខ្មែររយៈ ពេល៥ឆ្នាំពី ឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ បានបង្កវិនាសកម្មដល់ប្រទេសជាតិនិងមាតុភូមិដូចជា ៖ • ប្រទេសជាតិទាំងមូលក្លាយជាទីរហោស្ថានអំពើចោរកម្មហឹង្សា អាណាធិតេយ្យការ អត់ឃ្លានអតិផរណា សាច់ប្រាក់ និងទំនិញ…………។ • កុមារជាច្រើនត្រូវបានស្លាប់ជាបន្ដបន្ទាប់ដោយសារការអត់ឃ្លាន.និងជំងឺ…។ • ប្រជាជនកម្ពុជានៅតាមបណ្ដោយខេត្ដមូយចំនួនភ័យខ្លាចហើយភៀសខ្លួនមកភ្នំពេញ • ប្រជាជនកម្ពុជាជាង១លាននាក់បានត្រូវស្លាប់និងរបួស • បំផ្លាញគេដ្ឋានរចនាសម្ព័នសង្គមនិងសេដ្ឋកិច្ចពី៧០%ទៅ៨០%ត្រូវបានបំផ្លាញទាំងស្រុង។ • វាលស្រែក្លាយជាចម្ការមីន និងរណ្ដៅគ្រប់បែក បឺ ៥២(B-52) • បំផ្លាញឫសគល់ប្រព័ន្ធអប់រំពោលគឺសិក្សាទាំងអស់ ត្រូវបានបិទទ្វាលែងដំណើរការ • សំណង់អគារសាធាណៈ រោងចក្រឧស្សាហកម្មនិង ចម្ការកៅស៊ូត្រូវបានបំផ្លាញនិងបាត់បង់ • ធ្វើឲ្យសង្គមជាតិទំាងមូលមានលក្ខណៈអសកម្មក្នុងការអភិឌ្ឍន៍ជាតិ ។
ដើម្បីទប់ស្កាត់ការភៀសខ្លួនចេញនៃប្រជាជនរបស់ខ្លួន រដ្ឋាភិបាលដោយសារ ៖ • បិទច្រកចេញចូលក្រុងប៊ែរឡាំង • កសាងកំពែងកាត់ទីក្រុងប៊ែរឡាំងមានប្រវែង ៤២Km។
ឧស្សាហកម្មនៅតាមសាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឬអាឡ៉ម៉ង់ខាងកើតត្រូវបានប្រមូលផ្តុំទៅតាមផែ្នកផលិតផលដែលមាន ១៣២ កន្លែងទូទាំងប្រទេសដែលបែងចែកជាផ្នែកធំៗរួមមានគីមី គ្រឿងម៉ាស៊ីន អេឡិចត្រូនិចព្រមទាំងរោងចក្រស្លដែកវាយនភ័ណ្ឌ អុបទិច និងរថយន្ត។នៅក្នុងរោងចក្រនីមួយៗគេត្រូវប្រើមនុស្សយន្តជំនួសមនុស្សដើម្បីបំពេញកង្វះខាតកម្មករជំនាញ។
បានជានៅក្រោយថ្ងៃរំដោះរដ្ឋាភិបាលបង្កើតក្រុមសាមគ្គីបង្កបង្កើនផល ឬក្រុមប្រវាស់ដៃដើម្បីជួយសម្រាលកន្ទុកស្រ្ដីមេម៉ាយ ក្មេងកំព្រា និងមនុស្សចាស់ជរា ព្រោះពួកគ្មានឧបករណ៍សម្រាប់បង្កបង្កើនផល។