សមិទ្ធិផលសម័យរាស្រ្ដនិយមគឺ ៖ វិស័យកសិកម្ម • ផលស្រូវនៅឆ្នាំ ១៩៥៥ ទទួលបាន ១ ៤៨៥ ០០០ តោន ហើយនៅឆ្នាំ ១៩៦៨ បាន ៣២៥ ០០០ តោន ។ • ផលកប្បាសនៅឆ្នាំ ១៩៦៤ ទទួលបានតោន ៥០០០ តោន ក្នុងនោះ ២០០តោន បម្រើរោងចក្រតម្បាយក្នុងស្រុកយើង ...
vrean.com Latest Questions
វិស័យឩស្សាហកម្មទេសចរណ៍អូស្រ្តាលីមួយផ្តល់ប្រភពចំណូលដ៏ធំមួយដែរ ។ លំហូរភ្ញៀវទេសចរណ៍បានកើននៅពេលក្រោយសង្រ្គាមលោកលើកទី២ គឺ ២.៥ លាននាក់ រហូតដល់ ៦.៥ លាននាក់ ភាគច្រើននៃភ្ញៀវទាំងនោះគឺមកពីទ្វីបអាស៊ី ។ នៅក្នុងឩស្សាហកម្មទេសចរណ៍ក៏មានទុនវិនិយោគមកពីជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរី សម្រាប់អភិវឌ្ឍន៍សំណង់សណ្ឋាគារលំដាប់ផ្កាយបីជាច្រើនកន្លែង ។
ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច រាជរដ្ឋាភិបាលលោក ក្លេមិន អាត់លី បានធ្វើជារូបនីយកម្មចាប់ពីរោងចក្រ ធនាគារ ផ្លូវដែក កំពង់ផែ ធនធានរ៉ែ និងធ្យូងថ្ម ផ្សេងៗជាច្រើនទៀត ។
កត្តាដែលធ្វើឪ្យប្រទេសអ៊ីតាលីមានភាពល្បីល្បាញខាងស្ថាបត្យកម្មមាន ៖ • ជាប្រទេសរក្សាមរតកដែលបានបន្សល់ទុកចិត្តពីខចក្រភពរ៉ូមនិងប៊ីសង់ដើម ដូចជាព្រះវិហារសិ ម៉ាក់ដែលបានកសាងឡើងនៅឆ្នាំ ១០០០នៃ គ.សនៅក្នុងទីក្រុងវើនី ។ • ជនជាតិអ៊ីតាលីជាជនជាតិដែលមានស្នាដៃផ្ទាល់ខ្លួនដូចជាវិហារសិនពីទ័រនៅកណ្ដាលក្រុងរ៉ូមដ៏ល្បីល្បាញដែលសាងសង់ឡើងនៅឆ្នាំ ៣៣០ នៃគ.ស ដែលជាស្ថាប័ត្យកម្ម ដំបូងនៅមជ្ឈិមសម័យ ។
សេដ្ឋកិច្ចប្រទេសប៉ូឡូញពឹងផ្អែកលើវិស័យឧស្សាហកម្មនិងកសិកម្ម។
ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន គេបានធ្វើដូចតទៅ ៖ • ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗនៅលើរៀបចំដី ជម្រើពូជ ។ • ការបង្កើតប្រព័ន្ធស្រោចស្រពធំៗ • ការប្រើប្រាស់ដីឪ្យអស់លទ្ធភាព ក្រោមពាក្យស្លោក បដិវត្តន៍បៃតង ។ • លើកកម្ពស់វិស័យកសិកម្មនៅតាមបណ្ដាប្រទេសជាច្រើនលើសសកលលោក ។ • បង្កើតឧបករណ៍នេសាទធំៗ ឪ្យមានលទ្ធភាពពង្រីងផលិតផលនេសាទសមុទ្រ ដើម្បីជួយផ្គត់ផ្គងកង្វះខាតម្ហូបអាហារ ។
កងទ័ពជាតិនៅប្រទេសវៀតណាមត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ១៩៤៤ ដោយបក្សកុំមុយនីស្ដឥណ្ឌូចិន ។
នៅឆ្នាំ ១៩៧៥ សមាជិកសំខាន់ៗ គណៈកម្មាធិការមជ្ឈិមបក្សកុំមុយនីស្ដកម្ពុជារួមមាន ប៉ុល ពត នូលជា សោភឹម អៀងសារី សុនសេង ឈិតជឿន ( តាម៉ុក ) និង វ៉នវ៉េត ។
បានជាសាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់ខាងកើតមានការធ្លាក់ចុះខាងសេដ្ឋកិច្ចពីព្រោះ ៖ សក្ដានុពលនៃសន្ទុះសេដ្ឋកិច្ចអាឡឺម៉ង់ខាងលិចមានការរីកចម្រើនយ៉ាងខ្លាំងដែលជាហេតុអូសទាញប្រជាជនអាឡឺម៉ង់ខាងកើតឲ្យភៀសខ្លួនមកកាន់អាឡឺម៉ង់ខាងលិចដើម្បីស្វែងករការងារនិងសុភមង្គាលថ្មី។