vrean.com Latest Questions
ស្ថានភាពសេដ្ឋកិច្ចបារាំងមុនសង្គ្រាមលោកលើកទី១មានគឺប្រទេសបារាំងមានស្ថានភាពកសិកម្មនៅយឺតយ៉ាវមិនទាន់មានភាពទំនើបតែមានការរីកចម្រើនខាងផ្នែកឩស្សាហកម្មទំនើបមានមធ្យោបាយដឹកនាំលូតលាស់ទាន់សម័យ និងផ្នែកហិរញ្ញវត្ថុរឹងមាំលើឆាកអន្តរជាតិ ។នៅពេលនោះផងដែរយើងឃើញថាប្រទេសបារាំងបានដាក់អាណានិគមលើប្រទេសដទៃដែលជាហេតុនាំឱ្យប្រទេសបារាំងអាចទាញយកផលចំណេញពីប្រទេសក្រោមអាណានិគមមកអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចក្នុងប្រទេសរបស់ខ្លួន ។ដូចនេះយើងអាចសរុបបានថាសេដ្ឋកិច្ចបារាំងនាសម័យនោះមានភាពរីកចម្រើន ។
ព្រៃឈើជាប្រភពនៃ៖ • ការស្រូបយក និងស្ដុកឧស្ម័នកាបូនិច • សម្របសម្រួលងាកាសធាតុមិនក្ដៅពេក និងមិនឲ្យត្រជាក់ពេក • ផ្ដល់មនុស្សនូវវត្ថុធាតុដើមដូចជាថ្នាំសង្កូវ រុក្ខផល ក្ដារ ជម្រកសត្វ។ល។
គេចែកសេចក្តីប្រាថ្នារបស់មនុស្សជា២ប្រភេទគឺ៖ • បំណងៈ សំដៅលើអ្វីមួយដែលមនុស្សចង់បានឬមានគម្រោងចង់ធ្វើ។ បំណងគឺជាសភាពផ្លូវចិត្តរបស់មនុស្ស ដែលមនុស្សដឹងខ្លួននៅពេលគេប្រទះឃើញអ្វីមួយដែលហាក់ដូចជាមានប្រយោជន៍សំខាន់ចំពោះគេ។ • ចំណង់ៈ ជាសេចក្តីប្រាថ្នា ឬអារម្មណ៍ខ្លាំងក្នុងការចង់បាន ឬចង់ធ្វើអ្វីមួយដែលបង្ហាញឱ្យឃើញច្បាស់លាស់ជាបង្គួរ។
បានជាប្រធានាធិបតីទី នៃសាធារណរដ្ឋទី៥នៃប្រទេសបារាំង បានលាឈប់ពីតំណែងនៅឆ្នាំ ១៩៦៨ ព្រោះ ៖ • កសិករលក់ផលិតកម្មមិនចេញ • កម្មករបាត់បង់ការងារដោយសារការរីកចម្រើនផ្នែកបច្ចេកទេស • វិស័យដឹកជញ្ជូនឈប់ដំណើរការ • ពាណិជ្ជករតូចតាចក្ស័យធន ។
សាកលវិទ្យាល័យដែលមានវ័យចំណាស់ជាងគេនៅអាឡឺម៉ងមានឈ្មោះ ហេដេ ប៊ែរ សាងសង់ឡើងនៅឆ្នាំ ១៣៥៦ ។
សាធារណៈរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឬ អាឡឺម៉ង់ខាងកើត មានគណបក្ស នយោបាយតែមួយគត់ គឺឈ្មោះថា គណបក្សកុំមុយនីស្ដ ដែលកាន់កាប់លើផ្នែក ផ្នែកនយោបាយ និងសេដ្ឋកិច្ច ។
លោករូស្វែលរៀបចំផែនការនេះរយៈពេល ១០០ថ្ងៃ ដែលជំហានដំបូងបង្កើតភ្នាក់ងាររដ្ឋបាលសហព័ន្ធនៅឆ្នាំ ១៩៣៣ ដើម្បីជួយដល់អ្នកអត់ឃ្លាន អ្នកគ្មានជម្រកអស់ទឹកប្រាក់ ៥០០លានដុល្លារ សម្រាប់ផ្ដល់អាហារ សម្លៀកបំពាក់ និងការងារ។ ភ្នាក់ងាររដ្ឋបាលទៅនោះមាន ៖ • ភ្នាក់ងារកិច្ចការរដ្ឋបាលស៊ីវិល មានទិសដៅបង្កើតមុខរបរឪ្យបានជ្រើសដូចជា កសាងផ្លូវ សាលារៀន អាកាសយានដ្ឋាន ស្ពាន មន្ទីរពេទ្យ និងនាវាចំបាំង ដើម្បីផ្ដល់ការថារដល់អ្នកការងារធ្វើ។ • ភ្នាក់ងារកិច្ចការសាធារណៈ សម្រាប់ជួយដល់កសិករដោយបង្កើតភ្នាក់ងារកសិកម្មជួយដលើកសិករ ដើម្បីបង្កើនប្រាក់ចំណួល។ • ភ្នាក់ងារមូលនិធិសាជីវកម្មកម្ចី ...
បានជាបញ្ហាភៀសខ្លួននាំឲ្យមានផលវិបាកដល់សេដ្ឋកិច្ចអាឡឺម៉ង់ខាងកើត ព្រោះបាត់បង់ធនធាមនុស្ស ដូចជាបញ្ញាវ័ន្ត វិជ្ជបណ្ឌិត កម្មករជំនាញ… ។
នៅឆ្នាំ ១៩៧០សហរដ្ឋអាមេរិក ប្រឈមមុខនឹងបញ្ហា ៖ • បញ្ហាសេដ្ឋកិច្ច រកទីផ្សារលក់ផលិតផលឩស្សាហកម្ម និងសព្វាវុធ ។ • បញ្ហាទីក្រុង គ្រឿងញៀន ឆក់ប្លន់ ពេស្យាចា របៀបរស់នៅរបស់ៀយុវជនបែបហ៊ីពី ។ • បញ្ហារបប ជម្លោះក្នុងរង្វង់អ្នកដឹកនាំ ពីបញ្ហានីតិកម្មរវាងប្រធានាធិបតី និងសភា ។