ប្រជាជនអ៊ីតាលីភាគច្រើនរស់នៅតំបន់ដែលកុះករជាងគេគឺតំនប់ឧស្សាហកម្មនិងក្រុងធំៗដូចជារ៉ូមមីឡង់និងណាប់ហើយប្រជាជនដែលមានជិវភាពខ្ពស់គឺស្ថិតនៅផ្នែកខាងជើងនៃ ប្រទេស។
vrean.com Latest Questions
ចលនាតស៊ូដើម្បីឯករាជ្យជាតិក្នុងប្រទេសកម្ពុជាចែកជា២ផ្នែកគឺ៖ • ការតស៊ូដោយអាវុធដឹកនាំដោយកម្លាំងនៃចលនាតស៊ូខ្មែរឥស្សរៈដែលមានការជួយគាំទ្រពសំណាក់កងកម្លាំងវៀតមិញ • ការតស៊ូដោយសន្តិលវិធីដឹកនាំដោយសម្តេចព្រះនរោត្តមសីហនុ ( នយោបាយការទូត ) ។
ដើម្បីការពារប្រភពទឹកកុំឲ្យមានការបំពុលយើងត្រូវធ្វើដូចជា៖ • មិនសង់បង្គន់ក្បែរទឹក និងប្រភពទឹក • មិនសង់ប្រព័ន្ធបង្ហូទឹក ស្អុយចូលក្នុងប្រភពទឹក • មិនចោលសំរាមផ្សេងៗទៅក្នុងទឹក • មិនប្រើប្រាស់ថ្នាំគីមី ក្នុងវិស័យកសិកម្ម • ធ្វើរបងព័ទ្ធជុំវិញប្រភពទឹកដែលប្រើប្រាស់ប្រចាំថ្ងៃ • មិននេសាទហួសកម្រិត ព្រោះត្រីក៏ធ្វើឲ្យទឹកថ្លាដែរ • ដាំដើមឈើឲ្យបានច្រើនបន្ថែមទៀត • ថែរក្សាបរិវេណជុំវិញប្រភពទឹកឲ្យមានអនាម័យ…។
មាត្រានៃកតិកាសញ្ញាអន្តរជាតិ មាត្រាមួយចំនួនដែលទាក់ទងនឹងសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ • មាត្រា ១ ប្រជាជាតិទាំងអស់មានសិទ្ធិស្វ័យសម្រេច ។ ដោយអាស្រ័យនូវសិទ្ធិនេះប្រជាជាតិទាំងអស់មានសេរីភាពក្នុងការប្រកាន់យកគោលជំហរនយោបាយ និងខិតខំអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌របស់ខ្លួនដោយសេរី ។ • មាត្រា ២ ប្រើប្រាស់ជាអតិបរមានូវធនធានដែលខ្លួនមាន សម្រាប់ធ្វើឱ្យមានការរីកចម្រើនជាលំដាប់ ពីការសម្រេចបានដោយពេញលេញនូវសិទ្ធិទាំងអស់ដែលទទួលស្គាល់ក្នុងកតិកាសញ្ញានេះតាមមធ្យោបាយសមស្រប ដោយមានរួមបញ្ចូលជាពិសេសនូវការអនុវត្តវិធានការខាងផ្លូវច្បាប់ ។ • មាត្រា ៣ សិទ្ធិស្មើគ្នារវាងបុរស និងស្រ្តីក្នុងការប្រើប្រាស់សិទ្ធិទាំងអស់ខាងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងផ្នែកវប្បធម៌ ...
វិសមភាពរបស់មនុស្សមានផ្នែកសំខាន់ដូចជា៖ • វិសមភាពធម្មជាតិៈ មនុស្សមានវិសមភាពតាំងពីកំណើតដូចជា វិសមភាពផ្នែកកោសល្យ សម្បទា.. • វិសមភាពនិម្មិត្តៈ កើតឡើងដោយសារលក្ខខណ្ឌនៃសង្គម និងដោយសារប្រាក់កាសទ្រព្យសម្បត្តិ។
របបកម្ពុជាប្រជាធិបតេយ្យបានធ្វើបាបប្រជាជនកម្ពុជាដូចជា • ពួកខ្មែរក្រហមបានបង្ខំឱ្យប្រជាជនធ្វើការពី ១២ ម៉ោងទៅ ១៥ ម៉ោងក្នុងមួយថ្ងៃ • ឱ្យហូបតែបបររាវលាយត្រកូន ព្រលឹត គល់ចេក គល់ចេក គល់ល្ហុង • គ្មានសម្លៀកបំពាក់សមរម្យ គ្មានជម្រក គ្មានថ្នាំសង្ហូវ និងបំបិទសិទិ្ធសេរីភាពទាំងអស់ • ប្រជាជនកម្ពុជាត្រូវរស់នៅរួមគ្នា ហូបរួមគ្នា និងធ្វើការរួមគ្នាដូចសម័យបុព្វកាល • គ្មានកម្មសិទ្ធិឯកជន…។
ដើម្បីកាត់បន្ថាយទៅនឹងអតិផរណាតើរារដ្ឋាភិបាលរបស់លោកស្រី ម៉ាការ៉េ ថាត់ឆឺ បានបន្ថយទៅលើការចំណាយមុខងារសាធារណៈដូចជា៖ • កាត់បន្ថយលើការចំណាយក្រសួងអប់រំ៦% • កាត់បន្ថយលើការចំណាយក្រសួងបិស្ថាន៩% • កាត់បន្ថយលើការចំណាយក្រសួងអភិវឌ្ឍន៍៤៥%(កាត់បន្ថយលើការសាងសង់នំនៅដ្ឋាន) • តម្លើងទៅលើកកងកម្លាំងសណ្ដាប់ធ្នាប់៣០% • តម្លើងទៅលើសេវាសុខភាព២១%
រាជរដ្ឋាបាលកម្ពុជាប្រកាសថ្ងៃកាន់ទុក្ខគោរពព្រះវិញ្ញាណក្ខន្ធជាផ្លូវការចំនូន០៧ថ្ងៃគិតចាប់ពីថ្ងៃទី១៧ខែតុលាឆ្នាំ២០១២ដល់ថ្ងៃទី២៣ខែតុលាឆ្នាំ២០១២។
បរិស្ថានគ្រប់ដណ្តប់សម្រាប់អនុវត្តយុទ្ធសាស្រ្តទាំងមូលមាន៤គឺ ៖ • ទី១ គឺសន្តិភាព និងស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម • ទី២ គឺភាពជាដៃគូរក្នុងការអភិវឌ្ឍរួមមាន ភាពជាដៃគូរជាវិស័យឯកជន និងសហគមន៍អ្នកផ្តល់ចំនួយព្រមទាំងភាពជាដៃគូរជាមួយសង្គមស៊ីវិល • ទី៣ បរិស្ថានម៉ាគ្រូសសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានលក្ខណៈអនុគ្រោះ • ទី៤ សមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងក្នុងពិភពលោក ។
សង្គ្រាមត្រជាក់កើតឡើង និងបញ្ចប់នៅឆ្នាំ ១៩៤៥ – ១៩៩១។