បញ្ហាកំណើនប្រជាជនយ៉ាងឆាប់រហ័ស បានបង្កឪ្យមានវិបត្តិ ស្បៀងអាហារកើតឡើង។ ដូច្នេះដើម្បីកាត់បន្ថយវិបត្តិនេះអ្នកវិទ្យាសាស្រ្ដបានធ្វើដូចតទៅ៖ • ប្រើប្រាស់បច្ចេសវិទ្យាថ្មីៗនៅលើរៀបចំដី និងជម្រើសពូជល្អៗក្នុងវិស័យកសិកម្ម • ប្រើប្រាស់ដីឪ្យអស់លទ្ធភាព ក្រោមពាក្យស្លោកថា បដិវត្តន៍បៃតង។ • លើកកម្ពស់វិស័យកសិកម្ម តាមបណ្ដាប្រទេសជច្រើនលើសកលលោក • បង្កើតប្រព័ន្ធស្រោចស្រពធំៗ ហើយពង្រីកផលិតផលនេសាទ សមុទ្រដើម្បីជួយផ្តត់ផ្គង់កង្វះខាយម្ហូបអាហារ។
vrean.com Latest Questions
ប្រទេសកម្ពុជា ចាប់ពីមានរដ្ឋធម្មនុញ្ញ នៅពេលដែលព្រះបាទសសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រ ព្រះចៅក្រុងកម្ពុជា ជារដ្ឋឯករាជ ជាភាគមួយក្នុងសហភាពបារាំងក្នុងឋានៈជាសមាគតរដ្ឋ ទ្រង់ប្រោសព្រះរាជទានដល់ប្រជារាស្ដ្ររបស់ព្រះអង្គ ក្នុងក្របខ័ណ្ឌសីមានៃសន្ធិសញ្ញាទាំងឡាយ ដែលមានរវាងប្រទេសខ្មែរ និងប្រទេសបារាំងនូវរដ្ឋធម្មនុញ្ញមួយ ដែលព្រះអង្គសព្វព្រះរាជឬទ័យចុះព្រះហស្ដលេខានៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ១៩៤៧។
រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋនិងមជ្ឈិមបក្សកុម្មុយនីស្តឆ្នាំ១៩៧៦ រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋ • ខៀវ សំផន ជាប្រធានគណៈប្រធានរដ្ឋ ឬប្រមុខរដ្ឋ • នួន ជា ជាប្រធានសភាតំណាងប្រជាជនកម្ពុជា • ប៉ុល ពត ជានាយករដ្ឋមន្រ្តី • អៀង សារី ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស • វ៉ន វ៉េត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច • សុនសេន ឧបនាយករដ្ឋមន្រ្តី ក្រសួងការពារជាតិ រចនាសម្ព័ន្ធមជ្ឈិមបក្សកុម្មុយនីស្ត • ប៉ុល ...
កត្តាសំខាន់ៗមានៈ • ជញ្ជាំងក្រុងប៊ែរឡាំងត្រូវគេផ្តួលរលំ នៅថ្ងៃទី ១១ វិច្ឆិការ ១៩៨៩ • ការបញ្ចប់សង្គ្រាមត្រជាក់ គឹការដួលរំលំសហភាពសូវៀត ( ១៩៩១ ) • ធ្វើឲ្យរូបិយប័ណ្ណ និងនយោបាយឯកភាពគ្នាតែមួយ ( ១៩៩០ ) • ការដកកងទ័ពសម្ព័ន្ធមិត្ត ( សហរដ្ឋអាមេរិច អង់គ្លេស និងសូវៀត ) ចេញពីទឹកដីអាឡឺម៉ង់ទាំង ២ ...
បញ្ហាសិទ្ធិមនុសុ្សរបស់ស្រ្ដី កុមារ និងគ្រួសាររបស់កម្មករក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម គឺ នៅក្នុងរោងចក្រវាយនភ័ណ្ឌអង់គ្លេស ៣/៤នៃពលករជាស្រ្ដីនិងជាក្មេងៗក្រោមអាយុ ១៨ឆ្នាំ ។ ក្រុមពលករប្រភេទនេះស្ថិតនៅក្នុងលក្ខខណ្ឌដូចគ្នា នឹងមនុស្សពេញវ័យដែរ តែឪ្យប្រាក់ខែតិចតួចណាស់ ។ ក្មេងៗស្ទើរតែគ្មានបានកម្រៃ តែប្រាក់ខែរបស់ពួកគេគឺជាប្រាក់បន្ថែមមួយចាំបាច់ណាស់ ។ ពួកគេងាយស្ដាប់បង្គាប់ ងាយស្រួលទូន្មានណាស់ហើយមាឌតូចៗរបស់គេអាចរំអិលចូលក្នុងរូងចង្អៀតៗយករ៉ែ ឬ ចូលក្រោមម៉ាស៊ីនបាន ។ ការតវ៉ាលើកទី ១ របស់កម្មករ ស្ថិតនៅលើការហាមឃាត់ការងាក្មេងៗនិងការពារស្រ្ដីភេទ ។
កត្តាដែលមានឥទ្ធិពលខ្លាំងទៅរកកសាងប្រព័ន្ធអន្តរជាតិថ្មីមួយទៀត មានដូចជា ៖ • កម្លាំងចលករនៃប្រព័ន្ធសេដ្ឋកិច្ចសកលលោកចដែលបានជម្រុញឪ្យមានការលេចឡើងនូវស្ថេរភាព និងផលវិបាកផ្ទៃក្នុងប្រទេសព្រមទាំងទំនាក់ទំនងលើសកលលោក ។ • កំណើនយ៉ាងខ្លាំងនូវបច្ចេកវិទ្យាយោធាទំនើបៗ ដែលបានក្លាយជាឧបករណ៍នយោបាយ ។ ល ។ • បញ្ហាជារួមដែលបានកើតឡើង ហើយទាមទារឪ្យមានការដោះស្រាយបញ្ហា ទាំងនោះជារួមតាមរយៈថ្នាក់ដឹកនាំរដ្ឋាភិបាល អង្គការអន្តរជាតិ សហគមន៍ ប្រជាជាតិ ។ ល ។
ពិភពលោកពហុសញ្ជតិមានន័យថា ពិភពលោកទាំងមូលនឹងពុំ មានព្រំ ប្រទល់ទេ ជាទឹកដី តែមួយរស់នៅជាមួយមហាជនសញ្ជាតិផ្សេងៗ គ្នាជាច្រើន នេះជាទិសដោះ ចុងក្រោយនៃដំណើរវិវត្តសកលភារូបនីយកម្ម ។
ការកសាងរបបសង្គមនិយមរបស់លោកស្ដាលីនមានលក្ខណៈដូចខាងក្រោម ៖ ការកសាងរបបសង្គមនិយមរបស់លោកស្តាលីន៖ សហភាពសង្គមនិយមសូវៀតមានទិសដៅតែមួយគត់គឺ ការកសាងប្រទេសឲ្យទាន់សហរដ្ឋអាមេរិកដែលជាគូបដិបក្ខធំ ។ ក្រោយពីសង្រ្គាមលោកលើកទី 2 គម្រោងការកសាងប្រទេសត្រូវបានចាប់ផ្ដើមពីជំហាន ដំបូងដោយផ្អែកលើការកសាងផ្នែកផែនការសេដ្ឋកិច្ច ដោយចាប់ផ្ដើមបន្ដអនុវត្តផែនការ ៥ ឆ្នាំលើកទី ៤ និងលើកទី ៥ ។ • ផែនការ៥ឆ្នាំ លើកទី ១ ក្នុងឆ្នាំ (១៩២៨-១៩៣៣) លើកទី ២ ក្នុងឆ្នាំ ...
ពណ៌នាស្ថានភាពសង្គមនិយមនិងសេដ្ឋកិច្ចសហភាពសូវៀតក្រោយសង្រ្គាមលោកលើកទី២ • ស្ថានភាពសង្គម ៖ មានគាបសង្កត់ទៅលើអ្នករិះគន់របបដឹកនាំរបស់ពួកកុំមុយនីសដោយបង្រាបយ៉ាងសាហាវព្រៃផ្សៃព្រមទាំងចាប់យកទៅដាក់គុក ឬដាក់ទណ្ឌកម្មឱ្យធ្វើការយ៉ាងធ្ងន់ធ្ងរបំផុត។ ក្រោយពីមរណៈភាពរបស់ស្តាលីនបានបន្ថយភាពរឹតត្បិតលើសេរីភាពរបស់អ្នករិះគន់ខ្លះ។ ហើយធ្វើឱ្យជីវភាពកាន់តែប្រសើរ។ • សេដ្ឋកិច្ច ៖ សេដ្ឋកិច្ចសហភាពសូវៀតក្រោយសង្រ្គាមលោកលើកទី២បានទទួលរងការខូចខាតយ៉ាងដំណំ។ ការកសាងសេដ្ឋកិច្ចដោយអនុវត្តផែនការ៥ឆ្នាំដែលលទ្ធផលបានជោគជ័យគួរជាទីពេញចិត្តដែលធ្វើឱ្យសេដ្ឋកិច្ចសូវៀតរីកចម្រើនមិននឹកស្មានដល់។ មានការពង្រីកអណ្តូងរ៉ែ ឆ្ពោះទៅពង្រឹងរោងចក្រនិងផ្លូវដែកឱ្យបានច្រើនខ្សែថែមទៀត។ ជំរុញទៅវិស័យបច្ចេកវិទ្យា និងកសិកម្មយ៉ាងខ្លាំង។