បញ្ហាគ្រួសារដែលគេចាប់អារម្មណ៍មានដូចជា ៖ • តួនាទីភេទ • តួនាទីយេនឌ័រ • កូនចិញ្ចឹម • បំណែកចែកការងារក្នុងគ្រួសារ • គ្រួសាររស់នៅបែកពីឪពុក • អាយុរៀបការ • ទំនាក់ទំនងភេទរបស់យុវជនមុន ពេលរៀបការ • កំនើរនៃអត្រាលែងលះ … ។
vrean.com Latest Questions
គ្រប់គ្រង់ប្រកបដោយប្រសិទ្ធិភាពនិងយ៉ាងស័ក្ត័សិទ្ធិ ត្រូវមានធនធានគ្រឹះចំនួន៤ ដូចជា • ធនធានមនុស្ស អ្នកគ្រប់គ្រងនិងនិយោជិក • ធនធានសម្ភារៈ អាគារ ដីធ្លី …។ • ហិរញ្ញវត្ថុ ប្រាក់កាស • ពត៌មាន របាយការណ៍ការងារ របាយការណ៍ ស្រាវជ្រាវ ព្យាករណ៍ … ។
បានជាគេបង្កើតអាស៊ាន ព្រោះមានមូលហេតុដូចជា ៖ • ដើម្បីឪ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចវឌ្ឍនភាពសង្គម និង ការអភិវឌ្ឍន៍វប្បធម៌ ។ • ដើម្បីសន្ដិភាពនិងស្ថេរភាពតំបន់ ។ • ដើម្បីឲ្យមាននូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បច្ចេកទេស វិទ្យាសាស្រ្ដ និងរដ្ឋបាល ។ • ជាការជួយគ្នាទៅវិញទៅមកក្នុងការបណ្ដុះបណ្ដាល និង ការស្រាវជ្រាវ ។ • ជាកិច្ចសហប្រតិបត្តិការផ្នែក វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ការដឹងជញ្ជូននិង ...
ចំណេះដឹងពីសិទ្ធិមនុស្សនិងប្រជាធិតេយ្យក្នុងនាមជាសាស្រ្ដចារ្យមួយរូបប្រយោជន៍ដូចជា ៖ • អាចឪ្យយើងបានច្បាស់ស្ដីពីដែនកំណត់នៃសេរីភាពរបស់ខ្លួន • ធ្វើឪ្យយើងចេះគោរពសិទ្ធិខ្លួនឯងនិងសិទ្ធិរបស់អ្នកដទៃ • អាចធ្វើឪ្យហ៊ានបញ្ចោញមតិ • យើងប្រើប្រាស់សិទ្ធិរបស់យើងក្នុងការជ្រើសរើសអ្នកដឹងនាំដែលយើងពេញមតិ • អាចឪ្យអាចសិស្សចូលរួមសកម្មភាពសង្គមដូចជា ការចូលរួនស្ដីពីសិទ្ធិមនុស្ស និងប្រជាធិតេយ្យជាដើម ។ • ដូចនេះក្នុងនាមយើងជាសាស្រ្ដចារ្យជា ម្នាក់ត្រូវតែសិក្សាស្វែងយល់អំពី គោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រោះជាដំណើរនៃការរស់នៅក្នុងសង្គមនិងវាជួយយើងក្នុងការបង្រៀនសិស្សផងដែរ ។
ការសិក្សាពីវប្បធម៌ អរិយាធម៌ខ្មែរអាចឪ្យអ្នកមានចំណេះដឹង ចំណេះធ្វើ ចំណេះអប់រំ និងចំណេះចេះ រស់នៅក្នុងសង្គម ៖ ក. ចំណេះដឹង • អាចឪ្យយើងស្វែងយល់អំពីជំនឿ សាសនាទំនៀមទំលាប់ការរីកចម្រើនក្នុងសង្គម • ប្រព័ន្ធផ្សព្វផ្សាយ ៖ វិទ្យុ ទួរទស្សនៈ អ៊ីធឺណិត ទូរស័ព្ទ • អភិវឌ្ឍន៍ការអប់រំ ៖ អាចឪ្យយើងយល់ដឹងពីសីលធម៌ គុណធម៌ កីឡា របាំប្រពៃណី ល្បែងប្រជាំប្រិយកម្សាន្ដ…។ ខ. ...
គោលការណ៍នៃការគ្រប់គ្រង់មុខងារសាធារណៈនិងដំណើរការនៃរដ្ឋបាលសាធារណៈមានដូចជា ៖ • គោលការណ៍និរន្តរភាពនៃរដ្ឋភិបាលសាធារណៈ • គោលការណ៍តនិត្យានុកូលភាព • គោលការណ៍សមភាពចំពោះអ្នកប្រើប្រាស់សេវាសាធារណៈ • គោលការណ៍អព្យាក្រឹតភាព អនាគតិ • គោលការណ៍ក្នុងការផ្លាស់ប្ដូរ មន្ដ្រីរាជការទៅតាមតម្រូវការចាំបាច់របស់ រដ្ឋភិបាលសាធារណៈ • គោលការណ៍សមត្ថភាពពិត • គោលការណ៍បរិសុទ្ធភាព • គោលការណ៍ទទួលខុសត្រូវ • គោលការណ៍យុត្តិធម៌ ។
កម្ពុជាចូលជាសមាជិកអាស៊ានទទួលបានគុណសម្បត្តិនិងគុណវិបត្តិ ៖ ក. គុណសម្បត្តិផ្នែកនយោបាយ ក្រោយពេលកម្ពុជាចូលជាកម្ពុជាចូលជាសមជិកអាស៊ានកម្ពុជាទទួលបាន ៖ • កម្ពុជាលេងព្រួយបារម្ភចំពោះរឿងគំរាមកំហែងផ្នែកសន្ដិសុខនិងលែងនៅឯកកោទៀត ។ • កម្ពុជាមានសន្ដិភាពសេរីភាពក្នុងតំបន់ព្រមទាំងអាចដោះស្រាយបញ្ហារួមជាមួយអាស៊ានបញ្ហាព្រំដែននិងបញ្ហានយោបាយប្រចាំតំបន់ដោយសន្ដិវិធី ។ • មានការផ្លាស់ប្ដូរគ្នាផ្នែកចំណេះដឹងវប្បធម៌ព្រមទាំងប្រពៃណីទំនៀមទំលាប់រវាងសមាជិកអាស៊ានទាំង១០ • ផ្លាស់ប្ដូរគ្នាទៅវិញទៅមករវាងប្រព័ន្ធសិក្សាធិការ • កម្ពុជានឹងទទួលបាននូវការខ្ចីប្រាក់ថែមទៀតពីធនាគាអភិវឌ្ឍន៍អាស៊ីនិងបណ្ដាប្រទេសជាមិត្តទាំង៩ ក្នុងអត្រាការប្រាក់ទាបនិងរយៈពេលយូរ ។ • កម្ពុជាលេចមុខមាត់ក្នុងឆាកអន្ដរជានឹងប្រទេសក្នុងសមាគមអាស៊ាន និងមានសិទ្ធិធ្វើសហប្រតិបត្តិការដោយសមភាព ។ • កម្ពុជានឹងទទួលផលប្រយោជន៍យ៉ាងច្រើនខាងផ្នែកកិច្ចការនយោបាយការបរទេសនិងកិច្ចការសេដ្ឋកិច្ច ។ • កម្ពុជាទទួលបានការអភិវឌ្ឍន៍លើវិស័យផ្សេងៗទៀតដូចជាកសិកម្ម កសិឧស្សាហកម្ម ទេសចរណ៍ ។ ល ...
ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អក្នុងសង្គមធ្វើដូចជា៖ • ខិតខំរៀនសូត្រសូត្រឪ្យមានចំណេះដឹង និងជំនាញពិតប្រាកដដើម្បីបំរើសង្គម និងប្រយោជន៍សំរាប់ខ្លួនឯងក្នុងការរស់នៅ • ត្រូវស្វែងយល់ពីច្បាប់សង្គមម និងគោរពឪ្យបានខ្ជាប់ខ្លួន • សិក្សាអំពីក្នុងប្រែប្រួលព្រឹត្តការណ៍ក្នុងសង្គម • កុំប្រព្រឹត្តក្នុងខុសសីលធម៌សង្គម • ចូលរួមគ្រប់សកម្មភាពស័្មគ្រចិត្តក្នុងសង្គម • ចូលរួមក្នុងបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន • ត្រូវខិតខំឪ្យក្លាយខ្លួនជាពលរដ្ឋគំរូក្នុងសង្គម ។
ប្រភេទនៃការរិយាល័យធិបតេយ្យមាន ៨ប្រភេទដូចជា ៖ • រាល់ការប្រតិបត្តិច្បាប់ និងនិតិវិធីគួរតែមានសរសេរជាលាយលាក់អក្សរច្បាស់លាស់ • ត្រូវបែងចែកការងារឪ្យត្រូវតាមជំនាញរបស់គេកុំឪ្យដណើមដំណែងគ្នា • រាល់សកម្មភាពទាំងឡាយត្រូវបានពិនិត្យនិងគ្រប់គ្រង់ទៅតាមលក្ខណៈផ្លូវការដែលរៀបចំទៅតាមឋានានុក្រេមនៃអំណាច មានខ្ពស់ មានទាប ហើយត្រូវផ្ដល់អំណាច មានខ្ពស់ មានទាប ហើយត្រូវផ្ដល់អំណាចឪ្យគ្នាបន្ដបន្ទាប់ ។ យើងជាចៅហ្វាយគេចាំតែយកតែរបាយការណ៍សរុបពីគេ ដើម្បីធ្វើការប្រៀបធៀប និងកែតំរូវ ។ • រាល់ការប្រាស្រ័យទាក់ទងគ្នា គួរតែតាមបញ្ជាទៅតាមដំណាក់កាលនៃការរៀបចំអាចពីក្រោមឡើងលើ ឬពីលើចុះក្រោមកុំឪ្យរំលងនូវចំណុចណាមួយឪ្យសោះ • មុខដំណែងទាំងឡាយគួរតែផ្តល់ឪ្យលើកទឹកចិត្តនូវអ្វីដែលគេ បានសំរេច ជាពិសេសអ្នកដែលមានគុណសម្បត្តិល្អបំផុត • មុខតំណែងអ្នកគ្រប់គ្រង់ការិយាល័យគួរតែបង្កើតឪ្យមានកម្រិតនៃប្រាក់ការងារតាមឋានានុក្រមការងារ
ក្នុងនាមជាពលរដ្ឋខ្មែរមួយរូបតើអ្នកដើម្បីថែរក្សាសម្បត្តិវប្បធម៌របស់ខ្លួនឪ្យ បានស្ថិតស្ថេរគង់វង្ស និងបន្ដចូលរួម លើកដំកើងតម្លៃសីលធម៌សង្គមតម្លៃស្រ្ដីនិងគ្រួសារខ្មែរត្រូវធ្វើដូចជា ៖ • ស្រោចស្រង់ការពារសម្បត្តិវប្បធម៌ជាតិ ជាកេរដំណែលបន្សល់ទុកពីដូចតា • ពង្រីងសកម្មភាពវប្បធម៌ជាតិឲ្យរីកដុះដាលឡើងឈរលើមូលដ្ឋានអប់រំវប្បធម៌ សិល្បៈ • ច្នៃប្រឌិតស្នាដៃសិល្បៈ ឪ្យបានច្រើនដើម្បីបញ្ជាក់ការអះអាងកាន់តែខ្លាំងឡើងនូវប្រភពសិល្បៈបុរាណខ្មែរ • បំពាក់ចំណេដឹងពីវប្បធម៌ជាតិនៅឆាតអន្ដរជាតិ ឪ្យបានផុសផុល និងសកម្មបំផុត • គោរពប្រតិបត្តិខ្ជាប់ខ្ជួនតាមទំនៀមទំលាប់ប្រពៃណីខ្មែរ ស្ដាប់ដំបូន្មានឪពុកម្ដាយ ចាស់ទុំ គ្រូអាចារ្យ ។