លទ្ធផលនៃក្រុមសាមគ្គីបង្កបង្កើនផល ទទួលបានផលល្អ និងអាក្រក់៖ + ផលល្អ • ជួយសម្រាលអ្នកដែលគ្មានកម្លាំងពលកម្មដូចជា ស្រ្ដីមេម៉ាយ ក្មេងកំព្រា និងមនុស្សចាស់ជរា • អាចឪ្យប្រជាជនរស់ផុតពីសេចក្ដីក្ដីស្លាប់ដែលទើបតែចេញផុតពីរបបប៉ុល ពត។ + ផលអាក្រក់ • អ្នកដែលមានកម្មសិទ្ធិឯកជនត្រូវខាតបងនូវអ្វីដែលជារបស់ខ្លួន • ពុំមានកម្មសិទ្ធឯកជន។
vrean.com Latest Questions
ប្រធានាធិបតីមានអាណត្តិ ៧ឆ្នាំ ហើយអាចឈរឈ្មោះបានពីរអាណត្តិ ( ដឺហ្គោល ១៩៥៨-១៩៦៨ ) • មានសិទ្ធិរំលាយសភា • មានសិទ្ធិរុះរើគណៈរដ្ឋមន្រ្តី • ជាអគ្គមេបញ្ជាការលើកងទ័ពជាតិ • ជ្រើសតាំងនាយករដ្ឋមន្រ្តី និងសមាជិករដ្ឋាភិបាល • ទទួលសោរតាំង • ចុះសិទ្ធិសញ្ញាលើក្រឹត្យ និងបទបញ្ជាផ្សេងៗ ។
រ៉ែសរីរាង្គ ជារ៉ែកើតឡើងពីលំនាំនៃវត្ថុមានជីវិតដូចជា កាបូន ធ្យូងថ្ម ប្រេងកាត និងឧស្ម័នធម្មជាតិ។
ភាពសាហាវយង់ឃ្នង់របស់កងទ័ពអាឡឺម៉ងមកលើប្រជាជនបារាំងបណ្ដាលឲ្យកើតមានបញ្ហាប្រជាជនមានការភ័យខ្លាចមិនព្រមចុះចូល ហើយបាននាំគ្នារត់ចូលព្រៃលាក់ ខ្លួននៅតាមតំបន់ភ្នំនិងរាយការណ៍ជាសម្ងាត់ដល់ពួកសម្ព័ន្ធមិត្តអំពីសកម្មភាពរបស់កងទ័ពអាឡឺម៉ង់ ។
ក្រោយសង្រ្គាមលោកលើកទី២ អង្កការសហប្រជាជាតិមានគោលការណ៍ដូចជា ៖ • អង្កការសហប្រជាជាតិផ្នែកលើសសមត្ថភាពនិងអធិបតេយ្យភាពរវាងសមាជិកទាំងអស់ • សមាជិកទាំងអស់ត្រូវតែបំពេញកាតព្ធកិច្ចដោយជឿជាក់លើធម្មនុញ្ញនៃអង្កការសហប្រជាជាតិ • សមាជិកទាំងអស់ត្រូវដោះស្រាយរាល់ជម្លោះអន្ដរជាតិដោយមធ្យោបាយសន្ដិភាពនៅក្នុងលក្ខណ្ឌដែលមានឪ្យខូចខាតដល់សន្ដិភាពសន្ដិសុខនិងយុត្ដិធម៌ • ត្រូវអត់ធ្មត់រាល់អមពើគំរាមកំហែងនិងការប្រើប្រាស់កម្លាំងប្រឆាំងនឹងប្រទេសណាមួយក្នុងទំនាក់ទំនងអន្ដរជាតិរបស់ខ្លូន • ធម្មនុញ្ញមិនអនុញ្ញាតឪ្យអង្កការសហប្រជាជាតិធ្វើឲ្យអន្ដរាគមន៍កិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ។
ជនជាតិហេប្រឺមានប្រវត្តិរស់នៅដូចតទៅ ៖ រាប់ពាន់ឆ្នាំមកហើយហេប្រឺ ( អ៊ីស្រាអែល ឬជ្វីប ) ជាកុលសម្ព័ន្ធរស់នៅជាចរកជនចឹញ្ចឹមជីវិតដោយចិញ្ជឹមចៀម និងអូដ្ឋតាមតំបន់វាលខ្សាច់ស៊ីរីនៅត្រើយខាងស្តាំនៃទន្លេអឺប្រាត ។ ជនជាតិនេះរស់នៅក្រោមឳវាទចៅវាយម្នាក់ដែលមានអំណោយទូលំទូលាយហៅថា ព្រឹទ្ធាចារ្យ ។ ...
បារាំងបានដាក់អាណាព្យាបាលលើខ្មែរជាផ្លូវការ នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ១៨៦៣ ក្នុងរាជ្យព្រះបាទអង្គវតី ឬ នរោត្តម ។
បានជាសហភាពសូវៀត មិនសប្បាយចិត្តនិងការងារធ្វើកំណែទម្រង់ក្រដាស់ប្រាក់ថ្មី ពីព្រោះក្រដាស់ប្រាក់ថ្មីនេះបានធ្វើឲ្យខូចផលប្រយោជន៍សេដ្ឋកិច្ចអាឡឺម៉ង់ខាងកើត។
ប្រជាជនត្រូវបានបង្ខំឪ្យធ្វើការច្រើនជាងដប់ពីរម៉ោងក្នុងមួយថ្ងៃ ៧ថ្លៃក្នុងមួយសបា្ដហ៍ ដោយគ្មានពេលសម្រាក និងទទួលទានរបបអាហារតិចតួចបំផុត ពេលខ្លះប្រជាជនធ្វើការតាំងពីព្រលឹមស្រាងៗរហូតដល់ពាក់កណ្ដាលយប់។ ពេលខ្លះគេអុជភ្លើងបំភ្លឺដើម្បីធ្វើការបន្ដ រហូតទៀបភ្លឺ។ ប្រជាជនគ្រប់រូបមានការងារធ្វើទាំងអស់គ្នា។
វិមានឈ្នះ ឈ្នះកសាងឡើងនៅលើផ្ទៃដី ៨ ហិចតា នៅខ័ណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។ អ្នកផ្គួចផ្ដើមគំនិតនេះគឺ សម្ដេច អគ្គមហោសេនាបតីតេជោ ហ៊ុន សែន។