ក្នុងការដោះស្រាយវិបត្ដិសេដ្ឋកិច្ច រាជរដ្ឋាភិបាលលោក ក្លេមិន អាត់ លីបានធ្វើតូបនីយកម្មចាប់ពីរោងចក្រធនាគារផ្លូវដែកកំពង់ផែធនធានរ៉ែនិងធ្យូងថ្មផ្សេងៗជាច្រើនទៀត ។
vrean.com Latest Questions
បានជាអង្គការណាតូ ទម្លាប់គ្រាប់បែកលើប្រទេសយូហ្គោស្លាវី ពីព្រោះកងទ័ពយូហ្គោស្លាវីបានប្រើវិធានការក្ដៅមកលើអំបូរជនជាតិភាគតិចអាល់បានី ដែលកាន់សាសនាឥស្លាមហើយប្រទេសនេះ ( យូហ្គោស្លាវី ) មិនយល់ព្រមតតាមការស្វះស្វែងសន្ដិភាពរបស់អង្គការសហប្រជាជាតិ ។ ការទម្លាប់គ្រាប់បែកនេះ គឺដើម្បីបង្ខំឪ្យប្រទេសយូហ្គោស្លាវី ដកកងទ័ពចេញពីកូសូវ៉ូ ។
ការធ្វើកំណែទម្រង់របស់លោក ប្រេស្នែវដើម្បីឪ្យទាន់សហរដ្ឋអាមេរិកមិនបានទទួលជោគជ័យទេ ពីព្រោះថាសហរដ្ឋអាមេរិកជាសង្គមសម្ភារៈនិយមដែលមនុស្សរស់នៅពោរពេញទៅដោយសម្ភារៈដែលរត់តាមចង្វាក់នៃលឿនបច្ចេកទេសវិទ្យាទំនើបៗ ។
នៅឆ្នាំ១៩៦៥ អាឡឺម៉ង់ខាងកើតមានកំណើនប្រជាជនយឺត។ ដូច្នេះរដ្ឋាភិបាលបានប្រើគោលនយោបាយដូចជា ៖ • បើកសិទ្ធិឱ្យបុរស និងស្រ្តីមានសិទ្ធិស្មើគ្នា • លើកទឹកចិត្តស្រ្ដីដែលចង់បានកូនច្រើនដោយរដ្ឋផ្ដល់ថវិកា១០០០ម៉ាកចំពោះស្រ្ដីមានកូនដំបូងព្រមទាំងទទួលសិទ្ធិសម្រាករយៈពេល៦ខែ ដោយមិនកាត់ប្រាក់ខែទៀតផង។ បើស្រ្ដីមានកូនទី២ត្រូវមានច្បាប់ឈប់សម្រាកមួយឆ្នាំនិងកូនទី៣ចំនួន១៨ខែ ដោយរក្សាប្រាក់បៀវត្សពី៧០%ទៅ៩០%។
កំណែទម្រង់របស់បារំាងមកលើប្រទេសកម្ពុជាមានផលវិជ្ជមាននិងអវិជ្ជមាន ដូចជាៈ ផលវិជ្ជមាន៖ បារាំងបានស្រាវជ្រាវ និងចងក្រងប្រវត្តិសាស្រ្តខ្មែរ បារាំងជួយអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរ បារាំងបានជួយទាមទារខេត្តខ្មែរមួយចំនួនពីសៀមមកវិញតាមរយៈកិច្ចព្រមព្រៀងឆ្នាំ ១៩០៤ និង ១៩០៧ ដូចជាម្លូព្រៃ ស្ទឹងត្រែង បាត់ដំបង សៀមរាប ធ្វើទំនើបកម្មប្រព័ន្ធអប់រំ កសាងសាលារៀន មន្ទីរពេទ្យ រៀបចំរចនានុក្រមខ្មែរ ធ្វើកំណែទម្រង់វិស័យរដ្ឋបាល សេដ្ឋកិច្ច និងកសិកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាកសាងផ្លូវថ្នល់ ...
សំយោគមាន២ប្រភេទ៖ • សំយោគពិតៈ ការធ្វើសំយោគជាក់ស្តែងក្នុងទីពិសោធន៍ • សំយោគក្នុងគំនិតៈ ការធ្វើសំយោគអរូបីនៅតែក្នុងគំនិត ព្រោះវត្ថុសំយោគគ្មានអត្ថិភាពផ្នែករូបធាតុទេ។
បានជាគេបង្កើតរណសិរ្សសង្រ្គោះជាតិកម្ពុជា គឺដើម្បីអំពាវនាវ និងរួបរួមកម្លាំងប្រជាជនខ្មែរទាំងអស់គ្នាក្រោកឡើងរួមសាមគ្គីជាកម្លាំងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើប្រល័យពូជសាសន៍នៃរបបកម្ពុជាប្រជាធិបតេយ្យ ។
នៅសាធារណរដ្ឋទី៥ តើប្រធានាបតីអាចឈរឈ្មោះបាន២អាណត្ដិ ក្នុងមួយអាណត្ដីមានរយៈពេល៧ឆ្នាំ ហើយប្រធានាធិបតីមានសិទ្ធិ ៖ • មានសិទ្ធិរំលាយសភា • មានសិទ្ធិរុះរើសគណៈរដ្ឋមន្រ្ដី • ជាអគ្គមេបញ្ជាការលើកកងទ័ពជាតិ ។ ជាអ្នកជ្រើតាំងនាយករដ្ឋមន្រ្ដី និង មន្រ្ដីផ្សេងៗតាមការស្នើរសុំពីនាយករដ្ឋមន្រ្ដី ។ • មានសិទ្ធិទទួលសារតាំងចុះហត្ថលេខាលើសន្ធិសញ្ញាក្រឹត្យ និងចេញបទបញ្ជាផ្សេងៗ។
អាណាចក្រចម្ប៉ាត្រូវវៀតណាមយកបាននៅឆ្នាំ១៦៩៧ ។