ក្រោយសង្រ្គាមលោកលើកទី ២ ប្រទេសអាឡឺម៉ងបានបែងចែកជា ២ ផ្នែកគឺ អាឡឺម៉ង់ ខាងលិចនិងអាឡឺម៉ង់ខាងកើត ។ គ្រប់គ្រងដោយ ៖ • អាឡឺម៉ង់ខាងលិចគ្រប់គ្រងដោយកងទ័ពសម្ព័ន្ធមិត្តដែលរួមមានអង់គ្លេសនិងសហរដ្ឋអាមេរិក • អាឡឺម៉ង់ខាងកើតគ្រប់គ្រងដោយសហភាពសូវៀត ។
vrean.com Latest Questions
សិលាចារឹកមានអត្ថប្រយោជន៍ដូចខាងក្រោម៖ ក. ចំពោះការសិក្សាប្រវត្តិវិទ្យា • សិលាចារឹកជាឯកសារដើមមិនអាចកែបន្លំ • សិលាចារឹកជាឯកសារ ឲ្យស្គាល់សន្ថតិវង្សព្រះមហាក្សត្រនានា • សិលាចារឹកជាឯកសារឲ្យស្គាល់ទឹកដីខ្មែរ • សិលាចារឹកជាឯកសារ ឲ្យស្គាល់លទ្ធិសាសនានានា • សិលាចារឹកជាឯកសារឲ្យស្គាល់ទំនាក់ទំនង និងទំនាស់រវាងប្រទេសជិតខាង • សិលាចារឹកជាឯកសារ ឲ្យស្គាល់អំពីជីវភាព សង្គម សេដ្ឋកិច្ច និងវប្បធម៌ • សិលាចារឹកជាឯកសារឲ្យស្គាល់ប្រាសាទបុរាណនានា ។ ខ. ចំពោះការសិក្សាអក្សរសិល្ប៍ ១. សិលាចារឹកជាភាសាខ្មែរ • សិលាចារឹកអង្គបុរី • សិលាចារឹកលលៃ • សិលាចារឹកភិមានអាកាស
កត្តាដែលធ្វើឪ្យអ៉ឺតាលីមានភាពល្បីល្បាញខាងស្ថាបត្យកម្មមាន ៖ • ជាប្រទេសរក្សាមរតកដែលបានបន្សល់ទុកពីចក្រភពរ៉ូមនិងប៊ីសង់ជាដើម ដូចព្រះវិហារសិម៉ាក់ដែលបានកសាងឡើងនៅឆ្នាំ ១០០០ នៃគ.ស នៅក្នុងទីក្រុងវើនី ។ • ជនជាតិអ៉ីតាលីជាជនជាតិដែលមានស្មាដៃផ្ទាល់ខ្លួនដូចជាវិហារសិនពីទ័រនៅកណ្ដាលក្រុងរ៉ូមដ៏ល្បីល្បាញដែលសាងឡើងនៅឆ្នាំ ៣៣០ នៃគ.ស ដែលជាស្ថាបត្យកម្ម ដំបូងនៅមជ្ឈិមសម័យ ។
រូបារូបិយារម្មណ៍ គឺជារូបារម្មណ៍ដែលស្ថិតនៅក្នុងវគ្គ ឬនៅក្នុងអត្ថបទទាំងមូលរបស់កំណាព្យ។ រូបារម្មណ៍ប្រភេទនេះអាចក្លាយមកពីជីវរូបបារម្មណ៏និងឧបមានរូបារម្មណ៍ ។
បទចម្រៀងជាតិនៃព្រះរាជាណាចក្រកម្ពុជាមានចំណងជើងថា “ បទនគររាជ “ ជាស្នាដៃសម្ដេចព្រះសង្ឃរាជ ជួន ណាត និពន្ធនាថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៦១ ។
ដែលហៅថា គ្រូបង្រៀនគឺ ៖ • គ្រូបង្រៀនសំដៅដល់ បុគ្គលិកបង្រៀននៃបុគ្គលិកអប់រំនៅគ្រឹះស្ថានសិក្សាសាធារណៈនិងគ្រឹះស្ថានសិក្សាឯកជនដែលមានអាជ្ញាប័ណ្ណអប់រំត្រឹមត្រូវ • សំដៅដល់មន្ត្រីដែលកំពុងបម្រើការក្នុងវិស័យអប់រំ និងបានឆ្លងកាត់ការបណ្តុះបណ្តាលគរុកោសល្យទទួលស្គាល់ដោយក្រសួងទទួលបន្ទុកវិស័យអប់រំ និងសាស្រ្តាចារ្យដែលបម្រើការនៅឩត្តមសិក្សា ។
ប្រាសាទសំបូរព្រៃគុកចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០១៧។
បទចម្រៀងជាតិសម័យសាធារណៈរដ្ឋខ្មែរមានដូចខាងក្រោម ៖ ១. ជនជាតិខ្មែរល្បីពូកែមួយក្នុងលោក មានជ័យជោគកសាងប្រាសាទសិលា អារ្យធម៌ខ្ពស់បវរជាតិសាសនា កេរ្តិ៍ដូនតាទុកលើភពផែនដី ។ ២. ខ្មែរក្រោកឡើង ខ្មែរក្រោកឡើង ខ្មែរក្រោកឡើង ស៊ូតម្កើងសាធារណរដ្ឋ ខ្មាំងលុកចូលខ្មែរប្រយុទ្ធមិនតក់ស្លុតយកជ័យបំផុតជូនជាតិខេមរាឯករាជ្យភ្លឺថ្លាជាមហាប្រទេសតទៅ ។
បានជាសហរដ្ឋអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ច នៅក្រោយសង្រ្គាមលោកលើកទី២ព្រោះ ៖ • ទឹកសហរដ្ឋអាមេរិកមិនមែនជាសមរភូមិប្រយុទ្ធនៃសង្រ្គាមលោក • សហរដ្ឋអាមេរិកបានគេចផុតពីការខ្ទេចខ្ទាំខាងសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធសង្គម • អាមេរិកចំណេញយ៉ាងច្រើនពីការលក់សព្វាវុធសម្រាប់ធ្វើសង្គ្រាម • ប្រទេសនៅអឺរ៉ុបខ្ចីប្រាក់ពីអាមេរិកដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ • អឺរុបបានក្លាយជាទីផ្សាររបស់អាមេរិកដ៏ធំសម្បើម • ប្រជាជនអាមេរិកខំប្រឹងប្រែងលើពង្រឹកវិស័យកសិកម្ម ដើម្បីបំពេញទីផ្សាររបស់ពួកគេ ។
អាំងឌីកាទ័រ និងស្ថិតិ ខុសគ្នាត្រង់ • អាំងឌីកាទ័រ ជាផ្នែកមួយនៃទិន្នន័យដែលសង្ខេបព័ត៌មានជាច្រើនបញ្ចូលគ្នា ។ • ស្ថិតិជាបច្ចេកទេសវិទ្យាសាស្ត្រមួយដែលប្រើប្រាស់តួលេខជាមូលដ្ឋានអធិប្បាយនូវបាតុភូតអ្វីមួយដែលបានកើតមានឡើងនៅទីកន្លែងណាមួយ ក្នុងពេលវេលាមួយជាក់លាក់ ។