នៅឆ្នាំ ១៩៦១ ប្រទេសអង់គ្លេសបានធ្វើអន្ដគមន៍ទៅរកប្រកាន់សាសន៍រវាងពួកស្បែកស និងស្បែកខ្មៅ ដែលហៅថា របបអាប៉ាថេរ ។
vrean.com Latest Questions
ព្រំប្រទល់ខ្មែរទាំងមូលមានចម្ងាយ ២៦០០ គ.ម ។
ដើម្បីស្ដារសេដ្ឋកិច្ច និងសង្គម រដ្ឋាភិបាលបារាំងបានធ្វើដូចតទៅ ៖ • កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន…និងធ្វើឪ្យមានកំណើនខាងផលិតផល ឧស្សាហកម្ម និងកសិកម្ម ប្រហាក់ប្រហែលមុនឆ្នាំ ១៩៣៨ ។ • ធ្វើជាតួបនីយកម្មរោងចក្រឧស្សាហកម្មធ្បូងថ្មនិងឧស្ម័នរហូតដល់ធនាគារ ។ • បង្កើតអង្គមានជំងឺ គ្រោះថ្នាក់ក្នុងការងារ និងប្រាក់បំណាច់សម្រាប់គ្រួសារ ។
ខេត្តមណ្ឌលគិរី មានចំនួន ៥ស្រុក ២១ឃុំ ៩០ភូមិ ។
បក្សវ៉ាសូរីត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ១៩៥៥ ដោយសហភាពសូវៀត ។
ដែលហៅថា “យេនឌ័រ” គឺជាលក្ខណៈ (តម្លៃ ឥរិយាបថ អាកប្បកិរិយា/ សកម្មភាព) របស់បុរស និងស្រ្ដី (ភាពជាបុរស និងភាពជាស្រ្ដី) ដែលកំណត់ដោយសង្គម។
នៅប្រទេសអ៊ីតាលី ផ្ទៃដីកសិកម្មមានចំនួន ៤០% កសិករមានដីកសិដ្ឋានតូចៗ ប៉ុន្ដែ មិនលើសពី ៥ហិចតា ។ ដីកសិកម្មមានលក្ខណៈទំនើប ប៉ុន្ដែកសិករនៅភាគខាងត្បូងមានជីវភាពមិន ទាន់ល្អ ។
ការសំពះរបស់ប្រពៃណីខ្មែរមាន៥បែប គឺ • ចុងម្រាមកណ្តាលត្រឹមដើមទ្រូង : ការសំពះអ្នកដែលមានឋានៈប្រហាក់ប្រហែលគ្នា ឬមិត្តភក្តិនិងអ្នកដែលមានវ័យចាស់ ដែលត្រូវសំពះតបវិញចំពោះអ្នកដែលមានវ័យក្មេងជាង ។ • ចុងម្រាមកណ្តាលត្រឹមមាត់ : ការសំពះអ្នកមានគុណវ័យចំណាស់ជាង ថៅកែ ឬចៅហ្វាយនាយ ។ • ចុងម្រាមកណ្តាលត្រឹមចុងច្រមុះ : ការសំពះឪពុកម្តាយ ជីដូនជីតា អាណាព្យាបាល គ្រូបាអាចារ្យ ឬអ្នកមានគុណ ។ • ចុងម្រាមកណ្តាលត្រឹមចិញ្ចើម : ...
កត្តាដែលធ្វើឪ្យនយោបាយរបស់បក្សកុំមុយនីស្ដសូវៀត ធ្លាក់ចុះ និងបានជំនឿមាន ៖ • វិបត្តិខាងកសិកម្ម ដោយការប្រើជីគីមី និងថ្នាំពុលហួលប្រមាណ ដែលបានធ្វើឪ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងខូចដីធ្លីដែលបានជិះឥទ្ធិពលលអាក្រក់ដល់ការអភិវឌ្ឍន៍កសិកម្ម ។ • វិបត្តិខាងសង្គមដូចជា ការធ្លាក់ទឹកចិត្ត ការប្រមឹកស្រា បញ្ហារលួយចាប់ពី ថ្នាក់ក្រោមដល់ថ្នាក់លើការថយចុះអាយុ និងកំណើនអត្រាមរណៈ កុមារ ។
បានជាចាំបាច់មានពិធីចូលម្លប់ ពីព្រោះ ៖ • ពិធីចូលម្លប់ជាទំនៀមទម្លាប់់របស់ខ្មែរតាំងពីយូរណាស់មកហើយ • អប់រំបំពេញលក្ខណៈផ្នែកសីលធម៌ ចរិយាធម៌ របៀបរស់នៅ ពេលមានគូរស្រករកុំខ្ជះខ្ជាយ ចេះសន្សំសំចៃ ឬកពារទន់ប្លន់ រៀនពីវិជ្ជាមេផ្ទះផ្សេងៗឲ្យកូនស្រី • ប្រកាសភាពពេញក្រមុំឲ្យកូនស្រី • បន្ទំសម្បុរ និងអប់រំរាងកាយឲ្យកូនស្រី • ទាក់ទាញអារម្មណ៍ញាតិមិត្ត តាមរយៈរូបចរិយានិងវិជ្ជា ។ ដូចនេះចាំបាច់ត្រូវធ្វើពិធីចូលម្លប់គឺ វាជាទំនៀមទម្លាប់ខ្មែរ និងគោលបំណងបំពេញលក្ខណៈឲ្យកូនស្រីទាំងផ្នែករូបសម្បត្តិ ចរិយាសម្បត្តិ និងវិជ្ជាសម្បត្តិ ។